ក្រុមតារាចម្រៀងកូរ៉េ Swing Girls ដែលទើបតែប៉ិចពន្លកមួយរយៈពេលខ្លី បានចេញអាល់ប៊ុមថ្មីមួយទៀត គឺបទ “Run X3” ជាមួយនឹងក្តីសង្ឃឹមថា អាល់ប៊ុមថ្មីនេះ នឹងទទួលបានការគាំទ្រច្រើន ។ ផ្ទុយទៅវិញទស្សនិកជនដែលនិយមគាំទ្រតារាចម្រៀងកូរ៉េហាក់ដូចជាមិនបានចាប់អារម្មណ៍នឹងបទ ចម្រៀងរបស់ក្រុមនាងប៉ុន្មានទេ ក៏ប៉ុន្តែគេបែរជាមានចំណាប់អារម្មណ៍ខ្លាំងទៅដើមទ្រូងធំៗរបស់តារាចម្រៀងទាំង៥នាក់នោះទៅវិញ ហើយពួកគេបានដាក់រហស្សនាមឱ្យក្រុម Swing Girls ថា ជាក្រុម “D-Cup girls” ដែលឈ្មោះនេះសំដៅទៅស្ត្រីដែលមានសុដន់ធំៗទៅវិញ ។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយផលិតកម្ម SPS ក្រុម Swing Girls បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ពួកខ្ញុំចង់ឱ្យទស្សនិកជនទទួលស្គាល់ពីទេពកោសល្យតន្ត្រីរបស់ពួកខ្ញុំ មិនមែនឱ្យចាប់មកលើដើមទ្រូងរបស់ពួកខ្ញុំនោះទេ ។
ជាចុងក្រោយក្រុមតារាចម្រៀង Swing Girls បានសំណូមពរយ៉ាងទទូចឱ្យទស្សនិកជនជួយគាំទ្រលើកទឹកចិត្តដល់ក្រុមរបស់នាងឱ្យបានច្រើនដើម្បីមានឱកាសទទួលបានពានរង្វាន់នៅដំណាច់ឆ្នាំនេះ ។ ប្រធានក្រុមការចម្រៀង Swing Girls បាននិយាយបន្តទៀតថា ៖ សូមមើលមកពួកខ្ញុំក្នុងផ្លូវល្អឱ្យបានច្រើន កុំមើលតែលើដើមទ្រូងដ៏ធំទូលាយរបស់ពួកខ្ញុំ ហើយបង្វែកការចាប់អារម្មណ៍នឹងបទចម្រៀងរបស់ពួកខ្ញុំផង ៕
ចែករំលែកព័តមាននេះ