ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៊ី សុធា​រី បង្ហាញ​ស្មារតី​ជាតិនិយម ក្នុង​ស្ថានភាព​កម្ពុជា​កំពុង​មាន​ជម្លោះព្រំដែន​ជាមួយ​ថៃ

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារា​សម្តែង និង​បេក្ខភាព​បវរកញ្ញា​នាង ប៊ី សុធា​រី បាន​បង្ហាញ​ស្មារតី​ជាតិនិយម និង​ចេញ​មុខ​ស្ម័គ្រចិត្ត​ការពារ​ទឹកដី​គ្រប់​ស្ថានភាព​ទាំងអស់ ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​មាន​ជម្លោះ​តាម​បន្ទាត់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ​ដែល​បាន​អូស​បន្លាយ​រហូត​មក​ទល់​នា​ពេល​នេះ…

រាជធានីភ្នំពេញ ៖ តារា​សម្តែង និង​បេក្ខភាព​បវរកញ្ញា​នាង ប៊ី សុធា​រី បាន​បង្ហាញ​ស្មារតី​ជាតិនិយម និង​ចេញ​មុខ​ស្ម័គ្រចិត្ត​ការពារ​ទឹកដី​គ្រប់​ស្ថានភាព​ទាំងអស់ ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​មាន​ជម្លោះ​តាម​បន្ទាត់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ​ដែល​បាន​អូស​បន្លាយ​រហូត​មក​ទល់​នា​ពេល​
នេះ ។

ជាមួយ​រូបភាព​គ្រង​សម្លៀក​បំពាក់​ក្នុង​ទម្រង់​របាំ​អ​ប្សា​រា​ខ្មែរ​ថត​នៅ​មុខ​ប្រាសាទអង្គរវត្ត​បង្ហោះ​លើ​បណ្តាញ​សង្គម ប៊ី សុធា​រី បាន​ភ្ជាប់​ជាមួយ​សំ​ណេ​រយ៉ា​ង​ចាក់​ដោត​ថា បើ​គេ​ជេរ​ខ្ញុំ ខ្ញុំ​អាច​ទ្រាំ​បាន តែបើ​ប៉ះ​ជាតិ​ ឬ​ប្រទេស​មួយ​នេះ 🇰🇭 សុំ​ទោស​ណា ខ្ញុំ​សុំ​ជាតិនិយម​បន្តិច​ហើយ ។

នាង​បញ្ជាក់​ថា ខ្ញុំ​សូម​ដឹងគុណ​ចំពោះ​ទឹកដី​មួយ​នេះ សម្រាប់​ការ​ផ្ដល់​កំណើត​ជា​ជាតិខ្មែរ ផ្ដល់​កន្លែង​ជាទី​ជ្រក​តាំងពី​កើតមក​ដល់​អាយុ​ប៉ុន​នេះ ក្នុង​នាម ​ជា​កូន​ខ្មែរ​ស្ម័គ្រ​ថែ​ជាតិ ថែ​ទឹកដី​មួយ​នេះ មិន​ថា​តាម​រយៈ​ណា​ក៏​ដោយ ។

តាម​រយៈ​កាយវិកា​មួយ​នេះ ប៊ី សុធា​រី ត្រូវ​បាន​មហាជន ជា​ពិសេស​ បណ្តា​អ្នកគាំទ្រ​រូប​នាង​ជា​ច្រើន​រូប​ចូល​ទៅ​ធ្វើការ​ខំ​មិន​ដោយ​ម្នាក់​ៗ​បាន​ចូលរួម​គាំទ្រ និង​សម្តែង​មោទនភាព​ចំពោះ​ការ​បង្ហាញ​ស្មារតី​ចំពោះ​ជាតិ​ពី​តារា​ស្រី​រូប​នេះ ដែល​សាក​សម​ពី ការ​គាំទ្រ​របស់​ពួក​គេ​ដល់​រូប​នាង ។

ជា​ការ​កត់សម្គាល់ ប៊ី សុធា​រី ក៏​ដូច​ជា​អ្នកសិល្បៈ​ជា​ច្រើន​រូប​ទៀត​ តែងតែ​បង្ហាញ​វត្តមាន​ចូលរួម​នៅ​ក្នុង​ព្រឹ​ត្ត​ការណ៍​នានា​​ដែល​បាន​ធ្វើ​ឡើង​ក្នុង​គោលបំណង​ចូលរួម​គាំទ្រ​រាជរដ្ឋាភិបាល និង​កងទ័ព​ជួរ​មុខ​ក្នុង​ជម្លោះ​តាម​បន្ទាត់​ព្រំដែន ។

ដោយ​គ​ឡែក ​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ជាមួយ​ប្រទះ​ថៃ​នេះ​ដែរ កន្លង ប៊ី សុធា​រី ក៏​បាន​ប្រកាស​មិន​ទៅ​ចូលរួម​នៅ​ក្នុង​ការ​ប្រកួត Miss Grand ឆ្នាំ​២០២៤ ដែល​រៀបចំ​នៅ​ប្រទេស​ថៃ​នោះ​ឡើយ បន្ទាប់​ពី​កើត​មាន​ភាព​ចម្រូងចម្រាស់​រវាង​អ្នក​គ្រប់​គ្រង់​ស្ថាប័ន​ជា​ជាតិ​ថៃ និង​អ្នក​រៀបចំ​នៅ​កម្ពុជា ។

បើ​ទោះបីជា​ភាព​ចម្រូងចម្រាស់​នេះ ​គឺ​កើតឡើង​ត្រឹម​ស្ថាប័ន និង​ស្ថាប័ន​ក៏​ដោយ ប៉ុន្តែ​រឿងរ៉ាវ​មួយ​នេះ​បាន​ក្លាយជា​ប្រធានបទ​យ៉ាង​ក្តី​គគុក​នៅ​ក្នុង​ការ​វាយប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​តាម​បណ្តាញ​សង្គម​រវាង​អ្នកគាំទ្រ​នៅ​កម្ពុជា និង​ថៃ ។

ជុំវិញ​បញ្ហា​នេះ​ដើម្បី​បញ្ចប់ និង​សាង​ភាព​ស្អាតស្អំ​សម្រាប់​ខ្លួន កញ្ញា ប៊ី សុធា​រី និង​លោកស្រី អ៊ឹម សុ​គ​ន្ធា អ្នក​គ្រប់​គ្រង់​ស្ថាប័ន Miss Grand Cambodia ២០២៤ ក៏​បាន​មុខ​រៀបចំ​ស​ន្នី​សី​ទ​សារព័ត៌មាន​ដ៏​ធំ​មួយ​នៅ​ថ្ងៃ​ទី ០៩ ខែ តុលា ឆ្នាំ​២០២៤ ។

នៅ​ក្នុង​ស​ន្និសី​ទ​សារព័ត៌​មា​នោះ កញ្ញា ប៊ី សុធា​រី ដែល​ជា​បេក្ខភាព​តំណាង កម្ពុជា ចូលរួម​ប្រកួត Miss Grand International ឆ្នាំ​២០២៤ បាន​គូសបញ្ជាក់​ច្បាស់​ៗ​ថា នាង​មិន​សោកស្តាយ​នោះ​ទេ ដែល​មិន​បាន​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​មួយ​នោះ ដោយសារ​នាង​ស្រឡាញ់ និង​មាន​ឈាមជ័រ​ជា​
ខ្មែរ​ពិត​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ