ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហ​រដ្ឋ​អាមេរិក​៖​ លោក ​PANETTA ​ធ្វើ​សច្ចា​​ប្រណិ​ធាន​​ចូល​កាន់​​តំណែង​​ប្រមុខ​​មន្ទីរ​​ប៉ង់​តា​ហ្គោន​

12 ឆ្នាំ មុន

លោក​ LEON PANETTA បាន​ធ្វើ​សច្ចា​ប្រណិ​ធាន​កាល​ពី​ថ្ងៃ​ទី​១ កក្កដា កន្លង​មក​នេះ​ ចូល​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​​ការ​ពារ​ប្រទេស​អាមេ​រិក​ជំនួស​លោក​រ៉ូ​ប៊ែត​ ហ្គេត​។
ក្នុង​ពិធី​មួយ​ដែល​រៀប​ចំ​ធ្វើ​នៅ​មន្ទីរ​ប៉ង់​តា​ហ្គោន​​ លោក PANETTA បាន​សន្យា​ធ្វើ​បែប​ណា​ឱ្យ​កង​ទ័ព​អាមេរិក​នៅ​តែ​រក្សា​ឧត្ត​ម​ភាព​ជា​កង​ទ័ព​​ដែល​ខ្លាំង​ជាង​គេ​បំផុត​លើ​ពិភព​

លោក​ LEON PANETTA បាន​ធ្វើ​សច្ចា​ប្រណិ​ធាន​កាល​ពី​ថ្ងៃ​ទី​១ កក្កដា កន្លង​មក​នេះ​ ចូល​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​​ការ​ពារ​ប្រទេស​អាមេ​រិក​ជំនួស​លោក​រ៉ូ​ប៊ែត​ ហ្គេត​។
ក្នុង​ពិធី​មួយ​ដែល​រៀប​ចំ​ធ្វើ​នៅ​មន្ទីរ​ប៉ង់​តា​ហ្គោន​​ លោក PANETTA បាន​សន្យា​ធ្វើ​បែប​ណា​ឱ្យ​កង​ទ័ព​អាមេរិក​នៅ​តែ​រក្សា​ឧត្ត​ម​ភាព​ជា​កង​ទ័ព​​ដែល​ខ្លាំង​ជាង​គេ​បំផុត​លើ​ពិភព​លោក​ទោះ​បី​ជា​មាន​ការ​​គាប​សង្កត់​នានា​ដើម្បី​កាត់​បន្ថយ​​ថវិកា​​របស់​មន្ទីរ​ប៉ង់​តា​ហ្គោន​ក៏​ដោយ​។

លោក​មាន​ប្រសាសន៍​ថា ក្នុង​ពេល​ដែល​សហ​រដ្ឋ​​អាមេរិក​​កំពុង​តែ​ប្រឈមមុខនឹង​បញ្ហា​ថវិកា​ក៏​ដោយ ​ដរាប​ណា​ខ្ញុំ​នៅ​កាន់តំណែង​នេះ​ នោះ​កង​ទ័ព​របស់​យើង​នឹង​មិន​ចុះ​ខ្សោយ​ដាច់​ខាត។ ក្នុង​ឋានៈ​ជា​ប្រមុខ​របស់​មន្ទីរ​ប៉ង់​តា​ហ្គោន​​ខ្ញុំ​នឹង​ខិត​ខំ​ធ្វើ​ឱ្យ​ប្រទេស​របស់​យើង​បន្ត​​​​​មាន​កង​ទ័ព​ដែល​ទទួល​ការ​ហ្វឹក​ហ្វឺន​ខ្ពស់ ​ប្រដាប់ដោយ​​ឧប​ករណ៍​ទំនើបៗ​ និង​ជា​កង​ទ័ព​ដែល​ខ្លាំង​ជាង​គេ​បំផុត​នៃ​ពិភព​លោក​។

លោក​ PANETTA ជា​អតីត​​នាយក​របស់​ CIA ថ្លែង​​ទៀត​ថា ក្រសួង​ការ​ពារ​ប្រទេស​អាមេ​រិក​នឹង​បន្ត​ការ​ខិត​ខំ​ប្រឹង​ប្រែង​រាំង​ខ្ទប់​ កំទេច​ ហើយ​ទី​បំផុត​យក​ឈ្នះ​លើ​អាល់​កៃ​ដា​។ ស្តី​ពី​អាហ្វ​ហ្គា​នី​ស្ថាន​លោក​មាន​ប្រសាសន៍​ថា កង​ទ័ព​អាមេរិក​​នឹង​បន្ត​ធ្វើ​ការ​ជាមួយ​កង​កម្លាំង​សន្តិ​សុខ​​អាហ្វ​ហ្គា​នី​ស្ថាន និង​បណ្តា​ដៃ​គូ​នៃ​ក្រុម​ចម្រុះ​​លើ​ការ​ផ្ទេរ​ការ​ទទួល​ខុស​ត្រូវ​​ខាង​សន្តិ​សុខ​ដល់​អាហ្វ​ហ្គា​នី​ស្ថាន​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ​២០១៤​។ ទិស​ដៅ​គឺ​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​អាហ្វ​ហ្គា​នី​ស្ថាន​ក្លាយ​ជា​ថ្មី​ទៅ​ជា​ជម្រក​របស់​ពួក​ភេរវករ ៕