ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីទើបឆ្លងទន្លេ មានជីវភាពទីទាល់ក្រ ជួបទុ.ក្ខ​ប្តីឆ.ក់ត្រី​ ជួបគ្រោះ​អកុស.ល ទទួលបានការឧបត្ថម្ភពីព្រះសង្ឃ សប្បុរសជន និងអាជ្ញា​ធរ​ឃុំគគីរធំ

1 អាទិត្យ មុន
  • កណ្តាល

ខេត្តកណ្តាល​ ៖ ដោយ​មើលឃើញ​នូវ​ទុក្ខ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​តាម​រយៈភ្នាក់ងារ​សារ​ព៌​ត​មាន​កោះសន្តិភាព បានចុះផ្សាយអំ​ពី​​គ្រួសារមួយ​​មាន​ជីវភាព​ខ្វះខាត បុរស​ជា​ប្តី​បាន​បង្ខំចិត្ត​ទៅ​ឆក់​ត្រី​ទាំង​ដែល​ខ្លួន​មិន​ដែល​ចេះ​ឆក់​ត្រី បណ្តាល​អោយ​ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង​ស្លាប់​ចោ​ល​ប្រពន្ធ​ទើប​ឆ្លងទន្លេ​ និង​កូន​​តូចៗ៣នាក់ទៀត​​ នា​ល្ងាច​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២៦ ព្រះសង្ឃ និង​ក្រុមការងារ​សប្បុរស​ធ៌​ម ឃុំ​គគីរ​ធំ រួម​សហការ​ជាមួយ​អាជ្ញាធរ​ឃុំ បាន​នាំ​យក​អំណោយ​ទេយ្យ​​ទាន ​ជា​គ្រឿង​ឧបភោគ​ បរិភោគ​ទៅ​ចូលរួម​រំលែក​ទុក្ខ​លំបាក​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​២​គ្រួសារ នៅ​ក្នុង​ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​ គួររំលឹកឡើងវិញថា អាសូរ​ណាស់​! មិន​ចេះ​ឆ​.​ក់​ត្រី តែ​ជីវភាព​ខ្វះខាត​ពេក ក៏​ទៅ​ឆ​.​ក់ ស្រាប់តែ​ជួប​គ្រោះ​អ​កុស​.​ល ចោល​ប្រពន្ធ​ទើប​ឆ្លងទន្លេ និង​កូន​តូច​ៗ ៣​នាក់

លោក ហួត សុ​ផេង​ប្រធាន​ក្រុមការងារ​សប្បុរស​ធ៌​ម បាន​លើក​ឡើង​ថា អំណោយ​ដែល​យក​មក​ចូលរួម​រំលែក​ទុក្ខ​លំបាក​របស់​បងប្អូនប្រជា​​ចំនួន​២​គ្រួសារ​នា​ពេល​នេះ​ រួម​មាន​​ ​៖ ​ទី​១-​គ្រួសារ​ស្ត្រី​ទើប​ឆ្លង​ទ​ន្ល​បាន​ជាង​៤​ខែ​ ឈ្មោះ សុខ សុ​ប៊ុ​ន អាយុ​២៩​ឆ្នាំ ​ជួប​ទុក្ខ​ ដោយបុរសជា​ប្តី​ទៅ​ឆក់​ត្រី ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង​ស្លាប់ បង្ក​ការ​ភ្ញាក់ផ្អើលកើត​​ឡើង កាលពី​វេលា​ម៉ោង​ប្រហែល​៩​យប់​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​ត្រង់​ចំណុច​វាល​ខាងលិច​​ផ្លូវ​ជាតិ​លេខ​១ ចម្ងាយ​ពី​ផ្ទះ​ជន​រង​គ្រោះ​ប្រហែល​ជាង​១​គីឡូ​ដី ស្ថិត​ក្នុងភូមិ​ពោធិ៍​មៀ​វ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ ​ទទួលបានអំណោយរួមមាន ​អង្ក​១​បេ ស្មើ​នឹង​ទម្ងន់​៥០​គីឡូក្រាម ទឹក​សុទ្ធ​៥០​យួរ គ្រឿង​ឧបភោគ បរិភោគ សម្ភារ​:​ប្រើប្រាស់ និង​ថវិកា​ចំនួន​៤៥ម៉ឺ​ន​រៀល​។

​ទី​២-​គ្រួសារ​ស្ត្រី​ម្នាក់​​មានសត្តិ​មិនល្អ​ មាន​ជីវភាព​ខ្វះខាត​ខ្លាំង​ រស់នៅ​ភូមិ​គគីរ​ធំ​២ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ទទួល​អង្ក​១​បេ ស្មើ​ទម្ងន់​៥០​គីឡូក្រាម ទឹក​សុទ្ធ គ្រឿង​ឧបភោគបរិភោគ សម្ភារ​:​ប្រើប្រាស់ និង​ថវិកា​ចំនួន​២០​ម៉ឺន​រៀល​ផង​ដែរ​ ។​                                   

លោក ហួត សុ​ផេង ប្រធាន​ក្រុមការងារ​សប្បុរស​ធ៌​ម ឃុំ​គគីរ​ធំ បាន​លើក​ឡើង​បន្ត​ថា អង្ករ​ គ្រឿង​ឧបភោគបរិភោគ សម្ភារ​:​ប្រើប្រាស់ និង​ថវិកា​ដែល​បាន​យក​មក​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​បងប្អូន​មាន​ជីវភាព​ខ្វះខាត​ជួប​ការ​លំបាក​និ​ង​មានទុក្ខ​ជា​​តម្ងន់​​នៅ​ពេល​នេះ ​គឺ​​មានការ​ជួយ​ជ្រោមជ្រែង​ចូលរួម​ពី​ព្រះ​គ្រូ​ចៅអធិការ​វត្ត​គគីរ​ធំ ហៅ​វត្ត​ចាស់ ព្រះ​នាម ញឹ​ម វណ្ណ​អូន និង​ព្រះ​គុណ​ម្ចាស់ វ៉ែន ណុ​ល ព្រះ​គ្រូសូត្រស្តាំ ព្រមទាំង​លោកស្រី ហួត សុផល និង​ក្រុម​គ្រួសារ និង​ការ​រៃ​អង្គាស​គ្នា​ពី​បងប្អូន​ក្រុមការងារ​សមាជិក​សប្បុរស​ធ៌​ម ឃុំ​គគីរ​ធំ​ទាំងអស់​គ្នា​ទៅ​តាម​លទ្ធភាព​ប្រកបដោយ​ទឹកចិត្ត​ស​ន្ធា​ជ្រះថ្លា ក្នុង​នោះ​ដែរ ថវិកា​ផ្ទាល់ខ្លួន​របស់​លោក ផ​ន ណា​រ័​ត្ន​ មេឃុំ​គគីរ​ធំ​ចូល​រួម​ចំនួន ១០ ​ម៉ឺន​រៀល​ផង​ដែរ​។​                                     

​ស្ត្រី​ឈ្មោះ សុខ សុ​ប៊ុ​ន ទើប​ឆ្លងទន្លេ​កូន​ទី​៣​ បាន​ជាង​៤​ខែ ដែល​ត្រូវជា​ប្រពន្ធ​បុរស​ទៅ​ឆក់​ត្រី​ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង​ស្លាប់នាពេលថ្មីៗនេះ ដែល​​មាន​ជីវភាព​ទីទាល់​ក្រ​ខ្វះ​ខាត​​ខ្លាំង​​ នៅពេលទទួលបានអំណោយខាងលើរួចមក គាត់​​សម្តែងក្តី​​រំភើប​​ឥតឧបមា​រហូត​អួរ​ដើម​​ក​ ​ហូរ​ទឹកភ្នែក​រលីងរលោង​ និយាយ​មិន​ចង់​ចេញ​ នៅ​ពេល​ឃើញ​ព្រះសង្ឃ ក្រុមការងារ​សប្បុរស​ធ៌​ម និង​អាជ្ញាធរ​ឃុំ​យក​ថវិកា​នឹង​សម្ភារ​:​ប្រើប្រាស់ គ្រឿង​ឧបភោគបរិភោគ មក​ចូលរួម​រំលែក​ទុក្ខ​លំបាក​ដល់​គ្រួសារ​គាត់ កំពុង​មានទុក្ខ​លំបាក​នេះ​។​

​ស្ត្រីឈ្មោះ​សុខ សុ​ប៊ុ​ន បាន​​បន្ត​ថា គ្រួសារ​គាត់​មាន​ជីវភាព​ទីទាល់​ក្រ​ខ្វះខាត​ខ្លាំង​ណាស់ រាល់ថ្ងៃរ​ស់ពឹង​លើ​ប្តី​ដើរ​ស៊ី​ឈ្នួល​អោយ​គេ​រក​ប្រាក់​ចំណូល​យក​មក​ផ្គត់ផ្គង់​រ៉ាប់រង​ជីវភាព​​គ្រួសារ​ប្រចាំ​ថ្ងៃ ។ ឥឡូវ​ប្តីរបស់​គាត់​​បាន​ស្លាប់​បាត់ទៅហើយ​ តើ​អោយ​គាត់​នឹង​កូន​តូច​ៗ​រំពឹង​អ្វី​ទៀត បើ​គ្រួសារ​គាត់​ទីទាល់​ក្រ សូ​ម្បី​តែ​ដី​ក៍​សុំ​គេ​ធ្វើ​រោង​ប្រក់​ដែក​ស័ង្កសី​ បាំង​តង់​ម្ខាង​ដាក់​១​គ្រែ​ស្នាក់​នៅ​បណ្តោះអាសន្ន​ដែរ ជា​ពិសេស​នោះ​ សូ​ម្បី​តែ​លុយ​ជួល​មេរុ​បូជា​ជូន​ដំណើរ​សព​ប្តី​ជា​លើក​ចុង​ក្រោយ ក៍​គាត់​គ្មាន​លទ្ធភាព​ដែរ ​។ ​ហេតុ​ដូចនេះ​ហើយ​ទើប​បងប្អូន​ប្រជាពលរដ្ឋ​ និង​ចាស់​ៗ​ក្នុងភូមិ ​រៀបចំ​ដើម​ចេក​បូជា​សព​ប្តី​គាត់​។​

ឆ្លៀត​ក្នុង​ឱកាស​នោះដែរ​ លោក​ផ​ន ណា​រ័​ត្ន​ មេឃុំ​គគីរ​ធំ ទើប​ឡើង​កាន់​តំណែង​ថ្មី ក៍បាន​ណែនាំ​​អោយ​ស្ត្រី​ឈ្មោះ សុខ សុ​ប៊ុ​ន ក្រោយ​ពី​រៀបចំ​ពិធី​បុណ្យសព​ប្តី​រួចរាល់ សូម​អញ្ជើញ​ទៅ​សាលាឃុំ ដើម្បី​ធ្វើ​ប​ណ្ណ័​ក្រីក្រ ដោយសារ​កាលពីមុន​នៅ​មេឃុំ​ចាស់ គ្រួសារ​គាត់​ធ្លាប់​មាន​ប័ណ្ណ​ហ្នឹង​ដែរ តែ​ផុតកំណត់​ហើយ​ ។ ឥឡូវ​ក្រោម​ការ​គិតគូរ​យកចិត្តទុកដាក់​​ដល់​​ប្រជាពលរដ្ឋ​​ មេឃុំ​ឡើង​កាន់​តំណែង​ថ្មី​ បាន​ណែនាំ​អោយ​គាត់​ទៅ​សាលាឃុំ​ ដើម្បី​បន្ត​ធ្វើ​ប័​ណ្ណ​ក្រីក្រ​ឡើង​វិញ​។

បន្ទាប់​ពី​ប្រុ​គល់​អំណោយ​រួច​ ព្រះ​គ្រូសូត្រស្តាំ វ៉ែន ណុ​ល​  តំណាង​អោយ​លោ​គ្រូ ចៅអធិការ​វត្ត ញឹ​ម វណ្ណ​អូន និង​លោក​មេឃ ព្រម​ទាំ​ង​លោក ហួត សុ​ផេង​ ប្រធាន​ក្រុមការងារ​សប្បុរសធម៌ ឃុំ​គគីរ​ធំ ក៍បាន​និយាយលើកទឹកចិត្ត និង​​ពន្យល់​ណែនាំ​​ដល់​​ស្ត្រី​ជា​ប្រពន្ធ កុំអោយ​គិត​ច្រើន​ពេក ​កាត់ចិត្ត​ទៅ ធ្វើ​ម្តេច​និស្ស័យ​​ជួប​គ្នាជាប្តីប្រពន្ធ​​បាន​ត្រឹមហ្នឹង មាន​រូប​មានទុក្ខ​ អ្នក​ស្លាប់​គាត់​ទៅ​ផុត​ហើយ នៅឡើយ​អ្នក​នៅ​រស់ កុំ​គិត​ច្រើន​ពេក​ សរសៃ​ខ្ចី​ទើប​ឆ្លងទន្លេ​រួច ​​ប្រយ័ត្ន​ទាស់​ ត្រូវ​ខិតខំ​ថែរក្សា​សុខភាព​ និង​មើលថែ​កូន​តូច​ៗ​ទាំង​៣​នាក់​អោយ​បាន​ល្អ​៕