ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រព្យ​ធំ​គឺ​នៅ​ពីក្រោយ​ឆ្នាំមមែ ឆ្លូវ និង​ច ពេល​ដែល​ចាស់​ទៅ

1 ថ្ងៃ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំមមែ បុគ្គល​ឆ្នាំមមែ ជា​មនុស្ស​ដែល​ព្រោះតែ​ជីវភាព​ប្រសើរ គឺ​ខំប្រឹង​ប្រែង​ជា​និច្ច​។ ទោះបីជា​ជួបនឹង​ឧបសគ្គ​បែប​ណា ក៏​គេ​មិន​រា​ថយ​ដែរ​។ ដូចនេះ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ?

ឆ្នាំមមែ

បុគ្គល​ឆ្នាំមមែ ជា​មនុស្ស​ដែល​ព្រោះតែ​ជីវភាព​ប្រសើរ គឺ​ខំប្រឹង​ប្រែង​ជា​និច្ច​។ ទោះបីជា​ជួបនឹង​ឧបសគ្គ​បែប​ណា ក៏​គេ​មិន​រា​ថយ​ដែរ​។ ដូចនេះ ទ្រព្យ​ដែល​គេ​អាច​ទទួល​បាន​គឺ​ធំ​ខ្លាំង​ក្រោយ​ពេល​ដែល​គេ​ចាស់​ទៅ​។

ឆ្នាំឆ្លូវ

បុគ្គល​ឆ្នាំឆ្លូវ មិន​ថា​ធ្វើ​អ្វី​ទេ សុទ្ធតែ​ម៉ត់ចត់​ទាំងអស់​។ ជា​ពិសេស គេ​ជា​មនុស្ស​ដែល​មិន​ចេះ​ចាយ​ធំ​ឡើយ ដោយ​ចេះ​សន្សំ​សំចៃ​ជា​និច្ច​។ ដូចនេះ ពេល​ដែល​សន្សំ​ដល់​ចាស់ លុយ​ក្នុង​ឃ្លាំង​គេ​នឹង​អាច​កើនឡើង​ខ្លាំង​តែ​ម្តង​។

ឆ្នាំច

បុគ្គល​ឆ្នាំច​វិញ មិន​ថា​រឿង​ស្នេហា ឬ​ការងារ​ទេ គេ​សុទ្ធតែ​ប្រកាន់​ចិត្ត​ស្មោះត្រង់​ជា​និច្ច​។ ជា​ពិសេស គេ​តែង​ទទួល​បានការ​សរសើរ​ពី​ចៅហ្វាយនាយ​ជា​និច្ច ព្រោះ​ការងារ​ភាគច្រើន​អាច​ទទួល​បាន​ជោគជ័យ​។ ដូចនេះ ពេល​ដែល​ចាស់​ទៅ គឺ​មិន​ចាំបាច់​ខ្វាយខ្វល់​នឹង​រឿង​ប្រាក់​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ