ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ស្លៀក​​ខោ​ខ្លី​​សម្តែង​​របស់​ក្រុម​តារា​ ​SNSD​ ​បង្ក​ឱ្យ​មាន​​ភាពចម្រូង​​ចម្រាស់

13 ឆ្នាំ មុន

យោង​ទៅតាម​ប្រភពព័ត៌​មាន​សិល្បៈ​កូរ៉េ​ចេញ​ផ្សាយ​កាល​ពី​​ថ្ងៃ​ពុធ ទី​៥ តុលា ​ឆ្នាំ​២០១១ បាន​ឱ្យ​ដឹង​ថា ការ​ស្លៀក​ខោ​ខ្លី​ហួស​ប្រមាណ​របស់​ក្រុម SNSD ​សម្តែង​​ទៅ​លើ​ឆាក​​បាន​ទទួល​​រង​ការ​រិះ​គន់​យ៉ាងខ្លាំង​ បើ​ទោះ​ជា​ការ​សម្តែង​នោះ​​ទទួល​បាន​ជោគជ័យ​​យ៉ាងណា​ក៏ដោយ ។

​ការ​សម្តែង​​រប​ស់​ក្រុម SNSD កាល​ពី​ថ្ងៃ​សៅរ៍ ទី​៣ តុលា ​នៅ​ក្នុង​កម្ម​វិធី​ប្រគំ​តន្ត្រី​​ 2011  Hallyu Dream ទាក់​ទាញ​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​​ពី​ទស្សនិក​ជន​ ក៏​ប៉ុន្តែ​ក្រោយ​​ពេល​បញ្ចប់​ការ​សម្តែង ​​ការ​ស្លៀក​ឈុត​ខោ​ខ្លី​បាន​ក្លាយ​ទៅ​ប្រធាន​​បទ​ដ៏​ក្តៅ​គគុក​ពី​បណ្តា​ប្រជា​​ជន​កូរ៉េ ។

​​មតិ​មួយ​ចំនួន​បាន​ធ្វើ​ការ​រិះ​គន់​​ត្រង់​ៗ​ថា ៖ វា​គួរ​ឱ្យ​ខ្មាស​អៀន​​ខ្លាំងណាស់​នៅពេល​ដែល​គេ​ស្លៀក​​​ពាក់​ខ្លីៗ​បែប​នេះ ​ពេលខ្លះ​មើល​ទៅ​ស្ទើរ​តែ​មើល​ឃើញ​កំប៉ះ​គូទ​របស់​ពួកគេ​តែ​ម្តង ។ ​ទន្ទឹម​​នឹង​ការ​រិះ​គន់​ក៏​មាន​ក្រុម​អ្នក​គាំទ្រ​មួយ​ចំនួន​ដែរ ហើយ​​ពួកគេ​បាន​​បញ្ចេញ​យោ​បល់​​​​គាំទ្រ​ ដោយ​និយាយថា ៖ ​ការ​ស្លៀក​ពាក់​បែប​នេះ គឺ​វា​មិន​ខ្លីពេក​ទេ ហើយ​ខ្ញុំ​ចូល​ចិត្ត​ពួក​គេ​ខ្លាំងណាស់,៕