ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្ដម ឃួ​ង ស្រេង ណែនាំ​ឱ្យ​មន្ត្រី​ជំនាញ​ដាក់​គ្រឿងចក្រ​បន្ទាន់​ ចា.ក់​ដី​លុប​ទប់ស្កាត់​ការ​បា.ក់​ច្រាំង​ទន្លេ​នៅ​ផ្សារ​ក្រមួន ​ព្រែក​លៀប និង​ស្នើ​ក្រសួង​ធនធានទឹក ​ចុះ​មក​សិក្សា​បង្វែ​រ​ផ្លូវទឹក​កុំ​ឱ្យ​​ហូរ​បុ.ក

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បន្ទាប់​ពី​វិល​ត្រឡប់​ពី​សាធារណ​រដ្ឋកា​ហ្សា​ក់​ស្ថាន​ក្នុង​ឱកាស​អមដំណើរ ដ៏​ខ្ពង់ខ្ពស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ដំណើរ បំពេញ​ទស្សនកិច្ច ផ្លូវការ និង​ទស្សនកិច្ច​ការងារ​នៅ សាធារណរដ្ឋ​កា​ហ្សា​ក់​ស្ថាន​មក​ដល់​រាជធានី​ភ្នំពេញ​ភ្លាម​ដោយ​មានការ​យកចិត្តទុកដាក់​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​រសៀល​ថ្ងៃ​ទី​១៨ ​ខែតុលា​ ឆ្នាំ​២០២៦​នេះ​ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយ​កន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិត​នៅ​ភូមិ​ខ្ទរ សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា ដើម្បី​ចាត់វិធានការ​ជា​ថ្មី ក្នុង​ការ​បង្ការ​ទប់ស្កាត់​កុំឱ្យ​បាក់​បន្ត​ទៀត ក្រោយ​ពេល​ច្រាំង​ទន្លេ​មួយ​កន្លែង​នេះ​បាន​បាក់​ម្តង​ហើយ​កាលពីដើម​ឆ្នាំ​២០២៥​កន្លង​ទៅ​។ គួររំលឹកថា បា​.​ក់​ស្រុ​.​ត​ច្រាំង​ទន្លេ និង​ដា​.​ច់​ផ្លូវ​បេតុង នៅ​សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា

លោក​ព្រាប មុន្នី ចៅសង្កាត់​ព្រែក​លៀប​បានឱ្យ​ដឹង​ថា​ ច្រាំង​ទន្លេមេគង្គ​នេះ បាន​បាក់​ស្រុត​កាលពី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៥ តុលា ឆ្នាំ២០២៦ ដែល​មាន​ទទឹង ៦​ម៉ែត្រ និង​បណ្តោយ ៣០​ម៉ែត្រ នៅ​ចំណុច​ផ្សារ​ក្រមួន តាម​បណ្តោយ​ផ្លូវ​ទន្លេមេគង្គ ស្ថិត​ក្នុងភូមិ​ខ្ទរ សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ ។

បើ​ទោះបី​កំពុង​បំពេញ​ទស្ស​នកិច្ច​នៅ​ក្រៅប្រទេស​ក្ដី​ ក្រោយ​ទទួល​បាន​សេ​ក្ដី​រាយ​ការណ៍ភ្លាម​ថា ​ច្រាំង​ទន្លេមេគង្គ​នេះ បាន​បាក់​ស្រុត​កាលពី​ថ្ងៃ​ទី​១៦ ​តុលា​ ឆ្នាំ​២០២៦ ឯកឧត្ដម ឃួ​ង ស្រេង ចាត់​ឱ្យ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ភ្លាម​ៗ ដើម្បី​ត្រៀម​ចាត់វិធានការ​ជួសជុល និង​ស្ថាបនា​ផ្លូវ​ឡើង​វិញ​សំដៅ​ធានា​សុវត្ថិភាព និង​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​។

លោក​ព្រាប មុន្នី បាន​បញ្ជាក់​ថា ទីតាំង​ខាងលើ​នេះ​បាន​បាក់​ស្រុត​ម្តង​ហើយ កាលពី​ថ្ងៃ​ទី ០១ ខែ​កុ​ម្ភៈ ឆ្នាំ​២០២៥ ​កន្លង​ទៅ ហើយ​នៅ​​វេលាទៀប​ភ្លឺ​ថ្ងៃ​ទី​១៥ តុលា ឆ្នាំ​២០២៦​នេះ​ក៏​បាន​បាក់​បន្ត​ទៀត​ ​ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី ពាក់ព័ន្ធ​និង​គ្រោះ​មហន្តរាយ​ដោយ​ធម្មជាតិ​នេះ​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​យកចិត្តទុកដាក់​ខ្លាំង​ណាស់ ពោល​គឺ​បាន​ដោះស្រាយ​ជូន​ពលរដ្ឋ​ភ្លាម​ៗ​តែ​ម្តង​។

ក្នុង​ឱកាស​ចុះ​ពិនិត្យ​នោះ​ ឯកឧត្ដម ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍ ណែនាំ​ឱ្យ​មន្ត្រី​ជំនាញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដាក់​គ្រឿងចក្រ​ជា​បន្ទាន់ ដោយ​ចាក់​ដី​លុប​ដើម្បី​ទប់ស្កាត់​ការ​បាក់​ច្រាំង​ទន្លេ ជាមួយ​និង​ការ​ធ្វើ​លិខិតស្នើ​ទៅ​ក្រសួង​ធនធានទឹក​និង​ឧត្តុនិយម សុំ​មន្ត្រី​ជំនាញ​របស់​ក្រសួង​ចុះ​មក​សិក្សា​នៅ​ទីតាំង​ទាំង​ខាងលើ​បន្ត​ទៀត​ដើម្បី​បង្វែ​ផ្លូវទឹក​កុំ​ឲ្យ​ទឹក​ហូរ​បុក​ទីតាំង​នេះ​បណ្តាល​ឱ្យ​បាក់​ស្រុត​បន្ត​ទៀត​។

ជាមួយ​គ្នា​នេះ ប្រជាពលរដ្ឋ​សប្បាយ​រីករាយ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្ដម​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​ដែល​បាន​យកចិត្តទុកដាក់ និង​ជួយ​ដោះស្រាយ​ការ​លំបាក​ជូន​ប្រជាពលរដ្ឋ តាម​រយៈ​ការ​ចាត់វិធានការ​ស្ថាបនា​ផ្លូវ​ដែល​រង​ការ​បាក់​ស្រុត​ឡើង​វិញ នៅ​ចំណុច​ផ្សារ​ក្រមួន ភូមិ​ខ្ទរ សង្កាត់​ព្រែក​លៀប ដើម្បី​សម្រួលការ​ធ្វើ​ដំណើរ និង​ធានា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់​ពេលវេលា​។

ក្រោយ​បញ្ចប់​ការ​ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​ទន្លេ​ខាងលើ​ហើយ នា​រសៀល​ថ្ងៃ​ដដែល​នេះ​ដែរ​ឯកឧត្តម ឃួ​ង ស្រេង ក៏​បាន​បន្ត​ដឹកនាំ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ស្ថានភាព​ទីតាំង​ដែល​ទឹកភ្លៀង​លិច​ផ្លូវ​នៅ​តាម​បណ្តោយ​មហាវិថី​ឈ្នះ ឈ្នះ​បន្ត​ទៀត ដើម្បី​រិះរក​វិធានការ​ដោះស្រាយ​បញ្ហា​កុំឱ្យ​មានការ​លិចលង់​នៅ​ពេល​មាន​ភ្លៀង​ខ្លាំង​លើក​ក្រោយ​ទៀត​៕