ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ ​សេរីរ័ត្ន​ ទៅ​សម្តែង​​​នៅ​អាមេរិក​​​រដូវ​ភ្ជុំ​បិណ្ឌ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​ពិធីការិនី​​រូប​ស្រស់​​​ថ្ពាល់​ខួច ញញឹម​​​មាន​​មន្តស្នេហ៍​ ពេជ្រ​ សេរីរ័ត្ន​​ បាន​​បដិសេធ​​ចំពោះ​​​ព័ត៌​មាន​​ដែល​លេចឮ​ថា ​នាង​ត្រៀម​​ចាក​ចេញ​ពីស្ថានីយ​ទូរទស្សន៍​​បាយ័ន ទៅ​​បម្រើ​​​ឱ្យ​ស្ថានីយ​ផ្សេងទៀត​​។ ​នាង​​បញ្ជាក់​​​ថា នាង​នឹងអវត្តមាន​​​រយៈ​ពេល​​៣ខែ​ពីស្ថានីយ​​ទូរទស្សន៍​​​បាយ័ន​ ព្រោះ​​តែ​នាង​ត្រូវ​ចាក​ចេញ​​ទៅ​

រាជធានីភ្នំពេញ​​ ៖ ​​ពិធីការិនី​​រូប​ស្រស់​​​ថ្ពាល់​ខួច ញញឹម​​​មាន​​មន្តស្នេហ៍​ ពេជ្រ​ សេរីរ័ត្ន​​ បាន​​បដិសេធ​​ចំពោះ​​​ព័ត៌​មាន​​ដែល​លេចឮ​ថា ​នាង​ត្រៀម​​ចាក​ចេញ​ពីស្ថានីយ​ទូរទស្សន៍​​បាយ័ន ទៅ​​បម្រើ​​​ឱ្យ​ស្ថានីយ​ផ្សេងទៀត​​។ ​នាង​​បញ្ជាក់​​​ថា នាង​នឹងអវត្តមាន​​​រយៈ​ពេល​​៣ខែ​ពីស្ថានីយ​​ទូរទស្សន៍​​​បាយ័ន​ ព្រោះ​​តែ​នាង​ត្រូវ​ចាក​ចេញ​​ទៅ​សម្តែង​​នៅ​​សហរដ្ឋអាមេ​រិក​​​រួម​ជាមួយ​​សិល្បករ​-​សិល្បការិនី​ជាច្រើន​​​ទៀត​ក្នុង​ឱកាស​អបអរ​សាទរ​បុណ្យ​ភ្ជុំ​បិណ្ឌ​​ប្រពៃណី​​ខ្មែរ​នាឆ្នាំនេះ ។

ពេជ្រ សេរីរ័ត្ន ​បញ្ជាក់​​​ថា នាង​បាន​​សុំ​​ច្បាប់​ឈប់​​សម្រាក​​ពី​​ស្ថានីយ​ទូរទស្សន៍​​បាយ័ន​រយៈ​ពេល​​៣ខែ​ គិត​ចាប់​ពី​​​ពាក់​កណ្តាល​​ខែកញ្ញា​​ ឆ្នាំ២០១១​ ដែល​ជា​ពេល​​វេលា​​​នាង​ត្រូវ​ចាក​ចេញ​​​ទៅ​សម្តែង​​នៅ​អាមេរិក​។​ បន្ទាប់​ពី​​វិល​ត្រឡប់​​មក​ពីក្រៅ​​​ប្រទស​វិញ​​​ រូប​នាង​នឹងបង្ហាញ​មុខក្នុង​ស្ថានីយ​ទូរទស្សន៍​បាយ័ន​បន្ត​ទៀត​ ព្រោះ​​នាង​គ្រាន់​តែ​សុំ​សម្រាក​​ច្បាប់​​​ ហើយ​គ្មានា​​ទំនាស់​ ឬ​​អាក់​អន់​​ស្រពន់​​ចិត្ត​អ្វីទាំងអស់ជា​មួយ​ថ្នាក់​​ដឹកនាំ​ និង​សហការីរួមអាជីព​។ ម្យ៉ាងទៀត ស្ថានីយ​​ទូរទស្សន៍​​​បាយ័ន​​​គឺជា​​ទ្រនំ​​​ស្តុកស្តម្ភ​​​​សម្រាប់​​រូប​នាង និងអាជីពរបស់​នាង ។ ដូច្នេះ​គ្មាន​​ពេល​​ណា​មួយ​ដែល​នាងត្រូវ​សម្រេច​ចិត្ត​ដើរចេញ​ដោយ​ងាយៗ​​​ទេ ។

ពាក់ព័ន្ធ​​​ទំនាក់​ទំនង​​រវាង​​​នាងជាមួយលោក​គង់​​ វិសាល ដែល​​កន្លងមក​មាន​​សារព័ត៌​មាន​​​ខ្លះ​ចុះ​​​ផ្សាយ​​​ថា ជាទំនាក់ទំនងស្នេហា​​​នោះ កញ្ញា​​ពេជ្រ សេរីរ័ត្ន​ ​បញ្ជាក់​​​ជាថ្មី​​ម្តង​ទៀត​ថា  រវាង​រូប​នាង​និង​លោក​គង់ វិសាល​ ​គឺ​រាប់​អាន​​​គ្នា​ជា​ធម្មតា​​​ប៉ុណ្ណោះ​​ ​មិន​បាន​ឈាន​​ដល់​​​ស្នេហា​ដូចការ​​លេចឮ​​​តាម​សារ​ព័ត៌​មាន​ទេ។ ទន្ទឹម​​នោះ​នាង​​បាន​ប្រកាស​​​ថា បេះដូង​​របស់​នាង​​នៅតែ​រក្សា​ភាព​​​ទំនេរ​​​ និង​​ពោរពេញ​​ដោយ​សេរីភាព​​ គ្មាន​ចំណង​អ្វី​ទាំងអស់​​​​ ហើយ​ការ​និយាយ​នេះ​គឺ​ស្មោះ​អស់ពី​បេះដូង​ ។
ទោះជាយ៉ាង​ណាក្តី​ រូប​​ថត​​របស់​​នាង​​ និង​​លោក​​គង់​ វិសាល ​ដែល​​​គេធ្លាប់​​​​ឃើញ​​តាម​រយៈ​​​សារព័ត៌​មាន​​កន្លងមក​គឺក្នុង​​លក្ខណៈ​ស្និទ្ធស្នាល​​​ជាគូស្នេហា​  មិនមែន​​មិត្ត​​ភាព​​ឡើយ ។

ចំពោះ​ការ​​ទៅ​សម្តែង​នៅសហរដ្ឋអាមេរិក​​​ ពេជ្រ សេរីរ័ត្ន ​បាន​​ចុះ​​កិច្ច​​សន្យា​ជាមួយ​សមាគម​ខ្មែរ​​មួយ​នៅទី​នោះ​ ដើម្បី​​ចេញ​ទៅ​សម្តែង​​​រយៈ​ពេល​​​៣​​ខែ​រួមជាមួយ​​សិល្បករ​-​សិល្បការិនី​​​ចំនួន​​៥​រូប​ទៀត​ ហើយ​នោះ​​ជា​ការ​ចេញ​​ទៅសម្តែង​​ជា​លើក​ទី១​​  សម្រាប់​​រូប​នាង ។ ​ពេជ្រ សេរីរ័ត្ន​ បាន​​និយាយ​ថា វាគឺ​ជាឱកាស​​ដែល​​រូប​នាង​បាន​ទៅ​​ស្គាល់​ពិភព​លោក​ខាងក្រៅ​ និង​ស្វែង​​យល់​អំពី​វប្បធម៌​ អរិយធម៌​ ព្រម​ទាំង​​ដក​ស្រង់​​​​បទ​ពិសោធន៍​​​​សម្រាប់​​​អាជីព​​ផងដែរ ។

ពេជ្រ សេរីរ័ត្ន​ បាន​បង្ហាញ​​​នូវទឹក​​​ចិត្ត​​​សប្បាយ​រីករាយ​​​ពេល​​ដែល​មាន​​ឱកាស​​ចេញ​ទៅ​សម្តែង​​នៅសហរដ្ឋអាមេរិក​​ជា​លើក​​ដំបូង​​នេះ ។​ ​កញ្ញា​​ពេជ្រ សេរីរ័ត្ន​ ​បាន​ចូល​​ប្រឡូក​​​ក្នុង​​វិស័យ​​សិល្បៈ​​អំឡុង​ឆ្នាំ២០០៧​ ហើយ​​​ទទួល​បាន​​​ប្រជាប្រិយភាព​​​ខ្លាំង​នៅ​​ស្ថានីយ​​ទូរទស្សន៍​បាយ័ន​​​តាម​រយៈ​​កម្ម​វិធី​​រាត្រី​​​ពណ៌​ស្វាយ​ និង​តន្ត្រី​​​យុវវ័យ ​​រួមទាំង​កម្មវិធី​​​មួយ​ចំនួន​ទៀត​ ។  ក្រៅពី​​​ទទួល​បាន​​​ប្រជា​​ប្រិយ​​​ភាព​​លើ​​វិស័យ​​​សិល្បៈ​នោះ​​ពេជ្រ ​សេរីរ័ត្ន​ គឺជា​​ពិធី​ការិនី​ដែល​​​មាន​រូប​សម្រស់​​​​គួរឱ្យ​​ចាប់​អារម្មណ៍​​​​ ហើយ​​ព្រោះ​​តែ​បែបនេះ​ហើយ​ទើប​​​កន្លង់ជា​ច្រើន​​តែងតែ​ឆ្វែល​ចុះ​ឆ្វែល​ឡើង​​​ក្រឡឹង​​បុប្ផា​​មួយ​ទង​នេះ​​​ផ្សង​សំណាង​​​តាម​​ភ្ជាប់​​និស្ស័យ​​​ជាមួយនាង​ ៕