ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជូត រកា និង​ឆ្លូវ ចាយ​លុយ​ចេញ​លើក​ណា ក៏​មាន​លុយ​ធំ​ចូល​ដែរ

10 ម៉ោង មុន

មាន​មនុស្ស​មួយ​ចំនួន​បាន​ខិតខំ​រក​ប្រាក់ និង​សន្សំ​ខ្លាំង​ណាស់ ហើយ​ប្រាក់​ទាំងនោះ​ប្រៀប​ដូច​ជា​ជីវិត​របស់​គេ​អ​ញ្ចឹ​ង​។ ដូចនេះ​មាន​ឆ្នាំ​ទាំង​៣​ដែល​ខំ​រក​ប្រាក់​ជា​ខ្លាំង ប៉ុន្តែ​នៅ​ពេល​ដែល​មាន​បែរជា​មិនសូវ​ហ៊ាន​ចាយ​ទៅ​វិញ​។ តើ​មាន​ឆ្នាំ​ណាខ្លះ​ទៅ? ឆ្នាំជូត អ្នក​ដែល​កើត​នៅ​ឆ្នាំ​នេះ​ពុំ​សូវ​ចាយ​លុយ​ផ្តេសផ្តាស​ឡើយ ដោយ​គេ​ចេះ​រៀបចំ​ទុកដាក់​ប្រាក់​កាក​គេ​បាន​ល្អ​។ ពួក​គេ​មិន​ដែល​ចាយ​លុយ​ទៅ​លើ​អ្នក​ដែល​គេ​ពុំ​សូវ​ជិត​ស្និទ្ធ​ជាមួយ​ឡើយ​។…

មាន​មនុស្ស​មួយ​ចំនួន​បាន​ខិតខំ​រក​ប្រាក់ និង​សន្សំ​ខ្លាំង​ណាស់ ហើយ​ប្រាក់​ទាំងនោះ​ប្រៀប​ដូច​ជា​ជីវិត​របស់​គេ​អ​ញ្ចឹ​ង​។ ដូចនេះ​មាន​ឆ្នាំ​ទាំង​៣​ដែល​ខំ​រក​ប្រាក់​ជា​ខ្លាំង ប៉ុន្តែ​នៅ​ពេល​ដែល​មាន​បែរជា​មិនសូវ​ហ៊ាន​ចាយ​ទៅ​វិញ​។ តើ​មាន​ឆ្នាំ​ណាខ្លះ​ទៅ?

ឆ្នាំជូត

អ្នក​ដែល​កើត​នៅ​ឆ្នាំ​នេះ​ពុំ​សូវ​ចាយ​លុយ​ផ្តេសផ្តាស​ឡើយ ដោយ​គេ​ចេះ​រៀបចំ​ទុកដាក់​ប្រាក់​កាក​គេ​បាន​ល្អ​។ ពួក​គេ​មិន​ដែល​ចាយ​លុយ​ទៅ​លើ​អ្នក​ដែល​គេ​ពុំ​សូវ​ជិត​ស្និទ្ធ​ជាមួយ​ឡើយ​។ បុគ្គល​ដែល​កើត​នៅ​ឆ្នាំ​នេះ​នៅ​ក្នុង​ការងារ​គឺ​មាន​ភាព​រីក​ចម្រើន​ជា​និច្ច ដែល​អាច​ធ្វើ​ឲ្យ​ខ្លួនឯង​ចាប់ផ្តើម​មាន​លុយ​បន្តិច​ម្តង​ៗ ប៉ុន្តែ​នៅ​ពេល​ដែល​គេ​មាន​លុយ​ច្រើន គេ​បែរជា​មិនសូវ​ចាយ​ទៅ​វិញ​។

ឆ្នាំរកា

អ្នក​ដែល​កើត​នៅ​ឆ្នាំ​នេះ​បើ​ចាយ​លុយ​លើ​ខ្លួនឯង​គឺ​ហ៊ាន​ចាយ​ច្រើន ប៉ុន្តែ​បើ​និយាយ​ចំពោះ​អ្នក​ដទៃ​គឺ​គេ​មិនសូវ​ហ៊ាន​ចាយ​ឡើយ​។ បុគ្គល​ដែល​កើត​នៅ​ឆ្នាំ​នេះ​គឺជា​មនុស្ស​ដែល​មាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​សន្សំ​ប្រាក់ ហើយ​គេ​នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេច​គោលបំណង​នេះ​។ ប៉ុន្តែ​ប្រសិនជា​អ្នក​គ្មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​គេ នោះ​កុំ​សង្ឃឹមថា​គេ​អាច​ចំណាយ​លើ​អ្នក​ឲ្យ​សោះ​។

ឆ្នាំឆ្លូវ

អ្នក​ដែល​កើត​នៅ​ឆ្នាំ​នេះ​មិន​ថា​នឿយហត់​យ៉ាងណា​ទេ គឺ​គេ​នៅ​តែ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទទួល​បាន​របស់​ដែល​គេ​ចង់បាន​។ គេ​មិន​ខ្លាច​ពិបាក ឬ​នឿយហត់​ទេ ព្រោះ​គេ​គិត​ថា​មាន​តែ​លះបង់​ទើប​អាច​ទទួល​បាន​លទ្ធផល​ល្អ​មក​វិញ​។ ម្យ៉ាងទៀត​គេ​ជា​មនុស្ស​ដែល​ចាយ​លុយ​ត្រង់​កន្លែង​ត្រូវ មិន​ងាយ​ចាយ​ផ្តេសផ្តាស​នោះ​ទេ ហើយ​ក៏​មិន​ដាច់​ចិត្ត​តែងខ្លួន​ឲ្យ​ក្លាយជា​មនុស្ស​ទាន់សម័យ​ដោយ​ចំណាយ​ប្រាក់​ច្រើន​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ