ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការបណ្តុះស្មារតីស្រឡាញ់បេតិកភណ្ឌ ៖ សិស្សានុសិស្ស ៧០នាក់ ចូលរួមរៀនសូត្រពីការជួសជុលកុលាលភាជន៍ដូនតា

5 ថ្ងៃ មុន

ខេត្ត​សៀម​រា​ប ៖ នៅ​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ ២០២៦ ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា សហ​ការ​ជាមួយ​អង្គការ​គាំពារ​មរតក​វប្បធម៌​ខ្មែរ​បាន​រៀបចំ​កម្មវិធី​ទស្សនាការ​ជួសជុល អភិរក្ស​កុលាលភាជន៍ ជូន​ដល់​សិស្សានុសិស្ស​ថ្នាក់​ទី​៥ ចំនួន​២​ថ្នាក់ មាន​សិស្ស​សរុប​ចំនួន ៧០ នាក់ នៃ​សាលា​បឋម​សិក្សា​តា​ប៉ា​ង ដែល​សាលា​នេះ​ស្ថិត​ក្នុងភូមិ​តា​ប៉ា​ង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

ការ​យល់​ដឹង​ពី​វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​របស់​ខ្មែរ​មាន​សារៈសំខាន់​ណាស់​ចំពោះ​សិស្សានុសិស្ស​ក្នុង​តំបន់​អង្គរ ព្រោះ​ជា​មរតក​ដូនតា​ដែល​កូន​ខ្មែរ​គ្រប់​រូប​ត្រូវ​យល់​ដឹង​។

លោក ឆាយ រចនា ប្រធាន​កា​រិ​យា ល័យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ជា​គ្រូឧទ្ទេស​បាន​ពន្យល់​បង្ហាញ​ឱ្យ​សិស្សានុសិស្ស​ទាំងអស់​យល់​ដឹង​អំពី កុលាលភាជន៍​ដូនតា​ដែល​ទទួល​បាន​ពី​លទ្ធផល​កំណាយ​សិក្សា​ស្រាវជ្រាវ និង​ជួសជុល​រក្សា​ទុកជា​ភស្តុ​តាង​ប្រវត្តិសាស្ត្រ សម្រាប់​អ្នក​ជំនាន់​ក្រោយ​។ ក្នុង​កម្មវិធី​ទស្សនា​នេះ សិស្ស​ទាំងអស់​បាន​ចូលរួម​កត់ត្រា និង​សាកល្បង​អនុវត្ត​ស្មូន​ត្រាប់​តាម​កុលាលភាជន៍​ដូនតា​របស់​ខ្លួន​ដោយ​ក្តី​រីករាយ​ផង​ដែរ​។

ចំពោះ​កម្មវិធី​អប់រំ​បេតិកភណ្ឌ​នេះ​បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០០៧ ធ្វើ​យ៉ាងណា​ឱ្យ​សិស្សានុសិស្ស​ក្នុង​តំបន់​អង្គរ​យើង យល់​ដឹង​ពី​តម្លៃ​មរតក​ដូនតា​ដែល​បាន​បន្សល់ និង​បន្តវេន​កិច្ច​អភិរក្ស ថែរក្សា​មរតក​ដ៏​មាន​តម្លៃ​ទាំងនេះ ឱ្យ​បាន​គង់វង្ស​៕