ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ូហ៊ាំង​ម៉ីបវរ​​កញ្ញា​ចក្រ​វា​ឡ​​វៀត​​ណាម​​ចេញ​ដំណើរ​​​ទៅ​​កាន់​​​ទីក្រុង​​សាវ​ប៊ូ​ឡូ

13 ឆ្នាំ មុន

តាម​ប្រភពព័ត៌​មាន​​ពី World Show បាន​ផ្សាយ​​ឱ្យ​ដឹង​ថា ​កញ្ញាវ៉ូហ៊ាំង​ម៉ី ដែល​បាន​គ្រង​មកុដ​បវ​រ​កញ្ញា​​ឯក​ចក្រ​វាឡ​ប្រទេស​វៀត​ណាម​ ​ឆ្នាំ​២០១១ បាន​​ធ្វើ​ដំណើរ​ឆ្ពោះ​​ទៅ​កាន់​ទី​ក្រុង​​សាវ​ប៉ូឡូ ប្រទេស​ប្រេស៊ីល​​ហើយ​កាល​ពីថ្ងៃ​អាទិត្យ​ ទី​២១ សីហា ឆ្នាំ​២០១១ ​តាម​រយៈ​ជើង​ហោះ​ហើរ​របស់​ក្រុម​​ហ៊ុន​​អាកាស​​ចរណ៍​ទួក​គី ។ ​ជូន​ដំណើរ​​នាង​ទៅ​កាន់​

តាម​ប្រភពព័ត៌​មាន​​ពី World Show បាន​ផ្សាយ​​ឱ្យ​ដឹង​ថា ​កញ្ញាវ៉ូហ៊ាំង​ម៉ី ដែល​បាន​គ្រង​មកុដ​បវ​រ​កញ្ញា​​ឯក​ចក្រ​វាឡ​ប្រទេស​វៀត​ណាម​ ​ឆ្នាំ​២០១១ បាន​​ធ្វើ​ដំណើរ​ឆ្ពោះ​​ទៅ​កាន់​ទី​ក្រុង​​សាវ​ប៉ូឡូ ប្រទេស​ប្រេស៊ីល​​ហើយ​កាល​ពីថ្ងៃ​អាទិត្យ​ ទី​២១ សីហា ឆ្នាំ​២០១១ ​តាម​រយៈ​ជើង​ហោះ​ហើរ​របស់​ក្រុម​​ហ៊ុន​​អាកាស​​ចរណ៍​ទួក​គី ។ ​ជូន​ដំណើរ​​នាង​ទៅ​កាន់​ព្រលាន​យន្ត​ហោះ​រួម​មាន​​ឪពុក​ម្តាយ និង​ប្អូន​ប្រុស​រប​ស់​នាង​ ។

បក្សី​រោម​មាស​​ដែល​ជា​​រហស្ស​នាម​របស់វ៉ូហ៊ាំង​ម៉ី បាន​ញញឹម​​លា​ក្រុម​គ្រួសារ​ជា​មួយ​នឹង​ទំនុក​ចិត្ត​ថា នឹង​​នាំយក​ជ័យ​ជម្នះ​​ និង​ជួយ​ផ្សព្វ​ផ្សាយ​​វប្ប​ធម៌​​ប្រទេស​វៀតណាម​​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​​ទេស​ចរណ៍​​ឱ្យ​មក​ទស្សនា​​ប្រទេស​រ​បស់​នាង​កាន់​តែ​ច្រើន​​ឡើងៗ​ ដើម្បី​លើក​ស្ទូយ​សេដ្ឋ​កិច្ច​ជាតិ។

គួរ​រំលឹក​ដែរថា ​ការ​ប្រកួត​ជ្រើស​រើស​​បវ​រ​កញ្ញា​ចក្រ​វាឡ​​ឆ្នាំ២០១១ និង​ប្រព្រឹត្ត​​ទៅ​នៅ​ថ្ងៃទី​១២ កញ្ញា ក្នុង​ទីក្រុង​​សាវ​ប៉ូឡូ ​ប្រទេស​ប្រេស៊ីស ។ ចំនួន​​បេក្ខ​នារី​ចូលរួម​ប្រកួត​ឆ្នាំ​នេះ​​មាន​​ចំនួន​៨៩​នាក់​លើស​កាល​ពី​ឆ្នាំ​​២០០៦ ​ដែល​មាន​ត្រឹម​​តែ​៨៦​នាក់ ៕