ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​ន​ជី​ផ្ទុះ​ប្រ​តិ​​កម្ម​តប​ជាមួយ​អ្នក​រិះ.គ.ន់​មក​លើ​រូប​នាង ​ព្រោះ​រឿង​មួយ​

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារាចម្រៀង​នាង អេ​ន​ជី បាន​ចេញ​មុខ​ប្រតិកម្ម​តប​ទៅ​កាន់​មហាជន​មួយ​ចំនួន​ដែល​បាន​ធ្វើការ​រិះគន់​មក​លើ​រូប​នាង​ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ស្លៀកពាក់​ដែល​មើលទៅ​មិន​សមរម្យ​អំឡុង​ពេល​ដែល​នាង​ដើរ​លេង​កំសាន្ត​លើ​ផ្លូវ​ថ្មើរ​ជើង​មាត់ទន្លេ ហើយ​រូបភាព​​វី​ដេ​អូ​នោះ​ ត្រូ​វបាន​នាង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម ។ ប្រតិកម្ម​ពី​តារា​រូប​នេះ​កើតឡើង…

រាជធានីភ្នំពេញ ៖ តារាចម្រៀង​នាង អេ​ន​ជី បាន​ចេញ​មុខ​ប្រតិកម្ម​តប​ទៅ​កាន់​មហាជន​មួយ​ចំនួន​ដែល​បាន​ធ្វើការ​រិះគន់​មក​លើ​រូប​នាង​ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ស្លៀកពាក់​ដែល​មើលទៅ​មិន​សមរម្យ​អំឡុង​ពេល​ដែល​នាង​ដើរ​លេង​កំសាន្ត​លើ​ផ្លូវ​ថ្មើរ​ជើង​មាត់ទន្លេ ហើយ​រូបភាព​​វី​ដេ​អូ​នោះ​ ត្រូ​វបាន​នាង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម ។

ប្រតិកម្ម​ពី​តារា​រូប​នេះ​កើតឡើង បន្ទាប់​ពី​មាន​មហាជន​មួយ​ចំនួន​បាន​នាំ​គ្នា​ចូល​ទៅ​ខមមិន​ពីក្រោម​រូបភាព​វី​ដេ​អូ​របស់​នាង​ដោយ​អ្នកខ្លះ​បាន​ប្រើប្រាស់​ពាក្យ​សម្តី​ថា មិន​សមរម្យ មិន​ពាក់​អាវ​ទ្រនាប់ ហើយ​បង្ហាញ​ចុង​សុដន់​យ៉ាង​ច្បាស់​ជាដើម ។​ល​។

ការ​រិះគន់​នេះ​បាន​ធ្វើ​ឲ្យ អេ​ន​ជី ហាក់​ក្តៅ​ចុង​ច្រមុះ​នឹង​បាន​ចេញ​មុខ​ប្រតិកម្ម​វិញ​ភ្លាម​ៗ ដោយ​នាង​បាន​ចាត់​ទុក​ការ​រិះគន់​ខាងលើ​នេះ​ គឺ​មិន​បាន​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់ ខ​ណៈ​ពេល​ដែល​សម្លៀក​បំពាក់​របស់​នាង ​គឺជា​ម៉ូត​មួយ​ធម្មតា និង​មិន​សិច​ស៊ី​ពេក​នោះ​ឡើយ ។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​តារាចម្រៀង អេ​ន​ជី បាន​លើក​ឡើង​ថា ការ​រិះគន់​ទាំង​អស់នេះ​ហាក់​មិន​បាន​មើល​គ្រប់​ជ្រុងជ្រោយ ហើយ​បើ​ចង់​ច្បាស់​មហាជន​អាច​ចូល​មើល​គ្រប់​បណ្តាញ​សង្គម​របស់​នាង​ថា​ តើ​នាង​ចូល​ចិត្ត​ស្លៀក​សម្លៀក​បំពាក់​របៀប​ណា ។

នាង​ថា អ្នកខ្លះ​ខមមិន​ថា ​ខ្ញុំ​ជា​ជាតិ​អ្វី​បានជា​មិន​ពាក់អាវ​ទ្រនាប់​អ​ញ្ចឹ​ង តើ​អ្នក​ទាំងនោះ​ល្ងង់ ឬ​ធ្វើ​មិនដឹង​ថា ​ខ្ញុំ​គឺជា​ខ្មែរ នេះ​គឺជា​ការ​ខមមិន​បែប​ឡកឡឺយ គ្មាន​សីលធម៌ ។ អ​ញ្ចឹ​ង​អ្នក​ដែល​វែកញែក​រឿង​ម៉ូដ​អាវ​របស់ខ្ញុំ គឺ​ដឹង​ថា អាវ​នេះ​គឺ​ម៉ូដ​ធម្មតា ហើយ​អាវ​នេះ​ជា​ទូទៅ​គេ​ប្រើ​ជេរ​បិទ​ចុង ឬ​គេ​ប្រើ​ប៉ុង ។

នាង​បន្ត​ថា ខ្ញុំ​កម្រ​ប្រតិកម្ម ឬ​ខម​មិន​តប​រឿង​ឥតប្រយោជន៍​ទាំង​អស់នេះ​ណាស់ ប៉ុន្តែ​ខ្ញុំ​ចង់​កុំ​ឲ្យ​មានការ​យល់​ច្រឡំ និង​ភាព​ស្អាតស្អំ​ចំពោះ​រូប​ខ្ញុំ ។

នាង​បញ្ជាក់​ថា ថ្ងៃ​ដែល​នាង​បាន​ទៅ​លេង Wark street គឺជា​លើក​ទី​មួយ ហើយ​ជា​ទូទៅ​នាង​ចូល​ចិត្ត​ស្លៀកពាក់​បែប​សាមញ្ញ​បំផុត​គឺ​ពាក់​អាវយឺត​ដៃខ្លី និង​ស្លៀកខោ​ខូវ​ប៊​យ​បែប​រលុង​ដូច​មនុស្ស​ប្រុស ​ព្រោះ​ជា​ចំណង់​ចំណូលចិត្ត​របស់​នាង ។

យ៉ាងណា​ បើ​តាម អេ​ន​ជី មុន​នឹង​ធ្វើការ​ខម​មិន​បែប​នេះ ​សូម​មើល​ឡើង​វិញ​ផង​ថា ​តើ​នាង​ចូល​ចិត្ត​ស្លៀកពាក់​បែប​ណា ហើយ​នាង​ក៏​មិន​ទាមទារ​ចង់​ល្បីល្បាញ​ដោយសារ​តែ​រឿង​មួយ​នេះ​ឡើយ ខ​ណៈ​ពេល​ដែល​នាង​បាន​សាង​កេរ្តិ៍ឈ្មោះ​រហូត​មក​ដល់​នា​ពេល​នេះ​ គឺ​មិន​មាន​ធ្វើ​អ្វីមួយ​ដែល​ធ្វើ​ឲ្យ​បំពុលសង្គម​នោះ​ឡើយ ។

អេ​ន​ជី បាន​អះអាង​បន្ថែម​ថា សូម​បងប្អូន​ទាំងអស់​ធ្វើការ​ខម​មិន​ដោយ​ពាក្យ​ល្អ​ៗ ព្រោះ​អំឡុង​ពេល​ដែល​នាង​ទៅ​លេង​លើ​ផ្លូវ​ថ្មើ​ជើង​នោះ នាង​ក៏​បាន​ជួយ​លក់​កា​រ៉េ​ម​អ៊ុំ​ម្នាក់​ដែរ ហើយ​នាង​ក៏​មានចិត្ត​សប្បាយ​រីករាយ​ចំពោះ​អ្វី​ដែល​នាង​បាន​ធ្វើ​នា​ពេល​នោះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ