យោងទៅតាមប្រភពព័ត៌មានពីគេហទំព័រ The sun ចេញផ្សាយកាលពីថ្ងៃសុក្រ ទី៦ មេសា ឆ្នាំ២០១២ បានឱ្យដឹងថា តារាចម្រៀងវ័យក្មេង ចាស្ទីនប៊ីប៊ើរ បានបង្ហាញរូបថតដើរកម្សាន្តនៅក្នុងឧទ្យាន Griffith Park រដ្ឋកាលីហ្វរនីញ៉ា សហរដ្ឋអាមេរិក ជាមួយគូស្នេហ៍របស់គេ គឺនាង សេឡេណា ហ្គោមេស ។
នៅក្នុងរូបថតនោះ តារាចម្រៀងវ័យ១៩ឆ្នាំ សេឡេណា បានអង្គុយផ្អែកទៅនឹងដើមទ្រូងម្ចាស់បេះដូងរបស់នាង ដែលមានអាយុប្អូននាង១ឆ្នាំ ចាស្ទីនប៊ីប៊ើរ ដោយភ្នែកទាំងគូរបស់នាងបានសម្លឹងមើលទៅព្រះអាទិត្យ ជាមួយនឹងកាយវិការប្រកបទៅដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ។ តាមរយៈរូបថតនោះ បានធ្វើឱ្យអ្នកសិល្បៈជើងចាស់មួយចំនួនមានការច្រណែនយ៉ាងខ្លាំងហើយបាននិយាយឱ្យចាស្ទីន ថា ជា មនុស្សដែលមានបទពិសោធន៍ថ្នមគូស្នេហ៍បានផ្អែមល្ហែមល្អជាងតារាជើងចាស់ល្បីៗមួយចំនួន ។
នៅលើគេហទំព័រTweeter របស់ចាស្ទីនបានសរសេរថា ចូរប្រើប្រាស់មនោ សញ្ចេតនាមិនចេះរីងស្ងួតរបស់អ្នកទៅលើមនុស្សដែលយើងស្រឡាញ់ ហើយព្យាយាមយល់ចិត្តគូរស្នេហ៍របស់យើង ឱ្យបានច្រើនបំផុតទៅតាមលទ្ធភាពដែលយើងអាចធ្វើបាន នេះហើយគឺជាគន្លឹះសំខាន់សម្រាប់រក្សាចំណងគូរស្នេហ៍ឱ្យគង់វង្សយូរអង្វែង ៕
ចែករំលែកព័តមាននេះ