ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​ Han Ye-Seul ​​ប្រឈម​​មុខ​នឹង​​ការ​សង​​ជំងឺ​ចិត្ត​​​​​ជាង​៩​លាន​​ដុល្លារ​​ដល់​ផលិត​កម្ម​ ​KBS

13 ឆ្នាំ មុន

តារា​សម្តែង​​ដ៏​មាន​ប្រជា​ប្រិយ​ភាព​​​រ​បស់​កូរ៉េ Han Ye-Seul ​អាច​​ប្រឈម​មុខ​នឹង​ការ​សង​ជំងឺ ចិត្ត​៩​លាន​ដុល្លារ​ដល់​​ផលិត​កម្ម​​ KBS បន្ទាប់​ពី​​នាង​បាន​លុប​ចោល​​ការ​ថត​រឿង​ភាគ​ដែល​មាន​ចំណង​ជើង​ថា “Spy Myeongwol” ហើយ​បាន​ចាកចេញ​ទៅសហ​រដ្ឋ​​អាមេរិក​ ។ ​​ការ​ចាក​ចេញ​ទៅ​សហ​រដ្ឋ​អាមេ​រិក​​ដោយ​ស្ងាត់​ៗ​របស់​នាង​បាន​ធ្វើ​ឱ្យ​​មាន​ការ​រិះ​គន់​យ៉ាង​ខ្លាំងពី​​ផលិត​កម្ម​ KBS ​និង​ទស្ស​និក​ជន​​ដែល​និយម​គាំទ្រ​​​នាង។

ម្ចាស់​​​ផលិត​កម្ម KBS បាន​បញ្ចេញ​ប្រតិ​កម្ម​រិះ​គន់​​​ខ្លាំង​ៗ​ដល់​តារា​​សម្តែង​មុខ​ស្រស់​វ័យ​៣០​ឆ្នាំ ថា ជា​មនុស្ស​គ្មាន​​​ទំនួល​ខុស​ត្រូវ​ ។ លោក Ko Young-tak ដែល​ជា​ប្រធាន​ KBS បាន​និយាយ​ថា ៖ លោក​​នឹង​រៀបចំ​ពាក្យ​បណ្តឹង​នាង​ Han Ye-Seul ពីបទ​រំលោភ​​សេច​ក្តី​​ទុក​ចិត្ត​​ បង្ក​ឧបសគ្គ​រារាំង​ដល់​មុខ​ជំនួញ និង​ទាម​ទារ​​ឱ្យ​នាង​​សង​ជំងឺ​ចិត្ត​​ចំនួន​១០​ពាន់​​លាន​វ៉ុន ដែល​ស្មើ​នឹង​​ជាង​៩​​ពាន់​លាន​ដុល្លារ​សហ​រដ្ឋ​អាមេ​រិក ។ ប្រភព​​ព័ត៌​មាន​កូរ៉េ​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ដែរ​ថា ៖ ​ហេតុ​ផល​ដែល​នាង​មិន​ព្រម​​សម្តែង​រឿង​ភាគ​បន្ត​ទៀតនោះ គឺ​ដោយ​សារ​​ម​ូល​ហេតុ​ជា​ច្រើន​​ទី១ គឺ​សុខ​ភាព ទី២ នាង​មាន​ជម្លោះ​ជា​មួយ​​អ្នក​ដឹក​នាំ​​ពីបញ្ហា​វេលា​ថត​ និង​ទី​៣ គឺ​ការ​រៀប​ចំ​ឈុត​សម្តែង​​មមា​ញឹក​​​ខ្លាំងពេក​ដែល​ត្រូវ​បាន​នាង​ចាត់​ទុក​ថា ជា​ការងារ​មួយ​ដ៏​លំបាក ។

ចំណែក​ឯ​ប្រភព​ដែល​​ស្និទ្ធ​នឹង​នាង Han Ye-Seul បាន​ឱ្យ​ដឹង​ដែរថា ​នាង​បាន​មក​ដល់​​សហ​រដ្ឋ​អាមេ​រិក​​ហើយ​កាល​ពី​​ព្រឹក​ព្រលឹម ថ្ងៃទី​១៥ សីហា កន្លង​មក​នេះ។
​គួររំលឹក​ដែរថា ​នាង Han Ye-Seul បច្ចុ​ប្បន្ន​​មាន​វ័យ​៣០​ឆ្នាំ ​។ នាង​​បាន​កើត​​ក្នុងក្រុង Los Angeles រដ្ឋ​កាលី​ហ្វ័រ​នីញ៉ា ។ នាង​បាន​បញ្ចប់​​ការ​សិក្សា​ថ្នាក់​​បរិ​ញ្ញា​បត្រ​​កុំព្យូទ័រ​ផ្នែក​​ក្រា​ហ្វីក​ពី​មហា​វិទ្យា​ល័យ​ Cerritos ។ ក្រៅពីអាជីព​ស​ម្តែង​​ភាព​យន្ត​នាង​ក៏ជា​តារា​បង្ហាញ​​ម៉ូដ ជាអ្នក​ចម្រៀង និង​អ្នក​ថត​ផ្សាយ​ពាណិជ្ជ​កម្ម​​ឱ្យ​ផលិត​​ផល​ល្បីៗ​​ជាច្រើន​​ប្រភេទ​​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​កូរ៉េ ។ កេរ្តិ៍​ឈ្មោះ​​រ​បស់​នាង​បាន​ចាប់​ផ្តើម​​ល្បី​ចាប់​តាំងពី​ឆ្នាំ​​២០០១ ​នៅ​ពេល​ដែល​នាង​ជាប់​ជា​តារា​បង្ហាញ​ម៉ូដ ៕