ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីដេអូរ​បង្ហាញ​ពី​ស្ទីល​សិច​ស៊ីរបស់​នាង លីន ជីលីង​ កំពូល​តា​រាម៉ូដែល​កោះ​តៃ​វ៉ាន់

11 ឆ្នាំ មុន

នាង​ លីន ជីលីង (Lin Chi-ling) ​តា​រា​ភាព​យន្ត​ និង​ជា​តា​រា​ម៉ូដែល​តៃ​វ៉ាន់ ដែល​គេ​ស្គាល់​គ្រប់​គ្នា​ថា ជានារី​ម្នាក់​មាន​សម្រស់​ស្រស់​​ស្អាត​ជាង​គេ​បំផុត​នៅ​កោះ​តៃ​វ៉ាន់នោះ ថ្មី​ៗ​នេះនាង​បាន​ថត​ផ្សាយ​ពាណិជ្ជកម្ម​​ឱ្យ​ក្រុមហ៊ុន​មួយ​ ឈ្មោះ Cosmo Lady ហើយ​ត្រូវ​បណ្តាញ​ទូរទស្សន៍​ជាតិ​ចិន ស៊ីស៊ីធីវី ហាម​មិន​ឱ្យ​ចាក់​ផ្សាយ ដោយ​ហេតុ​ផល​ថា ឈុត​ពាណិជ្ជកម្ម​នោះនាង​បញ្ចេញ​ស្ទីល​សិច​ស៊ី​ហួស​ហេតុ​ពេក ហើយ​ការ​បញ្ចេញ​ភាព​សិច​ស៊ី​ហួស​ហេតុ​បែប​នេះ​អាច​បណ្តាល​ឱ្យ​អត្រា​នៃ​បទ​ឧក្រិដ្ឋ​កើន​ឡើង ។ នេះ​បើ​យើង​តាម​ប្រភព​គេ​ហ​ទំព័រ​មេយ៍​ដេលី ចេញ​ផ្សាយថ្ងៃ​ទី​១៥​ កញ្ញា ឆ្នាំ​២០១២ ។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ឈុត​ពាណិជ្ជកម្ម​នោះ​ នាង​លីន ជីលីង បានបង្ហាញ​ស្ទីល​ដោះ​សម្លៀក​បំពាក់បញ្ចេញ​ដើម​ទ្រូង សាច់​ស​ម៉ដ្ឋ​ខៃ គួប​ផ្សំ​នឹង​សម្រស់​ស្រស់​ស្អាត​របស់​នាង មើល​ទៅ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ និង​​គួរ​ឱ្យ​ចង់​គយ​គន់ ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ នាង​ថែម​ទាំង​បានបង្ហាញ​ស្ទីល​ស្រាត​ខោ​ខូវប៊យ​បញ្ចេញ​ខោ​ក្នុង​ទៀត​ផង ។
ទាក់​ទឹន​នឹង​ការ​ហាម​ឃាត់​នេះ ត្រូវ​​អ្នក​ចាត់​ការ​ទូទៅ​របស់​នាង​និយាយ​ថា ពួក​គេ​ពុំ​ទាន់​ទទួល​បាន​សេចក្តី​ជូន​ដំណឹង​ស្តី​ពី​ការ​ហាម​ចាក់​ផ្សាយ​នេះ​នៅ​ឡើយ​ទេ ៕