ចុះបា.ញ់ថ្នាំកម្ចា.ត់មូសខ្លាក្នុងវត្តប្រាសាទនាងខ្មៅ ក្រោយផ្ទុះជំងឺគ្រុនឈា.មទៅលើព្រះសង្ឃជាច្រើនអង្គ
- តាកែវ
ខេត្តតាកែវ ៖ ល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បន្ទាប់ពីមានការផ្ទុះជំងឺគ្រុនឈាមទៅលើព្រះសង្ឃដែលគង់ និងរៀនសូត្រនៅវត្តប្រាសាទនាងខ្មៅ ហើយពេលនេះកំពុងតែគង់ព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុកបាទី មានចំនួន១២អង្គរួចមក ។
លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ បានណែនាំដល់លោកវេជ្ជ.សំរិទ្ធ វីរៈ ប្រធានស្តីទី OD បាទី បានដឹកនាំក្រុមការងារឆ្លើយតបបន្ទាន់ OD បាទី និង RRT មណ្ឌលសុខភាពរៀង ដោយសហការជាមួយអាជ្ញាធរ ស្រុកសំរោងចុះអប់រំជំងឺគ្រុនឈាម បានចុះបាញ់ថ្នាំកម្ចាត់មូសនៅទីតាំងវត្តប្រាសាទនាងខ្មៅ និងសាលាបឋមសិក្សានៅជាប់ ដែលមានទីតាំងស្ថិតនៅភូមិចារ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដែលតំបន់ប្រឈម ក្នុងនោះមានព្រះសង្ឃសរុប ៣០៦ អង្គ និងកូនសិស្សកំពុងសិក្សាចំនួន ៦៥នាក់។
បច្ចុប្បន្ន ព្រះសង្ឃ១២ អង្គកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកបាទី មកដល់ថ្ងៃនេះអាការៈបានធូរស្រាលហើយ ៕





ចែករំលែកព័តមាននេះ