ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជេនីស ​ហ្វើ​ ​និង​​មិត្ត​​ប្រុស​ធ្លាក់​ខ្លួន​​នៅ​ផ្ទះ​​ជួល​

13 ឆ្នាំ មុន

តាម​ប្រភពព័ត៌​មាន​ឆាយ​ណា ​ដេលី ​ចេញ​ផ្សាយ​​កាលពីថ្ងៃ​អាទិត្យ ទី​២៨ សីហា ​​បាន​ឱ្យ​ដឹង​ថា ​តារា​សម្តែង​​ជេនី​ស​ហ្វើ អានីស្តុន និង​មិត្ត​ប្រុស​​របស់​នាង​​ជាស្ទីន ​បាន​ទៅជួល​ផ្ទះ​​ដែល​មានតម្លៃ​ត្រឹម​តែ​​៣​លាន​ដុល្លារ​ក្នុង​តំប​ន់​ Hollywood Hills ​នៅ​ក្នុង​​រដ្ឋ​កា​លី​ហ្វ​នី​ញ៉ា ដើម្បី​​ស្នាក់​នៅ ។

​មូ​ល​ហេតុដែល​នាង​ត្រូវ​ទៅ​នៅ​​ផ្ទះ​ជួល​បែប​នេះ គឺ ដោយ​សារ​តែ​នាង​បាន​​​លក់​​ផ្ទះ​របស់​នាង​ដែល​​មាន​​តម្លៃ​៣៨​លាន​ដុល្លារ ហើយ​​នៅ​​ដំណាច់​ខែ​សីហា នេះ ម្ចាស់​ផ្ទះថ្មី​ នឹងត្រូវ​រើ​ចូល​មក​នៅ​ទី​នោះ​​ ដូច្នេះ​​នាង​ត្រូវ​តែ​ទៅនៅ​​ផ្ទះ​ជួល​មួយ​រយៈ​សិន ទំរាំ​​​រក​ទិញ​ផ្ទះ​ថ្មី​បាន ។ តារា​សម្តែង​​ដែល​ធ្លាប់​រស់​នៅ​ក្នុង​គេហ​ដ្ឋាន​ដ៏​ស្កឹម​ស្កៃ​​បាន​និយាយថា ​៖ ​ទោះ​បី​វាជា​ផ្ទះតូច​ចង្អៀត​មាន​ត្រឹម​តែ​២​ប​ន្ទប់​ក៏​ដោយ​តែវាហាក់​ដូចជា​ទី​កន្លែង​​មួយ​ពោរ​ពេញ​ទៅដោយ​​មនោ​សញ្ចេត​នា​​សម្រាប់​ការ​រស់​នៅ​របស់​​នាង​ និង​មិត្ត​ប្រុស​ ពីព្រោះ​​នៅ​ជុំវិញ​វា​មាន​​ទេស​ភាព​ល្អ​ត្រកាល។

គួររំលឹក​ដែរថា ​តារា​សម្តែង​​ដែល​​មាន​ទ្រព្យ​សម្បត្តិ​​មហា​សាល​១១០​លាន​ដុល្លារ (ឆ្នាំ​២០០៧) ​និង​ជា​អតីត​​ប្រពន្ធ​របស់​តារា​ហូលី​វូដ ​ព្រីដ​​ផីត ទើប​តែ​បាន​ជួប​ស្នេហ៍​​ថ្មីជា​មួយ​ជា​ស្ទីន ​​តារា​ហូលីវូដ កាលពី​ខែ​ឧសភា ​ឆ្នាំ​២០១១ ​ហើយ​​​នាង​បាន​​ប្រកាស​ពី​​ទំនាក់​ទំនង​​របស់​នាង​ជា​សាធារណៈកាល​ពី​​ខែ​កក្កដា ​កន្លង​ទៅ​នេះ៕