តារាចម្រៀងអាមេរិកវ័យ២៩ឆ្នាំ ព្រីតនីស្ពៀរ បានបង្ហាញចំណាប់អារម្មណ៍ថា ៖ នាងចង់ក្លាយជាគ្រូបង្រៀនដ៏ល្អម្នាក់ ពីព្រោះនាងចូលចិត្តធ្វើការជាមួយក្មេងៗ ហើយបច្ចុប្បន្ននេះនាងចូលចិត្តអ្នកគាំទ្រវ័យក្មេងខ្លាំងណាស់ ។ នាងបានបន្តទៀតថា ៖ ចំណង់ចំណូលចិត្តរបស់ខ្ញុំជារៀងរាល់ថ្ងៃ គឺជួបជាមួយអ្នកគាំទ្រវ័យក្មេងមុនពេលសម្តែង ជាពិសេសកុមារតូចៗដែលពួកគេមើលទៅគួរឱ្យស្រឡាញ់ខ្លាំងណាស់។
ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានតារាចម្រៀងដែលទទួលបានជោគជ័យម្នាក់ក្នុងសតវត្សទី២១ ហើយក៏ជាតារាចម្រៀងដែលសំបូរទៅដោយរឿងអាស្រូវខ្លះដែរនោះ បាននិយាយថា ៖ «ប្រសិនបើខ្ញុំមិនទទួលបានជោគជ័យក្នុងអាជីពសិល្បៈនោះទេ ខ្ញុំចង់ធ្វើជាគ្រូបង្រៀនម្នាក់ ដើម្បីដឹកនាំពួកគេឱ្យដើរលើផ្លូវមួយត្រឹមត្រូវ និងមានអនាគតភ្លឺស្វាង ។ នាងបានបន្តទៀតថា ទាក់ទិននឹងក្មេងៗខ្ញុំមានបទពិសោធន៍ច្រើនដូច្នេះខ្ញុំនៅតែមានមហិច្ឆតា ចង់ធ្វើជាគ្រូបង្រៀននៅពេលអនាគតដើម្បីជួយដល់ពួកគេ» ៕
ចែករំលែកព័តមាននេះ