ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរណាស់! មិនចេះឆ.ក់ត្រី តែ​ជីវភាព​ខ្វះខាត​ពេក ក៏ទៅឆ.ក់ ស្រាប់​តែជួបគ្រោះអកុស.ល ចោលប្រពន្ធទើបឆ្លងទន្លេ និងកូនតូចៗ ៣នាក់

1 ខែ មុន
  • កណ្តាល

ខេត្តកណ្តាល​​ ៖ អាសូរណាស់ ដោយសារ​​គ្រួសារ​មាន​ជីវភាព​ខ្វះខាត បុរស​ម្នាក់​បាន​បង្ខំចិត្ត​ទៅ​ឆក់​ត្រី​ទាំង​ដែល​ខ្លួន​មិន​ដែល​ចេះ​ឆក់​ត្រី បណ្តាល​អោយ​ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង​ស្លាប់​ចោ​ល​ប្រពន្ធ​ទើប​ឆ្លងទន្លេ​កូន​ទី​៣​រួច​ ។

​ហេតុការណ៍​ខាងលើ​នេះ​ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើលកើត​​ឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​៩​យប់ ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​ចំណុច​វាល​ខាងលិច​ស្ពាន​ជប៉ុន​ទី​២ ស្ថិត​ក្នុងភូមិ​ពោធិ៍​មៀ​វ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​ 

ជន​រង​គ្រោះ​ឈ្មោះ ឆាយ សុង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មករ មាន​ប្រពន្ធ​ឈ្មោះ សុខ សុ​ប៊ុ​ន អាយុ​២៩​ឆ្នាំ មុខរបរ​មេផ្ទះ​ មានកូន​តូច​ៗ​ប្រុស​​ស្រី​ក្នុង​បន្ទុក​ចំនួន​៣​នាក់ ។ គ្រួសារនេះ​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

តាម​​ប្រភព​បានអោយ​ដឹង​ថា ជន​រង​គ្រោះជា​មនុស្ស​ស្លូតត្រង់ និង​ចេះ​តស៊ូ​អត់ធ្មត់​​ឧស្សាហ៍​នឹង​ការងារណាស់​ មាន​ថា​ការងារ​អ្វី​ ក៏​គាត់​ធ្វើ​ដែរ​ អោយ​តែ​គេ​ហៅ​អោយធ្វើ​ ​មិន​ចេះ​រើសការងារ​​ឡើយ មិន​ថា​លី​សែង ឬ​បើក​ម៉ា​ស៊ី​​ន​បូត​ពោត​នោះ​ទេ ដើម្បី​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ ព្រោះ​គ្រួសារ​គាត់​មាន​ជីវភាព​ខ្វះខាត​ខ្លាំងណាស់​ សូ​ម្បី​ទី​ជម្រកគឺ​​រស់នៅ​ក្នុង​កូនខ្ទម​ប្រក់​ស័ង្កសី​ក​ញ្ចាស់​ធ្លុះធ្លាយ​លើ​ដី​សុំ​គេ​ស្នាក់​បណ្តោះអាសន្ន​ ១​គ្រែ​ ដេក​រួម​គ្នា​៥​នាក់​ប្រពន្ធ​កូន ។ ពេល​មេឃធ្លាក់​ភ្លៀង​ខ្យល់​​ម្តង​ៗ​នាំ​ប្រពន្ធ​កូន​ងើប​អង្គុយ​​ឃ្លុំ​ភួយ​ ​។​                                    

ប្រភព​ដដែល​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​មក​ពី​ធ្វើ​កម្មករ​គេ​វិញ ក៍បាន​រៀបចំ​អា​គុយ​ស្ពាយ​ដាក់​ដុំ​ឆក់​ទៅ​ឆក់​ត្រី​នៅ​វាល​ខាងក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល​១​គីឡូ​ដី ដើម្បី​រក​ត្រី​ទុក​ធ្វើ​ម្ហូប​អោយ​ប្រពន្ធ​កូនខ្ចី​ហូប​ព្រឹក​ឡើង​ មុន​ពេល​គាត់​ចេញ​ទៅ​ធ្វើការ តែ​ជា​អកុសល​ ដោយសារ​តែ​ជន​រង​គ្រោះ​មិន​ធ្លាប់​ឆក់​ត្រី តែ​ឃើញ​គេរស់នៅ​​ក្បែរខាង ​រក​ត្រី​បាន ទើប​ធ្វើ​អោយ​ជន​រង​គ្រោះ​ទៅ​រក​ត្រី​តាម​គេ​តាម​ឯង ក៍​ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង​ស្លាប់​ចោល​ប្រពន្ធ​កូនខ្ចី​គួរ​អោ​យស​ង្វែ​គ ។

អ្វី​ដែល​គួរ​អោ​យស​ង្វែ​គ​ទៀត​នោះ គឺ​គ្រួសារ​ជន​រង​គ្រោះ​មាន​ជីវភាព​ខ្វះខាតខ្លាំងណាស់ ​អត់​មាន​លុយ​ក្នុង​ការ​រៀបចំ​ធ្វើបុណ្យ​អោយ​ប្តីនោះទេ គឺ​បាន​អ្នក​ជិតខាង​អាណិតអាសូរ​ជួយ​លុយ​ទិញ​ធូ​​ប ​ទាន​ ​តែ​ ​ស្ករ ហើយ​អត់​លុយ​ជួល​​មេរុ​បូជា​សព​ប្តី ទើប​លោកតា​អាចារ្យ និង​អ្នក​ភូមិ​ជួយ​ជ្រោមជ្រែង​ នាំ​គ្នា​កាប់​ដើម​ចេក​ធ្វើ​កន្លែង​បូជា​សព​ប្តី​ ​នៅ​ល្ងាច​ថ្ងៃ​ទី​៦ ខែកញ្ញា​ នេះ​ហើយ​៕​