ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​​ភាព​យន្ត​​អាមេរិក​​​ អូលី​វ៉ា វ៉ាល​ដ៍​ ​ដើរ​ដល់​​ផ្លូវ​បំបែក​

13 ឆ្នាំ មុន

​យោង​ទៅតាម​ប្រភព​ព័ត៌​មាន​តារា​​​ហូលី​វូដ ចេញ​ផ្សាយ​កាលពី​ថ្ងៃ​​អង្គារ ទី​៤ តុលា ​ឆ្នាំ ២០១១ ​បាន​ឱ្យ​ដឹងថា ៖ ​តារា​ភាព​យន្ត​​និង​ជា​​តារា​បង្ហាញ​ម៉ូដ​​ អូលីវ៉ា វ៉ាលដ៍ ​បាន​ដើរ​ដល់​ផ្លូវ​បំបែក​ហើយ​ បន្ទាប់​ពី​ចំណង​អាពាហ៍​ពិពាហ៍​រយៈ​ ពេល​៨​​ឆ្នាំ​កន្លង​មក បាន​ប្រេះ​ស្រាំ ។ ​តារា​ភាព​យន្ត​អាមេរិក​ដែល​បាន​​ចាប់​ផ្តើម​​ចូល​​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​តាំង​ពី​ឆ្នាំ ២០០០

​យោង​ទៅតាម​ប្រភព​ព័ត៌​មាន​តារា​​​ហូលី​វូដ ចេញ​ផ្សាយ​កាលពី​ថ្ងៃ​​អង្គារ ទី​៤ តុលា ​ឆ្នាំ ២០១១ ​បាន​ឱ្យ​ដឹងថា ៖ ​តារា​ភាព​យន្ត​​និង​ជា​​តារា​បង្ហាញ​ម៉ូដ​​ អូលីវ៉ា វ៉ាលដ៍ ​បាន​ដើរ​ដល់​ផ្លូវ​បំបែក​ហើយ​ បន្ទាប់​ពី​ចំណង​អាពាហ៍​ពិពាហ៍​រយៈ​ ពេល​៨​​ឆ្នាំ​កន្លង​មក បាន​ប្រេះ​ស្រាំ ។

​តារា​ភាព​យន្ត​អាមេរិក​ដែល​បាន​​ចាប់​ផ្តើម​​ចូល​​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​តាំង​ពី​ឆ្នាំ ២០០០ ​បាន​រៀប​ការ​ជា​មួយ​លោក​តាវ រួស​ប៉ូលី កាលពី​ឆ្នាំ​២០០៣ ​នៅពេល​ដែល​នាង​ទើប​តែ​មាន​អាយុ​១៨ឆ្នាំ ។ ​រយៈ​ពេល​​៦​ខែ​ក្រោយ​ពេល​រៀប​ការ​​នាង​អូលីវ៉ា ធ្លាប់​បាន​បង្ហើប​ឱ្យ​​សារ​ព័ត៌​មាន​មួយ​ចំនួន​ដឹង​ខ្លះៗ​ដែរ​ពី​បញ្ហា​​រកាំ​រកួស​​ស្នេហា​​ជា​មួយ​​ប្តី​រ​បស់​នាង​ដែលជា​អ្នក​​ផលិត​ខ្សែ​ភាព​យន្ត​ ។

​ដោយ​សារ​តែ​មិន​​អាច​ទ្រាំ​នឹង​ការ​ឈឺ​ចាប់​បាន​​តទៅទៀត នាង​ក៏​សម្រេច​​ដាក់​​ពាក្យ​បណ្តឹង​សុំ​លែង​លះ​កាល​ពី​​ខែ​មីនា ​ឆ្នាំ​២០១១ ​ហើយ​រហូត​មក​ដល់​ថ្ងៃទី​២៩ ខែ​កញ្ញា កន្លង​មក​នេះ តុលា​ការ​រដ្ឋ​ ឡូស​អេន​ជឺ​ឡេស ​បាន​បញ្ចប់​​សំណុំ​រឿង​លែង​លះ​រ​បស់​ពួក​គេ​​​ជា​ផ្លូវការ ។

ទាក់​ទង​​ទៅ នឹង​ការ​សុំ​លែង​លះ​រប​ស់​តារា​ភាព​យន្ត​​វ័យ​២៧​ឆ្នាំ​​រូប​នេះ ​ត្រូវ​បាន​​តារា​សម្តែង​រួម​អាជីព​ជា​មួយ​គ្នា​ខ្សឹប​ប្រាប់ថា ​នាង​ធ្លាប់​លប​លួច​មាន​ទំនាក់ទំនង​ស្នេហា​ជា​មួយ​លោក Bradley Cooper និង​តារា​មួយ​ចំនួន​ទៀត៕