ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ចម្រៀង​​កូឡុំប៊ី សាគីរ៉ា និង​​តារា​​ចម្រៀង​​អាមេរិក​​ អូស័រ រួម​​ដៃ​គ្នាចូល​មក​​ជំនួស​​តំណែង​ Christina និង Cee Lo Green

12 ឆ្នាំ មុន

យោង​ទៅ​​តាម​​ប្រភព​ព័ត៌​​មាន​​រ៉យទ័រ ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃ​​អង្គារ​ទី​​១៨ កញ្ញា ឆ្នាំ​​២០១២ បាន​​ឱ្យ​ដឹង​ថា តារា​ចម្រៀង​​កូឡុំប៊ី នាង​សាគី​រ៉ា ដែល​ជា​​សំណព្វ​ចិត្ត​របស់​អ្នក​​ចាំ​ទី​​ក្រុម​​ជម្រើស​​ជាតិ​អេស្ប៉ាញអីឃើ កាស៊ីឡាស់​​រួម​ជា​មួយ​នឹង​​តារា​ចម្រៀង​​អាមេរិក លោក​អូស័រ នឹង​ចូល​មក​​ជំនួស​​តំណែង​នាង Christina Aguilera និង លោក Cee Lo Green ដើម្បី​ធ្វើ​​ជា​គណៈ​​កម្ម​ការ​​ប្រឡង​

យោង​ទៅ​​តាម​​ប្រភព​ព័ត៌​​មាន​​រ៉យទ័រ ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃ​​អង្គារ​ទី​​១៨ កញ្ញា ឆ្នាំ​​២០១២ បាន​​ឱ្យ​ដឹង​ថា តារា​ចម្រៀងកូឡុំប៊ី នាង​សាគី​រ៉ា ដែល​ជា​​សំណព្វ​ចិត្ត​របស់​អ្នក​​ចាំ​ទី​​ក្រុម​​ជម្រើស​​ជាតិ​អេស្ប៉ាញអីឃើ កាស៊ីឡាស់​​រួម​ជា​មួយ​នឹង​​តារា​ចម្រៀង​​អាមេរិក លោក​អូស័រ នឹង​ចូល​មក​​ជំនួស​​តំណែង​នាង Christina Aguilera និង លោក Cee Lo Green ដើម្បី​ធ្វើ​​ជា​គណៈ​​កម្ម​ការ​​ប្រឡង​ចម្រៀង​ ​ “The Voice”​ ដែល​នឹង​​ចូល​មក​ដល់​​នៅ​​​រដូវ​​កាល​ថ្មី​​ឆ្នាំ​​២០១៣​ខាង​មុខ​​នេះ ។

លោក Robert Greenblatt ប្រធាន​​ក្រុម​ហ៊ុន​​កម្សាន្ត NBC ​​និយាយ​​ក្នុង​សេចក្តី​​ថ្លែង​ការណ៍​​របស់​លោ​ថា ដោយ​​សារ​តែ​​នាង Christina Aguilera ជាប់​រវល់​​ក្នុង​​ការ​​ថត​បទ​ចម្រៀង​​សម្រាប់​​អាល់​ប៊ុម​​ថ្មី​នៅ​ខែ​​វិច្ឆិកា​​ខាង​មុខ​នេះ​​ ខណៈ​ពេល​ដែល​​លោក Cee Lo Green  កំពុង​​មមា​ញឹក​​​ក្នុង​ការ​​សរ​សេរ​បទ​ម្រៀង​ និង​និពន្ធ​​រឿង​​កំប្លែង​ឱ្យ​ផលិត​​កម្ម NBC ទាក់​ទង​​នឹង​​ខ្សែ​​ជីវិត​​របស់​លោក ដូច្នេះ​​អ្នក​​ទាំង​ពីរ​​ត្រូវ​​មក​បំពេញ​​កៅ​អី​នៅ​​ទំនេរ​​នេះ​ ។លោក Robert Greenblatt បាន​បន្ត​​ឱ្យ​​ដឹង​​ទៀត​ថា ជា​មួយ​​នឹង​​វត្ត​មាន​​តារា​ល្បីៗ​ទាំង​​​ពីរ​រូប​នេះ​​កម្ម​វិធី​​ប្រឡង​ចម្រៀង​​ The Voice ច្បាស់​​ជា​ទទួល​​បាន​​ជោគ​ជ័យ​​ជា​មិន​ខានឡើយ​ ៕​ ​