ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេ​ម ចេញ​មុខ​ស្នើ​ដល់​ក្រុម​យុវវ័យ​កម្ពុជា​រក្សា​ភាព​ថ្លៃថ្នូរ និង​អត់ធ្មត់​ពេល​ទៅ​លេង​ប្រាសាទ​ដែល​កំពុង​មាន​ជ.ម្លោះ

5 ម៉ោង មុន
  • ភ្នំពេញ

តារាចម្រៀង​លោក ខេ​ម បាន​ចេញ​មុខ​ស្នើ​ដល់​ក្រុម​យុវវ័យ​កម្ពុជា​ទាំងអស់​ អោយ​រក្សា​ភាព​ថ្លៃថ្នូរ និង​អត់ធ្មត់ នៅ​ពេល​ដែល​ប្រមូលផ្តុំ​គ្នា​ទៅ​លេង​កំសាន្ត​នៅ​ក្នុង​បរិវេណ​ប្រាសាទបុរាណ​ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រទេស​ជិតខាង ។ ការ​ចេញ​មុខ​ស្នើ​សុំ​ពី​តារាចម្រៀង​រូប​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​នៅ​លើ​បណ្តាញ​សង្គម​មួយ​រយៈ​ចុង​ក្រោយ​នេះ ​បាន​បង្ហាញ​រូបភាព​ឃ្លី​ប​វី​ដេ​អូ​ពី​ការ​ប្រមូលផ្តុំ​គ្នា​រវាង​យុវវ័យ​កម្ពុជា…

តារាចម្រៀង​លោក ខេ​ម បាន​ចេញ​មុខ​ស្នើ​ដល់​ក្រុម​យុវវ័យ​កម្ពុជា​ទាំងអស់​ អោយ​រក្សា​ភាព​ថ្លៃថ្នូរ និង​អត់ធ្មត់ នៅ​ពេល​ដែល​ប្រមូលផ្តុំ​គ្នា​ទៅ​លេង​កំសាន្ត​នៅ​ក្នុង​បរិវេណ​ប្រាសាទបុរាណ​ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រទេស​ជិតខាង ។

ការ​ចេញ​មុខ​ស្នើ​សុំ​ពី​តារាចម្រៀង​រូប​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​នៅ​លើ​បណ្តាញ​សង្គម​មួយ​រយៈ​ចុង​ក្រោយ​នេះ ​បាន​បង្ហាញ​រូបភាព​ឃ្លី​ប​វី​ដេ​អូ​ពី​ការ​ប្រមូលផ្តុំ​គ្នា​រវាង​យុវវ័យ​កម្ពុជា និង​យុវវ័យ​ថៃ​ដែល​គ្រង​ជួប​មុខ​គ្នា​នៅ​ប្រាសាទ​តា​មាន់​ធំ​នា​ពេល​ឆាប់​ៗ​ខាង​មុខ ។

យ៉ាងណា​ ក្នុង​នាម​ជា​តារាចម្រៀង​មួយ​រូប​លោក​បាន​ចាត់​ទុក​ការ​ប្រមូលផ្តុំ​របស់​យុវវ័យ​កម្ពុជា​ទៅ​លេង​ប្រាសាទបុរាណ​នា​ពេល​នេះ ​គឺ​បង្ហាញ​ពី​ឆ​ន្ទះ​ដ៏​ត្រឹមត្រូវ និង​ការ​ស្រឡាញ់​ការពារ​សម្បត្តិ​វប្បធម៌​របស់​ជាតិ ប៉ុន្តែ​ក៏​ត្រូវ​ប្រកាន់​ភាព​ថ្លៃថ្នូរ អត់ធ្មត់ ដើម្បី​បញ្ជាក់​ថា ​យើង​ជា​ម្ចាស់​ទឹកដី​ដ៏​ពិតប្រាកដ ។

តាម​រយៈ​សំ​ណេ​រ​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម តារាចម្រៀង ខេ​ម បាន​លើក​ឡើង​ថា មួយ​រយៈនេះ​ឃើញ​បងប្អូន​យុវវ័យ​ប្រមូលគ្នា​ទៅ​លេង​ប្រាសាទ​និង​តំបន់​ដែល​កំពុង​មាន​ជម្លោះ ត្រឹមត្រូវ​ណាស់​ដែល​យើង​មាន​ឆន្ទ​:​ទៅ​លេង​ប្រាសាទ និង​បារម្ភ​ស្រលាញ់​នូវ​សម្បត្តិ​ទឹកដី​យើ​ង​។ ប៉ុន្តែ​សូម​ប្អូន​ៗ​ទៅ​លេង​រក្សា​នូវ​សេចក្តី​ថ្លៃថ្នូរ​អត់ធ្មត់ បង្ហាញ​ផ្ទះ​លេខ​២​ថា ​យើង​ជា​ម្ចាស់​ទឹកដី ផ្តល់​នូវ​គំរូ​ល្អ ពីព្រោះ​យើ​ង​ដឹង​ហើយ​ថា​ ខាង​ផ្ទះ​លេខ​២​គេ​ក៏​មាន​ក្រុម​ក្មេង​ស្ទាវ​គេ​ឡើង​មក​ដែរ ហើយ​ខាង​ផ្ទះ​លេខ​២​កំពុង​តែ​ចាំ​មើ​ល​ពេល​មាន​បញ្ហា​ណាមួយ​កើត​ឡើង ដែល​គេ​អាច​ចាប់កំហុស​យើង​បាន​នោះ​គេ​ និង​បង្ក​ជា​បញ្ហា​ភ្លាម ។

លោក​បញ្ជាក់​ថា ក្នុង​នាម​ជា​តារាចម្រៀង​ចេញពី​ការ​ស្រលាញ់​ការ​គាំទ្រ​របស់​បងប្អូន​សូម​ដាស់តឿន ​និង​ក្រើ​ន​រំលឹក​បងប្អូន​អោយ​ត្រៀមខ្លួន​អោយ​បាន​ល្អ​និង​ជៀសវាង​បញ្ហា​ជ​ន្លោះ​ដោយ​ប្រការ​ណាមួយ​ដោយ​មិន​បាន​ព្រៀង​ទុក​។

លោក​បន្ត​ថា ប្រាកដ​ណាស់​ខ្មែរ​តែង​ប្រកាន់​គោល​ជំហ​សន្តិភាព​ជាមួយ​ប្រទេស​ជាប់​ភូមិ​ផង​របង​ជាមួយ​ជា​និច្ច ​ប៉ុន្តែ​ក៏​មិន​អនុ​ញ្ញ​ត​អោយ​អ្នក​ណា​មក​ទន្ទ្រាន​ឈ្លានពាន​ទឹកដី​របស់​យើ​ង​ដែរ ជូនពរ​បងប្អូន​ជនរួមជាតិ​ជោគជ័យ​សំណាងល្អ យើង​នឹង​ឈ្នះ​ក្នុង​ពេលវេលា​ដ៏​តានតឹង​ពេល​នេះ ខ្មែរ​ស្រលាញ់​ខ្មែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ