ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិត​កម្ម​ខ្មែរ​​​រចនា​ភាព​យន្ត​ធ្វើក្រុង​ពាលី​ថត​រឿង​ «ចាំថ្ងៃ​វិល​វិញ»

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅ​ក្នុង​ពិធី​ក្រុង​ពាលី​សែន​ព្រេន​សុំ​​បើក​​​កាមេ​រ៉ាចេញ​ថត​រឿង «ចាំ​ថ្ងៃ​វិល​វិញ» ​កាលពី​រសៀល​ថ្ងៃ​ទី ២៧ តុលា ​ឆ្នាំ​២០១១ ​នៅ​ផ្ទះលេខ​២៤ ភូមិ​សន្សំ​​កុសល សង្កាត់​បឹង​​​ទំពុន ខណ្ឌ​មាន​ជ័យ ​លោក​ទេព ​សុខ​ ចាងហ្វាង​ផលិត​កម្ម​​មាន​ប្រសាសន៍ថា ​កន្លង​មក​​និង​បច្ចុ​ប្បន្ន​​ភាព​យន្ត​ខ្មែរ​មិន​ទាន់​រីក​ចម្រើន​ និង​ធ្លាក់​ចុះ​​​ទេ ​ព្រោះ​ថា ការ​​រស់​ឡើង​វិញ​នៃ​ភាព​យន្ត​​ខ្មែរ​​មិន​ទាន់​ដល់​ស្តង់​ដា​ណា​មួយ​​​នៅលើ ​ឆាក​អន្តរ​ជាតិ​

រាជធានីភ្នំពេញ ៖ នៅ​ក្នុង​ពិធី​ក្រុង​ពាលី​សែន​ព្រេន​សុំ​​បើក​​​កាមេ​រ៉ាចេញ​ថត​រឿង «ចាំ​ថ្ងៃ​វិល​វិញ» ​កាលពី​រសៀល​ថ្ងៃ​ទី ២៧ តុលា ​ឆ្នាំ​២០១១ ​នៅ​ផ្ទះលេខ​២៤ ភូមិ​សន្សំ​​កុសល សង្កាត់​បឹង​​​ទំពុន ខណ្ឌ​មាន​ជ័យ ​លោក​ទេព ​សុខ​ ចាងហ្វាង​ផលិត​កម្ម​​មាន​ប្រសាសន៍ថា ​កន្លង​មក​​និង​បច្ចុ​ប្បន្ន​​ភាព​យន្ត​ខ្មែរ​មិន​ទាន់​រីក​ចម្រើន​ និង​ធ្លាក់​ចុះ​​​ទេ ​ព្រោះ​ថា ការ​​រស់​ឡើង​វិញ​នៃ​ភាព​យន្ត​​ខ្មែរ​​មិន​ទាន់​ដល់​ស្តង់​ដា​ណា​មួយ​​​នៅលើ​ឆាក​អន្តរ​ជាតិ​ទទួល​ស្គាល់​ថា​មាន​គុណ​ភាព​​ល្អ​អាច​ឈរ​លើ​លំដាប់​ណា​មួយ​គេ​ទទួល​​យក​បាន​។

លោក​ទេព សុខ ចាង​ហ្វាង​​ផលិត​កម្ម​​មាន​ប្រសាសន៍ថា ​ចំពោះ​ផលិត​​កម្ម​របស់​លោក​រៀបចំ​ក្រុង​ពាលី​​សែន​ព្រេន​សុំ​បើក​កាមេរ៉ាចេញ​ថត​​ភាព​យន្ត​​ថ្មី​រឿង «ចាំថ្ងៃ​វិល​វិញ» នេះគឺចង់​ចូល​រួម​ផ្សព្វ​ផ្សាយ​ភាព​យន្ត​ខ្មែរ​​ឱ្យ​ប្រជា​ជន​ខ្មែរ និង​​នៅ​លើ​ឆា​ក​អន្តរជាតិ​​បាន​ឃើញ​បាន​ស្គាល់​ស្នាដៃ​​ខ្មែរ។ រឿងនេះ​ជា​ភាព​យន្ត​បែប​មនោ​សញ្ចេត​នា​​មាន​ឧត្តម​គតិ​​វ​ប្ប​ធម៌ខ្ពស់​ដែល​មាន​លោក​ជា សាណា​រ៉ា ជាអ្នក​និពន្ធ​​ និងដឹក​នាំ​រឿង​ដោយ​លោក​លឹម សាខន។ មាន​តារា​ចាស់​ថ្មី​ជា​ច្រើន​​រូប​ចូល​​រួម​សម្តែង​​ដូច​ជា​លោកញ៉ែម សុគន្ធ ​តួឯ​ក​ប្រុស​​និង​អ្នក​នាង​ឌុច សុភា ​តួឯ​ក​ស្រី​​ ​ព្រម​ទាំង​លោក​អៃ ​សារឹម លោក​ខ្លូត ​រតនា ​និង​​អ្នក​ស្រី​ ឌី សាវ៉េតជាដើម ។
លោក​ចាង​ហ្វាង​ផលិត​​កម្ម​បន្ត​ថា ​រឿង «ចាំ​ថ្ងៃវិល​វិញ» ក្រុម​​ការ​ងារ​ផលិត​របស់​​លោក​នឹង​ខិត​ខំ​ប្រឹង​ប្រែង​​ថត​​ទាំង​យប់​ទាំង​ថ្ងៃ​ក្នុង​រយៈ​ពេល​​ពី​មួយ​ខែ​ទៅ​២​​ខែ​​ ហើយ​ធ្វើ​យ៉ាងណា​ឱ្យ​​អស់​ពី​សមត្ថ​ភាព​ដើម្បី​ឱ្យ​មាន​កម្រិត​​ស្តង់ដា​ដែល​ទស្សនិក​ជន​​ខ្មែរ និង​អន្តរ​ជាតិ​​​បាន​ទស្សនា ហើយ​ទទួល​យក​បាន ។

លោក​លឹម ​សាខន អ្នក​ដឹក​នាំ​​រឿង​មាន​ប្រសាសន៍ថា នេះ​ជា​ស្នាដៃ​លើក​​ទី៤​ហើយ​បន្ទាប់​​ពី​លោក​ដឹក​នាំ​លើក​ទី១ រឿង «អ្នក​ទោស​​ដួង​ចិត្ត» ទី២ រឿង «សាង​ស្នេហ៍​ក្នុង​សុបិន» ទី៣​ រឿង «ស៊ូស្លាប់​ក្រោម​ទង់​៦​ពណ៌»​ និង​​រឿង​ទី​៤ ​ដំណើរ​ការ​​ថត​ចាប់​ពីពេល​នេះ​ទៅ គឺ​រឿង «ចាំ​ថ្ងៃ​វិល​វិញ» ជារឿង​បែប​​មនោ​សញ្ចេត​នា​ កាច់​កុង​ កំប្លែង​​ដោយ​ក្រុម​ការ​ងារ​​​ជ្រើស​រើស​​ទីតាំង​ថត​នៅ​ខេត្ត​​កំពង់​ស្ពឺ​ កំពង់​សោម​ កណ្តាល​ ភ្នំពេញ និង​ខេត្ត​តាកែវ ។

លោក​លឹម សាខន មាន​ប្រសាសន៍​​ថា លោក​ជ្រើសរើស​​អ្នក​នាង​ឌុច សុភា និង​លោក​ញ៉ែម ​សុគន្ធ ​ឱ្យ​ចូល​រួម​សម្តែង​ជា​តួ​ឯកក្នុងរឿង​ចាំថ្ងៃវិលវិញ​នេះ​ ព្រោះ​ចរិត​ឫកពារបស់​អ្នក​ទាំង​២​​មាន​លក្ខណៈ​​សម​រម្យ​នៅ​​ក្នុង​សាច់​រឿង​ តែ​​នៅ​ថ្ងៃ​ក្រុងពា​លី អ្នក​ទាំង​២​ជាប់​​រវល់​មិន​បាន​មក​ចូលរួម​ទេ៕