តារាកំប្លែងលោក អ៊ូ បុណ្ណារ៉ាត់ ហៅក្រឹម បានចេញបញ្ជាក់ ក៏ដូចជាការបកស្រាយទៅកាន់មហាជនមួយចំនួនដែលបានរិះគន់មកលើអ្នកសិល្បៈខ្មែរមិនព្រមចេញមុខជេរថៃ នៅក្នុងអំឡុងពេលមានជម្លោះនៅព្រំដែនរវាងកម្ពុជា និងថៃ ។

តាមរយៈវីដេអូឃ្លីបបង្ហោះលើបណ្តាញសង្គម នាយ ក្រឹម បានលើកឡើងថា មានបងប្អូនយើងខ្លះប្រកាសថាតារាខ្មែរយើងស្ងាត់ម្លេះ មិនព្រមតបតរជេរចោរសៀម ។ ចំណុចនេះខ្ញុំសូមផ្តាំទៅវិញថា អ្នកសិល្បះខ្មែរយើងទាំងអស់គាត់មានបេះដូងដូចយើងដែរ មានការឈឺចាប់ គ្មានអ្នកណាចង់អោយប្រាសាទដូនតាយើងអោយទៅគេទេ ។

លោកបញ្ជាក់ថា បើទោះបីជាពួកគាត់មិនបានកាន់កាំភ្លើងប៉ុន្តែពួកគាត់គឺមានចិត្ត មានបេះដូងស្នេហាជាតិដែរ ចឹងកុំយកទស្សនះមួយនេះមកដាក់លើសិល្បះករយើងទាំងអស់ ។ លោកថា យើងមានបេះដូងស្នេហាជាតិដូចគ្នាចឹង មិនមែនជេរគេឈ្នះនោះទេ ទាល់តែជេរគេបានស្ងាត់កាំភ្លើងមែន ចឹងសូមអង្វរបងប្អូនយើងទូទាំងប្រទេសរួមគ្នា ស្រឡាញ់ និងគាំទ្រអ្វីដែលរាជរដ្ឋាភិបាលកំពុងតែធ្វើ ។ យើងមានមេកើយត្រឹមត្រូវ មិនដូចប្រទេសជិតខាងដែលវង្វេងប្រវត្តិសាស្ត្រមិនដឹងមេកើយមួយណាឡើយ ។

នាងបន្តថា យើងនៅសមរភូមិក្រោយមានតែជួយចែកចាយព័ត៌មានល្អៗ ហើយបើជេរនឹងវាឈប់បាញ់យើងនឹងជេរ ចឹងកុំយកទស្សនៈជេរនេះជាធំ សំខាន់អោយតែយើងមានបេះដូងស្រឡាញ់ជាតិក៏បានហើយ ។

លោកបញ្ជាក់ថា យើងត្រូវជឿជាក់លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលយើង ដោយយើងមិនចង់មានសង្គ្រាមឡើយ ប៉ុន្តែធ្វើយ៉ាងមេចបើវាចៃដន្យ ។

គួរបញ្ចាក់ថា រហូតមកទល់នាពេលនេះ មានអ្នកសិល្បៈជាច្រើនបានចេញមុខធ្វើសកម្មភាពនានា ដើម្បីចូលរួមចំណែកជួយដល់ប្រទេសជាតិពីការឈ្លានពានពីប្រទេសថៃ ៕
ចែករំលែកព័តមាននេះ