ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លាន សូនី ​បង្ហាញ​​ជីវិត​​លិច​អណ្តែត​ក្នុង​វិថីសិល្បៈ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ ទោះបីជា​​តារា​​​​ចម្រៀង​​​​លាន សូនី ​បាត់មុខ​​​មួយរយៈ​​ធំពីវិស័យ​សិល្បៈ​​​ ដែលគេ​​គិត​ថា ​​​ប្រហែល​ជា​​បោះ​បង់​ចោល​​អាជីព​​​ជាសិល្បៈ​ទៅហើយ ​តែ​លោក​លួច​ខ្សឹប​ប្រាប់​​​​កោះសន្តិភាព​ថា លោក​មិន​ទាន់​ចាក​ចេញ​ពី​សិល្បៈ​​ទេ ​​។ ​​រូបលោកមិន​បាន​បង្ហាញ​មុខ​​ញឹក​ញាប់​នោះ​​ព្រោះតែ​​ជាប់​​​រៀបចំ​កម្មវិធី ​តន្ត្រី​​តាម​បណ្តា​ខេត្ត​ និង​កិច្ច​​ការ​ផ្ទាល់ខ្លួន​​មួយទៀត ​ដែល​បច្ចុ​ប្បន្ន​លោក​បាន​​បើក​ក្រុមហ៊ុន​មួយ​​ឈ្មោះ​​​​​មេឌា​​​សូនី ​

រាជធានីភ្នំពេញ​​​​ ៖ ទោះបីជា​​តារា​​​​ចម្រៀង​​​​លាន សូនី ​បាត់មុខ​​​មួយរយៈ​​ធំពីវិស័យ​សិល្បៈ​​​ ដែលគេ​​គិត​ថា ​​​ប្រហែល​ជា​​បោះ​បង់​ចោល​​អាជីព​​​ជាសិល្បៈ​ទៅហើយ ​តែ​លោក​លួច​ខ្សឹប​ប្រាប់​​​​កោះសន្តិភាព​ថា លោក​មិន​ទាន់​ចាក​ចេញ​ពី​សិល្បៈ​​ទេ ​​។ ​​រូបលោកមិន​បាន​បង្ហាញ​មុខ​​ញឹក​ញាប់​នោះ​​ព្រោះតែ​​ជាប់​​​រៀបចំ​កម្មវិធី​តន្ត្រី​​តាម​បណ្តា​ខេត្ត​ និង​កិច្ច​​ការ​ផ្ទាល់ខ្លួន​​មួយទៀត ​ដែល​បច្ចុ​ប្បន្ន​លោក​បាន​​បើក​ក្រុមហ៊ុន​មួយ​​ឈ្មោះ​​​​​មេឌា​​​សូនី ​ដែលរៀបចំ​​ទទួល​កម្មវិធី​​​ផ្សេងៗ ​​ដូច​ជា​​​ជួយផ្សព្វផ្សាយ​​​ផលិត​​ផល​ជា​ដើម។

លោក​លាន សូនី ​លើកឡើង​ថា ​សព្វ​ថ្ងៃ​​​នេះ អ្នក​សិល្បៈ​ស្រករ​ក្រោយ​​មានការ​រីក​ដុះ​ដាល​​​​ច្រើនណាស់ ​​ហើយ​​ល្បី​​ឈ្មោះ​​ទៀត​ផង ​​ដែល​លោក​​គិត​ថា សម្រាប់សិល្បករ​​​ជើង​ចាស់​​មិន​អាច​​​​​នៅប្រកួត​ប្រជែង​​ជាមួយ​សិល្បករ​​​ សិល្ប​ការិនី​​វ័យ​ក្មេង​​​ទាំងនោះ​បានទេ ។ ​​ប៉ុន្តែ​ក្នុង​​នាម​ជា​​​​សិល្បករ​​ជើង​ចាស់​​ លោក​មិន​ភ្លេច​ក្នុង​ការ​​​ជួយ​​អប់រំ​​​ណែនាំ និង​​បណ្តុះបណ្តាល​​​ដល់​​សិល្ប​ករ សិល្បការិនី​វ័យ​​ក្មេង​​​តាមលទ្ធភាព​​​ ដើម្បី​​ឱ្យ​ពួកគេ​​បានដើរ​​​លើ​ផ្លូវ​​​ដ៏ត្រឹម​ត្រូវ​មាន​អនា​គត​ល្អ​ក្នុង​​ជីវិត​សិល្បៈ​ ព្រមទាំង​រួម​​ចំណែក​ក្នុង​​ការ​លើក​ស្ទួយ​​​វិស័យ​សិល្បៈ​​ វប្បធម៌ជាតិ​។ពាក់ព័ន្ធ​​​នឹង​ការ​ចាកចេញ​​ជា​លើក​​​​ចុង​ក្រោយ​​​​​ពីស្ថានីយ​​ទូរទស្សន៍​​បាយ័ន ដែល​គេបានដឹង​ថា ​​ជា​ពេលវេលា​ដែល​​លោក​លាន សូនី ​ត្រូវ​បាត់​មុខ​​​ពីវិថីសិល្បៈនោះ លោក​និយាយ​ថា ជា​​ការ​ចាក​ចេញ​​ដោយ​ខ្លួន​ឯង ដោយសារ​តែ​​វិបត្តិ​​​គ្រួសារ​​យ៉ាង​​ធ្ងន់ធ្ងរ មិន​អាច​បន្ត​ការ​​​ងារ​នៅ​ស្ថានីយ​ទូរទស្សន៍​នេះ​បាន​។

ប៉ុន្តែ​មុនការ​ចាក​ចេញ​​គឺ​លោក​បានរៀបចំ​​​ឱ្យ​​​​មាន​​អ្នកស្នង​​​រួច​រាល់​​អស់ហើយ​។ ​​ដូច្នេះ​​​​ក្រោយ​​ការ​ចាក​ចេញ​​កម្ម​វិធី​ដែល​លោក​​ធ្លាប់​​​គ្រប់​គ្រង​នេះ គឺ​​​អាច​បន្ត​​​ដោយ​ប្រក្រតី​ និង​ទទួល​បាន​នូវ​ការ​​គាំទ្រ​​​ដដែល​។ ​​​ការ​​ចាកចេញ​​នេះគឺ​​រវាង​លោក​ និងស្ថានីយ​ទូរទស្សន៍​បាយ័ន​​មិន​​​មាន​បញ្ហា​​​អ្វីទាំងអស់​ តែ​ជាការ​ចាក​ចេញ​ដោយ​ខ្លួន​ឯង ​ផ្ទុយ​ពី​​ពាក្យ​​ចចាមអារ៉ាម​​​ខ្លះ​និយាយ​ថា លោក​ត្រូវ​​គេបណ្តេញ​​ចេញ​។

លោកលាន សូនី បាន​​រំលឹក​​​អតីត​កាល​​ដែល​លោក​​ធ្វើ​ជា​ពិធីករ​នៅស្ថានីយ​​ទូរទស្សន៍​បាយ័ន​​និង​ធ្វើ​​​ឱ្យ​​កេរ្តិ៍​​​​​ឈ្មោះ​ល្បីល្បាញ​ក្នុងជីវិត​​សិល្បៈ​នោះ​គឺ​​លោកបាន​ចូលរួម​​​​ និងធ្វើ​​ពិធីករ​ក្នុង​កម្ម​វិធីធំៗ​មួយចំនួន​ដូចជា​កម្មវិធីតន្ត្រី​​​ស្រុកស្រែ​ពិភព​​​រីករាយ ​រាត្រី​ពណ៌ស្វាយ ​ប្រភព​​​វប្បធម៌​ខ្មែរ​ជា​ដើម​។ ​លោក​មិន​ភ្លេច​​​គុណ​បំណាច់​​​​ស្ថានីយ​​​ទូរទស្សន៍​​​បាយ័នដែល​បាន​លើក​​​​ស្ទួយ​កិត្តិយស និ​ងប្រជាប្រិយភាព​លោក​ក្នុង​វិស័យ​​​សិល្បៈ​​​ឡើយ​។
តាម​ប្រវត្តិ​​​លោក​លាន សូនី ​បាន​ចូល​រួម​ក្នុង​វិស័យ​សិល្បៈ​​​​​​អំឡុង​ឆ្នាំ​​១៩៩៧ ខណៈ​ពេល​​ដែល​លោក​​​កំពុង​​​​សិក្សា​​​នៅ​ឡើយ​។ ​​បន្ទាប់​​មក​​លោក​បាន​ចូលរួមក្នុង​​កម្ម​វិធី​​​ប្រឡង​សិល្បៈ​​​បុរាណ​នៅស្ថានីយទូរទស្សន៍​​​ទូរទស្សន៍​​​​​ជាតិ ​​ជាប់​​ចំណាត់ថ្នាក់​​​ល្អ គ្រាន់​​​បើ​។ ​ចាប់ពីពេល​នោះមក ​ជីវិត​​របស់​លោក​​អាច​និយាយ​​​​បាន​ថា ​ផ្ញើ​លើ​​វិស័យ​​សិល្បៈ​តែម្តង ​​សំខាន់​ចាប់​​ពីឆ្នាំ​១៩៩៧ ​មក​ ក្នុងពេល​ដែល​វិស័យ​សិល្បៈ​ចាប់​​​ផ្តើម​​​ទទួល​បាន​កា​រគាំទ្រ​ ​។

លោកលាន សូនី ​មានអាយុ​​​​៣៩​ឆ្នាំ ​​​និង​​​មាន​កូន​​ប្រុស​​ស្រី​ចំនួន​​៤នាក់ ​​ក្នុងនោះ​​កូនស្រីច្បង​​​ទើប​ប្រឡង​​​​​ជាប់​សញ្ញា​ប័ត្រមធ្យម​សិក្សា​ទុតិយ​ភូមិ​ក្នុង​​ឆ្នាំ​២០១១​នេះ ។​
លោកលាន សូនី ​មិន​មាន​បំណង​បណ្តុះ​បណ្តាល​​​កូន​ឱ្យ​​ចូល​ប្រឡូក្នុង​​វិស័យ​​​សិល្បៈ​​ទេ ដោយ​លោក​លើក​ឡើង​​​​ថា ​តាម​និស្ស័យ​កូនទាំង​​៤​នាក់​ គឺ​មិន​បាន​​បង្ហាញ​​ចំណង់​ចំណូលចិត្ត​​​​ចូល​រួម​ក​្នុង​​វិស័យ​​សិល្បៈ​​ឡើយ ៕