យោងតាមកាសែតអង់គ្លេសដេលីម៉េល បានផ្សាយឱ្យដឹងថា តារាកំប្លែងអង់គ្លេសដែលត្រូវបានគេស្គាល់គ្រប់ៗគ្នាថា Mr Bean បានជួបគ្រោះថ្នាក់បុករថយន្តកាលពីថ្ងៃព្រហស្បតិ៍ ទី៤ សីហា វេលាម៉ោង៧និង៣០នាទីយប់ ខណៈពេលដែលលោកបើកបររថយន្ត McLaren F1 តម្លៃជាង៦សែនផោន ដោយលឿន២៤០គីឡូម៉ែត្រ ក្នុង១ម៉ោងនៅក្នុងតំបន់ Haddon ដែលមានចម្ងាយ១៣៧គីឡូម៉ែត្រភាគខាងជើងទីក្រុងឡុង ។
អាជ្ញាធរនៅក្នុងតំបន់កើតហេតុបានឱ្យដឹងថា តារាកំប្លែងវ័យ៥៦ឆ្នាំរូបនេះ បានបើករថយន្តទៅបុកដើមឈើ បន្ទាប់មកបុកបង្គោលភ្លើងហើយក៏បានឆាបឆេះ ។ Mr Bean ត្រូវបានជួយសង្គ្រោះដោយបុរសអ្នកជិះម៉ូតូដែលធ្វើដំណើរឆ្លងកាត់ទីនោះមុនពេលដែលរថយន្តពន្លត់អគ្គិភ័យបានជួយធ្វើអន្តរាគមន៍ ហើយក៏បាននាំយក Mr Bean ដែលមានរបួសស្មាទៅកាន់មន្ទីរពេទ្យ ។ ទាក់ទិនទៅ នឹងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ គេមិនអាចសុំការពន្យល់លំអិតពីអ្នកនាំពាក្យរបស់តារាកំប្លែង Mr Bean បានទេ ដោយលោកគ្រាន់តែឆ្លើយដោយខ្លីៗថា Mr Bean បានរងរបួសស្រាលតែប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ