ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ទូរទស្សន៍​​​អាមេរិក​ ​Kim Kardashian ​មាន​គម្រោង​​​បង្កើត​ក្រុម​​គ្រួសារ​​នៅ​​ឆ្នាំ​ក្រោយ​

13 ឆ្នាំ មុន

យោង​ទៅ​តាម​ប្រភព​ព័ត៌​មាន​តារា​ហូលី​វូដ​​​ចេញ​ផ្សាយ​​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​​៦ តុលា​ ​ឆ្នាំ​២០១១ បាន​ឱ្យដឹង​ថា ៖ តារា​​ទូរទស្សន៍​​ Kim Kardashian ដែល​​​ទើប​​តែ​បាន​​រៀប​អាពាហ៍​ពិពាហ៍​​ជា​​មួយតារា​​បាល់​បោះ​ Humphires កាល​ពី​ខែ​សីហា ​​មាន​​គម្រោង​​​ពន្យា​ពេល​​​យក​កូន​រហូត​​ទៅដល់​ឆ្នាំ​ក្រោយ ។ តារា​ទូរទស្សន៍​​វ័យ​​៣០​ឆ្នាំរូប​នេះ

យោង​ទៅ​តាម​ប្រភព​ព័ត៌​មាន​តារា​ហូលី​វូដ​​​ចេញ​ផ្សាយ​​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​​៦ តុលា​ ​ឆ្នាំ​២០១១ បាន​ឱ្យដឹង​ថា ៖ តារា​​ទូរទស្សន៍​​ Kim Kardashian ដែល​​​ទើប​​តែ​បាន​​រៀប​អាពាហ៍​ពិពាហ៍​​ជា​​មួយតារា​​បាល់​បោះ​ Humphires កាល​ពី​ខែ​សីហា ​​មាន​​គម្រោង​​​ពន្យា​ពេល​​​យក​កូន​រហូត​​ទៅដល់​ឆ្នាំ​ក្រោយ ។ តារា​ទូរទស្សន៍​​វ័យ​​៣០​ឆ្នាំរូប​នេះ បាន​និយាយថា៖ «ខ្ញុំ​​មិន​​​​ប្រញាប់​​ប្រញាល់​​យក​កូនរហ័សពេកនោះទេ ពីព្រោះ​បច្ចុ​ប្បន្ន​​នេះ​ប្តីរបស់​ខ្ញុំ​​មិន​ទាន់​​មានលំនឹង​អាជីព​​នៅឡើយ​ ពោល​គឺគាត់​មិន​ទាន់មាន​ក្លឹប​លេង​ច្បាស់​លាស់ ។

​ទោះ​បី​ជា​​បច្ចុ​ប្ប​ន្ន​​នាង​មិន​ទាន់​ចង់​បង្កើត​ក្រុម​គ្រួសារ​​ក៏ដោយ ​តែ​នាង​​បាន​​បង្ហើប​​ឱ្យ​ដឹង​​ថា នៅពេល​អនាគត​​នាង​ចង់​បាន​ក្រុម​គ្រួសារ​​ដ៏ធំ​​មួយ​​ដែល​​​ពោរពេញ​ទៅដោយ​សុភមង្គល ។ ចំណែក​​ឯ​ប្តីរបស់​​នាង​វិញ ក៏​​បាន​និយាយ​​ស្រដៀង​​គ្នា​​ជា​មួយ​នឹង​គំនិត​របស់​នាង​ដែរ គឺ​ចង់​បាន​កូន​ច្រើន​​រួម​រស់​ជា​មួយ​គ្នា​​ដោយ​សេចក្តី​​សប្បាយ​ និង​ផ្តល់​ទំនុក​ចិត្ត​ទៅវិញ​ទៅ​មក ​ធ្វើ​ឱ្យ​យា៉ង​ណា​ ដើម្បី​រក្សា​ចំណង​អាពាហ៍ពិពាហ៍​ឱ្យ​បាន​ស្ថិត​ស្ថេរ៕