ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាល មមី និង​ឆ្លូវ ថែ​ប៉ា​ម៉ាក់​បាន​ល្អ ជីវិត​នឹង​ល្អ​ណាស់

5 ថ្ងៃ មុន

ភាព​កត្តញ្ញូ​ចំពោះ​អ្នក​មានគុណ​គឺជា​ចំនុច​ដែល​មនុស្ស​គ្រប់​រូប​ត្រូវ​តែ​ប្រតិបត្តិ ព្រោះ​នៅ​ពេល​ដែល​អ្នកជា​កូន​ដែល​មាន​កត្តញ្ញូ នោះ​អ្នក​នឹង​មានសំណាង​ល្អ​ក្នុង​ឆាកជីវិត​អ្នក​។ ប៉ុន្តែ​មាន​ឆ្នាំ​ទាំង​៣​ដែល​រឹតតែ​កត្តញ្ញូ​កាន់តែ​មានជីវិត​ល្អ​។ តើ​មាន​ឆ្នាំ​ណាខ្លះ​ទៅ? ឆ្នាំខាល អ្នក​ដែល​កើត​នៅ​ឆ្នាំ​នេះ​តែងតែមាន​ឪពុក​ម្តាយ​នៅ​ពីក្រោយ​ដើម្បី​គាំទ្រ និង​លើកទឹកចិត្ត​ជា​និច្ច​នៅ​ក្នុង​ផ្លូវ​ជោគជ័យ​របស់​គេ​។ គេ​ជា​មនុស្ស​ដែល​មាន​ភាព​កត្តញ្ញូ​ដោយ​មិន​ភ្លេច​ពី​ការ​គាំទ្រ​របស់​ឪពុក​ម្តាយ​នោះ​ទេ​។ អ្នក​ដែល​កើត​នៅ​ឆ្នាំ​នេះ​គឺជា​មនុស្ស​ដែល​ដឹង​ពី​ទុក្ខ​លំបាក​របស់​ឪពុក​ម្តាយ​តាំងពី​ពួក​គេ​នៅ​តូច…

ភាព​កត្តញ្ញូ​ចំពោះ​អ្នក​មានគុណ​គឺជា​ចំនុច​ដែល​មនុស្ស​គ្រប់​រូប​ត្រូវ​តែ​ប្រតិបត្តិ ព្រោះ​នៅ​ពេល​ដែល​អ្នកជា​កូន​ដែល​មាន​កត្តញ្ញូ នោះ​អ្នក​នឹង​មានសំណាង​ល្អ​ក្នុង​ឆាកជីវិត​អ្នក​។ ប៉ុន្តែ​មាន​ឆ្នាំ​ទាំង​៣​ដែល​រឹតតែ​កត្តញ្ញូ​កាន់តែ​មានជីវិត​ល្អ​។ តើ​មាន​ឆ្នាំ​ណាខ្លះ​ទៅ?

ឆ្នាំខាល

អ្នក​ដែល​កើត​នៅ​ឆ្នាំ​នេះ​តែងតែមាន​ឪពុក​ម្តាយ​នៅ​ពីក្រោយ​ដើម្បី​គាំទ្រ និង​លើកទឹកចិត្ត​ជា​និច្ច​នៅ​ក្នុង​ផ្លូវ​ជោគជ័យ​របស់​គេ​។ គេ​ជា​មនុស្ស​ដែល​មាន​ភាព​កត្តញ្ញូ​ដោយ​មិន​ភ្លេច​ពី​ការ​គាំទ្រ​របស់​ឪពុក​ម្តាយ​នោះ​ទេ​។ អ្នក​ដែល​កើត​នៅ​ឆ្នាំ​នេះ​គឺជា​មនុស្ស​ដែល​ដឹង​ពី​ទុក្ខ​លំបាក​របស់​ឪពុក​ម្តាយ​តាំងពី​ពួក​គេ​នៅ​តូច ដែល​ធ្វើ​ឲ្យ​គេ​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​មាតាបិតា​ជា​ខ្លាំង ហើយ​គេ​មាន​ភាព​កត្តញ្ញូ​ខ្លាំង​ដែរ​។ ដូចនេះ​ផ្លូវ​គេ​នឹង​ដើរទៅ​មុខ​ដោយ​ជោគជ័យ ហើយ​ពុំ​សូវ​មាន​ឧបសគ្គ​នោះ​ទេ​។ នៅ​ពាក់កណ្តាល​ជីវិត​ក្រោយ អ្នក​នឹង​អាច​រស់នៅ​ដោយ​សុខ​ស្រួល​។

ឆ្នាំមមី

អ្នក​ដែល​កើត​នៅ​ឆ្នាំ​នេះ​គឺ​មាន​ភាព​អត់ធ្មត់​ចំពោះ​ការ​កត្តញ្ញូ​ចំពោះ​មាតាបិតា​ណាស់ ដោយ​ពួក​គេ​តែងតែ​ចង​ចាំ​នូវ​គុណ​បំណាច់​របស់​អ្នក​មានគុណ​ទាំង​ពីរ​ជា​និច្ច​។ នៅ​ពេល​ដែល​ពួក​គេ​រកបាន​ប្រាក់​ច្រើន អ្នក​ទី​មួយ​ដែល​គេ​នឹកឃើញ​គឺ​ឪពុក​ម្តាយ​។ នៅ​ពេល​ដែល​គេ​កាន់តែ​មាន​ភាព​កត្តញ្ញូ​ចំពោះ​មាតាបិតា នោះ​លាភ​សំណាង​ផ្សេង​ៗ​នឹងរ​ត់ម​ករក​គេ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​គេ​មានគ្រួសារ​ដែល​មាន​សុភមង្គល និង​មិនសូវ​ឈ្លោះ​គ្នា​ទេ​។

ឆ្នាំឆ្លូវ

បុគ្គល​ដែល​កើត​នៅ​ឆ្នាំ​នេះ​មើល​សំខាន់​ចំពោះ​គ្រួសារ​របស់​គេ​ណាស់ ថែម​ទាំង​មាន​ភាព​កត្តញ្ញូ​ចំពោះ​ឪពុក​ម្តាយ​ទៀត​ផង​។ ដោយសារ​តែ​ចំនុច​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​គេ​អាច​ទទួល​បាន​ភាព​ជោគជ័យ​នៅ​ពេល​ដែល​គេ​ប្រឡូក​ក្នុង​ក្នុង​សង្គម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ