សម្តេច​តេជោ​ហ៊ុន សែន ៖ ​តុលាការ​​​បាន​​ប្រើ​​​​​ផែនទី​អន្តរជាតិ​គូ​ស​រង្វង់​ឱ្យ​​កម្ពុជា​​​​​-​ថៃ​ដក​កងទ័ព​​ ​សូមអាប់ភីស៊ីត ​​​​កុំ​និយាយ​​​ដូច​កូនក្មេង​​​ ​កុំ​ប្រមាថ​​តុលាការ​


រាជធានីភ្នំពេញ​​ ៖ ​សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាត់ទុកការលើកឡើងរបស់​លោកនាយករដ្ឋមន្រ្តីថៃជិតអស់​​តំណែង​ អាប់​ភី​ស៊ីត វ៉េចាជីវ៉ា ដែលថា ​បើ​កម្ពុជាគាំទ្រសេចក្តី​សម្រេច​តុលាការយុត្តិធម៌​អន្តរជាតិ​​​ កម្ពុជា​ត្រូវ​ដកកងទ័ពជាមុននោះគឺ​​ជាសម្តីកូនក្មេង​បឋម​សិក្សា ហើយពេលនេះ​មិនមែន​ជាល្បែងកូន​ក្មេង​លេងជាមួយកូនក្មេងនោះទេ​ សូម​កុំ​ច្រឡំ​។

ប្រសាសន៍ថ្លែងរបស់សម្តេចអគ្គមហាសេនា បតី តេជោ​ហ៊ុន សែន យ៉ាងដូច្នេះ គឺបានធ្វើ​ឡើង​​ក្នុងឱកាសដែលសម្តេចបានធ្វើសន្និ សីទ​កាសែតមួយ​ស្តីពីគោលជំហររបស់​កម្ពុជាលើ​បញ្ហា​ព្រំដែនកម្ពុជាថៃ នៅក្រោយការសម្រេច​ចាត់វិធានការបន្ទាន់របស់តុលាការយុត្តិធម៌អន្តរ ជាតិក្រុងឡាអេ ​នៅ​វិមានសន្តិភាពទីស្តីការ​នាយក​​​រដ្ឋមន្រ្តី​។

ក្នុងឱកាសនោះដែរ សម្តេច​តេជោ​ហ៊ុន សែន បានធ្វើការកត់សម្គាល់ចំណុច​សំខាន់​ចំនួន​២​នៃ​សេចក្តីសម្រេចរបស់តុលាការ​យុត្តិធម៌​អន្តរជាតិ​ គឺ​សេចក្តីសម្រេចរបស់​តុលា​ការ​​មាន​ឥទ្ធិ​ពលត្រូវតែគោរពតាម ហើយសេចក្តី​សម្រេច​នេះជាចំណងកាតព្វកិច្ចផ្លូវច្បាប់ជាអន្តរ​ជាតិ និង​ទី២ សេចក្តីសម្រេចនេះមិនមែនជា​ការ​កាត់សេច​ក្តីមុន​ការ​បកស្រាយសាលដីកាឆ្នាំ​១៩៦២​នោះ​ទេ​។ សម្តេច​ហ៊ុន សែន ក៏បាន​ស្នើ​អោយ​លោក​អាប់ភីស៊ីត កុំនិយាយច្រើនពេក ហើយ​ត្រូវកម្រិតនូវពាក្យសម្តីរបស់ខ្លួនមុននឹង​និយាយ និង​មិនត្រូវលេងល្បែងបោកបញ្ឆោត​ប្រជា​ពល​រដ្ឋ​ខ្លួនឯងនោះទេ​។ ការ​ដែល​តុលាការ​​យុត្តិធម៌​អន្តរជាតិ​​សម្រេច​​​ឱ្យភាគី​​កម្ពុជា​-ថៃ ​​ដក​កងទ័ព​ចេញពីតំបន់​​ជម្លោះ​​​​ក្បែរ​​​ប្រាសាទព្រះ​វិហារ​ជា​បន្ទាន់នោះគឺ ​តុលាការ​​​បានប្រើប្រាស់​​ផែនទី​អន្តរជាតិ (ដងរែក) ​​បារាំង-សៀម ​មិន​បាន​​ប្រើប្រាស់​​​​ផែនទី​ឯកតោភាគី​របស់ថៃ ​ឬ​ផែន​ទី​​ចោរ​នោះ​ទេ ​ដូច្នេះ​​​គួរ​យល់ដឹង​​​​ផ្លូវច្បាប់​​​​ខ្លះ​ផង ជាពិសេស​​ត្រូវ​យល់​ដឹង​​ពីការ​​សម្រេច​របស់​តុលា​ការ​​​ និងត្រូវ​យល់ដឹង​​​​ពីនីតិវិធី​​​​អនុវត្តរបស់​​​​តុលា​ការ​​ កុំ​​និយាយ​​​ផ្តេស​ផ្តាស​​​បន្លិប​បន្លំ​​លើ​សេចក្តី​​សម្រេច​របស់​​តុលាការ​​ឱ្យសោះ ។​

សម្តេចនាយករដ្ឋមន្រ្តី​ហ៊ុន សែន ក៏បាន​បញ្ជាក់​ទៀតថា ថៃបានប្រមាថ​មើលងាយ​តុលា​ការយុត្តិធម៌ច្រើនពេក បាន​ជា​តុលាការហាក់​ដូច​ជា​ទះកំភ្លៀងអាប់ភីស៊ីត១​កំផ្លៀងយ៉ាងខ្លាំង ខណៈ​ពេលដែលតុលាការ​បាន​ទាត់ចោលនូវ​សំណើ​របស់ថៃដែលស្នើអោយតុលាការយុត្តិធម៌​អន្តរជាតិកុំលើកយកសំណើ​របស់កម្ពុជាមក​បើក​សវនាការ ឬ​បកស្រាយ​​នោះ​។ សម្តេចអគ្គ​មហា​សេនាបតីតេជោ​ហ៊ុន សែន ក៏បានបន្ថែម​ដែរថា នៅពេលនេះ កម្ពុជាបានធ្វើ​សេចក្តីព្រាង​លើ​កិច្ច​ព្រម​ព្រៀង​​រវាងកម្ពុជា-ថៃ ស្តីពីការអនុវត្តដីកា​សម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិរួច ហើយ ហើយក្រសួងការបរទេសក៏បានបញ្ជូន សេចក្តីព្រាង​នៃ​កិច្ចព្រមព្រៀងនេះទៅកាន់ភាគី​ថៃ អាស៊ាន តុលាការយុត្តិធម៌អន្តរជាតិ និង​ក្រុម​ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរួចរាល់ ហើយ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ