ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូច ស៊ីណាត មាន​មហិ​ច្ឆតា​ចង់ក្លាយ ​ជា​អ្នក​ផលិត​កម្មវិធី​ទូរទស្សន៍

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ បន្ទាប់ពី​ទទួល​ជោគ​ជ័យ​ជា​បន្ត​បន្ទាប់ក្នុង​នាម​ជាពិធី​ការិនី​ និង​សម្តែង​មកពិធីការិនី​សម្តីស្រទន់​របស់ស្ថានីយ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​អ្នក​នាង​ទូច​ ស៊ីណាត​ បាន​អះ​អាង​ថា​ នាង​កំពុង​តែប្រឹង​ប្រែង​បន្ថែម​ទៀត​ដើម្បី​អភិ​វឌ្ឍខ្លួន​ឯង​ឲ្យក្លាយ​ជាអ្នក​ផលិត​កម្មវិធី​ឲ្យទូរ​ទស្សន៍​ដែល​មាន​ការ​គាំទ្រពីអ្នក​ទស្សនា ។

រាជ​ធានីភ្នំពេញ ៖ បន្ទាប់ពី​ទទួល​ជោគ​ជ័យ​ជា​បន្ត​បន្ទាប់ក្នុង​នាម​ជាពិធី​ការិនី​ និង​សម្តែង​មកពិធីការិនី​សម្តីស្រទន់​របស់ស្ថានីយ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​អ​្នក​នាង​ទូច​ ស៊ីណាត​ បាន​អះ​អាង​ថា​ នាង​កំពុង​តែប្រឹង​ប្រែង​បន្ថែម​ទៀត​ដើម្បី​អភិ​វឌ្ឍខ្លួន​ឯង​ឲ្យក្លាយ​ជាអ្នក​ផលិត​កម្មវិធី​ឲ្យទូរ​ទស្សន៍​ដែល​មាន​ការ​គាំទ្រពីអ្នក​ទស្សនា ។

ក្នុង​បទសម្ភាសន៍​ដោយ​ផ្ទាល់​ជាមួយ​កោះ​សន្តិ​ភាព​ កាលពីថ្ងៃទី១៥​ កញ្ញា ពិធីការិនី​ដែល​មាន​ដើម​កំណើតនៅ​រាជធានី​ភ្នំពេញ​រូប​នេះ​បាន​និយាយថា​ បច្ចុប្បន្ន​បើទោះ​បីជា​នាង​កំពុង​តែ​កាន់​កម្មវិធី​ជា​ច្រើន​នៅ​ក្នុង​ស្ថានីយ​ទូរ​ទស្សន៍​អាស៊ី​អាគ្នេយ៍ក៏ដោយ ប៉ុន្តែ​ដោយ​មាន​ការ​គាំទ្រ និង​បង្ហាត់​បង្ហាញ​ពីថ្នាក់ដឹក​នាំ​នៅ​ក្នុង​ស្ថានីយ​នោះ​ នាង​នឹង​ប្រឹង​ធ្វើយ៉ាង​ណាដើម្បី​អភិវឌ្ឍខ្លួន​ឯង​ឲ្យក្លាយ​ជាអ្នក​ផលិត​កម្ម​វិធីទូរ​ទស្សន៍​បន្ថែម​ទៀត ខណៈពេល​នេះ​នាង​ក៏​ជាអ្នក​ជំនួយ​ការ​អ្នក​ផលិត​កម្មធី​របស់ស្ថានីយ​ទូរ​ទស្សន៍មួយ​នេះ​ផង​ដែរ ។

អ្នកនាង​ស៊ី​ណាត ​បញ្ជាក់ថា​ បើទោះបី​ជា​នាង​​មាន​ឱកាស​បាន​សម្តែង​ខ្សែ​ភាពយន្តក៏​ដោយ​ តែ​នាងគ្មាន​​មហិច្ឆតា​ណា​មួយ​ចង់ក្លាយ​ជា​សិល្ប​ការិនីម្នាក់ឡើយ​ ដោយហេតុថា​ គោល​បំណង​សំខាន់​របស់​នាង​នា​ពេល​នេះ​គឺ​ចង់​ក្លាយ​ជា​អ្នក​ដឹក​នាំកម្មវិធីទូរទស្សន៍​ និង​ជាអ្នក​រក​ស៊ីម្នាក់​។

ពិធីការិនី​រូប​នេះ​យល់ថា​ អាជីព​ជាពិធីការិនី​របស់​នាង​នាពេល​សព្វថ្ងៃនេះប្រៀប​បាន​នឹង​ទឹក​រលក​ដែល​ត្រូវ​​ច្រានដោយរលកក្រោយ​ ខណៈ​ពេល​ដែល​បច្ចុប្បន្ន​មាន​ពិធីការិនីក្មេងៗ​ជា​ច្រើន​កំពុង​តែ​ប្រជ្រៀត​ខ្លួន​ចូល​ក្នុង​អាជីព​មួយ​នេះ ហើយ​ស្រប​ពេល​ដែល​នាង​មាន​វ័យ​កាន់តែ​ជ្រេរ​ហើយ​នោះ ។​ ទោះ​ជាយ៉ាងណាក្តី ពិធីការិនីសម្តី​ផ្អែម​រូប​នេះ​​អះអាងថា​ ប្រសិន​បើ​នៅតែ​មាន​ឱកាស ​និង​នៅតែ​មាន​ការ​គាំទ្រពី​ទស្សនិក​ជន​នោះ​នាង​នឹង​នៅតែបន្តក្នុង​ការ​ងារ​មួយ​នេះ​ព្រោះ​នាង​ស្រលាញ់​​​ ការងារទូរទស្សន៍​ ជា​ពិសេស​ការ​ផលិត​កម្មវិធី​ដែល​មាន​ការ​ទទួល​ស្គាល់ពី​ទស្សនិក​ជន​ ។​​ ការ​ងារ​ជា​ពិធី​ការិនី​របស់​នាង​សព្វថ្ងៃនេះ​គឺបាន​មក​ដោយ​មិន​បាន​ព្រាង​ទុក​ឡើយ ​ពោល​គឺបាន​មក​ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពីថ្នាក់ដឹក​នាំ​របស់​ស្ថានីយ​ទូរ​ទស្សន៍​អាស៊ីអាគ្នេយ៍ ដោយ​សារពី​ដំបូង​នាង​គ្មាន​ជំនាញ​ខាងផ្នែក​នេះ​ឡើយ​។

អ្នក​នា​ង ទូច ​ស៊ីណាត និយាយ​ថា​ ដើម​ឡើយ​នាងជាអ្នក​បង្ហាញ​ម៉ូដ​ម្នាក់​នៅ​ក្នុង​ក្រុម​សាព័រណ៍​​តែ​​បាន​បោះ​បង់​ចោលអាជីពនេះ​ដោយ​សារ​ជាប់​រវល់​ការ​ងារ​និងកូន ។​ ក្រោយ​មក​នាង​បាន​ដាក់​ពាក្យ​នៅ​ស្ថានី​យទូរទស្សន៍អាស៊ីអាគ្នេយ៍​ នៅ​ចុង​ឆ្នាំ​២០០៨​ ហើយ​ក៏​ក្លាយ​ជាពិធី​ការិនី​ចាប់ពី​ពេល​នោះមក​ ។ ​កម្មវិធីដែល​នាង​កាន់​សព្វ​ថ្ងៃ​នេះ​មាន​ដូចជា​​កម្មវិធី​សំឡេងមាសក្នុង​ដួង​ចិត្ត​ ជីវិត​ខ្ញុំ ​ស​ុភា​​​សិត ​ពេជ្រកំពុងច្នៃ​​ និង​កម្មវិធី​​សន្ទនា​ជា​មួយ​​​សិល្បករ និងវរជនខ្មែរ ។ក្រៅ​ពី​​អាជីព​ជាពិធី​ការិនី​​ អ្នក​នាង​​ស៊ីណាត​ ​ក៏​មាន​ឱកាស​បាន​សម្តែង​ក្នុង​ខ្សែ​រឿង​សម្រាប់​ស្ថានីយ​ទូរ​ទស្សន៍​អាស៊ី​អាគ្នេយ៍​ចំនួន​៣រឿង​ដែរ​គឺ​រឿងស្នេហាស្រុកស្រែ​ រាជិនីបញ្ចពណ៌​ និង​រឿង​ជីវិតលើវិថីសិល្បៈ ។

ពិធីការិនីកូន​២​រូប​នេះ​​អះ​អាង​ថា ​ឱកាស​ជា​បន្ត​បន្ទាប់នេះ​ជា​ការ​ជំរុញ​ចិត្ត​នាង​ឲ្យ​កាន់តែ​មាន​ការចូលចិត្តលើអាជីពសិល្បៈ ហើយ​ចង់​អភិ​វឌ្ឍ​ខ្លួន​​ឯង​បន្ថែម​ទៀត​ឲ្យក្លាយ​ជា​អ្នក​ផលិត​កម្មវិធី​ម្នាក់ដែលមានការគាំទ្រ ។ដោយ​សារ​តែ​​មានចិត្ត​ស្រលាញ់មុខ​របរ​រក​ស៊ី​ផងនោះ​​ ទៅថ្ងៃ​មុខក្រៅពី​អាជីព​សិល្បៈ​អ្នក​នាងទូច ស៊ីណាត ក៏​មាន​បំណង​បើក​របរ​រក​ស៊ី​ផ្សេង​​មួយ​ទៀត ​​ហើយ​ចង់ឲ្យ​របរ​ទាំង​ពីរ​នេះ​ធ្វើ​ដំណើរទៅមុខទន្ទឹមគ្នា ៕