ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនូរសហសម័យកំពុងទាក់ទាញចំណាប់អារម្មណ៏កាន់ខ្លាំងពីមហាជន

11 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ផ្ទាំងគំនូរ​សហ​សម័យ ឬ​គំនូរ​សហ​វត្ស​ដែល​គូរ​ដោយ​ក្រុម​សិល្បៈ​«​ហ្វា​ពន្លឺ​សិល្បៈ «​ខេត្តបាត់ដំបង​បាន និង​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មហាជន បើ​ទោះជា​ផ្ទាំងគំនូរ​នេះ​មើលទៅ​ក្រ​វេ​មក្រ​វ៉ា​ម​ដូច​កូន​ក្មេង​គូ​លេង​ក្ដី​តែ​វា​មាន​បង្កប់​នូវ «​ខ្លឹមសារ និង​អត្ថន័យ​» យ៉ាង​ជ្រាលជ្រៅ​ទៅ​តាម​រូបភាព​នីមួយ​ៗ…

ខេត្តបាត់ដំបង ៖ ផ្ទាំងគំនូរ​សហ​សម័យ ឬ​គំនូរ​សហ​វត្ស​ដែល​គូរ​ដោយ​ក្រុម​សិល្បៈ​«​ហ្វា​ពន្លឺ​សិល្បៈ «​ខេត្តបាត់ដំបង​បាន និង​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មហាជន បើ​ទោះជា​ផ្ទាំងគំនូរ​នេះ​មើលទៅ​ក្រ​វេ​មក្រ​វ៉ា​ម​ដូច​កូន​ក្មេង​គូ​លេង​ក្ដី​តែ​វា​មាន​បង្កប់​នូវ «​ខ្លឹមសារ និង​អត្ថន័យ​» យ៉ាង​ជ្រាលជ្រៅ​ទៅ​តាម​រូបភាព​នីមួយ​ៗ ។

គំនូរ «​សហ​សម័យ ឬ​សហសវត្ស​» មិន​ស្អាត មិនល្អ​មើល ក្រ​វេ​មក្រ​វ៉ា​ម មើល​មិន​យល់ តែ​ផ្ទាំងគំនូរ​នីមួយ​ៗ​បាន​បង្កប់​ទៅ​ដោយ​«​ខ្លឹមសារ និង​អត្ថន័យ​» យ៉ាង​ជ្រាលជ្រៅ​ទៅ​តាម​ផ្ទាំងគំនូរ​នីមួយ​ៗ​ដែល​បញ្ជាក់​ពី​ការ​រស់នៅ​របស់​មនុស្ស សត្វ ធម្មជាតិ ដែល​កើត​មាននៅ​ក្នុង​សង្គម និង​នៅ​លើ​លោក​នេះ ។ នេះ​បើ​តាម​ការ​ពន្យល់​របស់​ជាងគំនូរ​សហ​សម័យ ។ គំនូរ​«​សហ​សម័យ​» ផ្ទុយ​ពី​ផ្ទាំងគំនូរ​ធម្មតា​ដែល​វិចិត្រករ បាន​គូ​រំលេច​នូវ​ពណ៌​ចម្រុះ​បង្ហាញ​ពី​សម្រស់​ធម្មជាតិ ទេសភាព​ល្អ​ឥត​ខ្ចោះ​ដែល​ជា​គោលដៅ​របស់​វិចិត្រករ​ចង់​បង្ហាញ​ពី​មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ​ទៅ​លើ​«​ទិដ្ឋភាព​ដ៏​ស្រស់បំព្រង​» និង​«​ទឹកដៃ​» មិនធម្មតា​នៅ​លើ​ផ្ទាំងគំនូរ​នីមួយ​ៗ ។

ផ្ទាំងគំនូរ​«​សហ​សម័យ ឬ​សហសវត្ស​» ជា​ច្រើន​ផ្ទាំង និង​មាន​ទម្រង់​រូបភាព​ផ្សេង​ៗ​គ្នា​ដែល​គេ​ដឹង​ថា ជា​ទឹកដៃ​របស់​ក្រុម​សិល្បៈ​«​ហ្វា​ពន្លឺ​សិល្បៈ​» នៅ​ខេត្តបាត់ដំបង​ត្រូវ​បាន​គេ​យក​មក​ដាក់​តាំង​បង្ហាញ​ជា​សាធារណៈ នៅ​ក្នុង​កម្មវិធី​«​មហោស្រព​សិល្បៈ​ជំនោរ​ART» កាលពី​ចុង​ស​ប្ដា​ហ៌​មុន នៅ​លើ​ទីធ្លា​សួនច្បារ​សម្ដេច​ក្រឡាហោម ស ខេ​ង ក្នុង​ក្រុង​បាត់ដំបង ដែល​មាន​មនុស្ស​រាប់រយ​នាក់​ចោមរោម​ទស្សនា ។

នៅ​ក្នុង​រាត្រី​សម្ដែង​សិល្បៈ​របស់​ក្រុម​«​មហោស្រព​សិល្បៈ​ជំនោរ​ART» វិចិត្រករ​ផ្នែក​គំនូរ «​សហ​សម័យ ឬ សហសវត្ស​» របស់​អង្គការ​«​ហ្វា​ពន្លឺ​សិល្បៈ​» គឺ​លោក ឃួ​ន ចន្ទ​រស្មី បាន​នាំ​យក​គំនូរ​សហ​សម័យ​ជា​ច្រើន​ផ្ទាំង ដែល​ជា​ស្នា​ដៃគូ​ដោយ​ផ្ទាល់​របស់​លោក យក​មក​ដាក់​បង្ហាញ​ជូន​មហាជន​ទស្សនា ។

ជាមួយនឹង​ការ​តាំង​បង្ហាញ​ផ្ទាំងគំនូរ​ដ៏​ក្រ​វេ​មក្រ​វ៉ា​មមើ​ល​ស្ទើរ​មិន​យល់​សោះ​នេះ គេ​សង្កេត​ឃើញ លោក ឃួ​ន ចន្ទ​រស្មី ដែល​ជា​ម្ចាស់​គំនូរ បាន​ព្យាយាម​បកស្រាយ​ផ្ទាំងគំនូរ​នីមួយ​ៗ ដើម្បី​ពន្យល់​អ្នក​សួរនាំ​ចង់​ដឹង ចង់​យល់​ពី​អត្ថន័យ នៃ​ផ្ទាំងគំនូរ​ដ៏​ក្រ​វេ​មក្រ​វ៉ា​ម​នោះ ។ នៅ​ចំពោះ​មុខ​មហាជន វិចិត្រ​ការ​គំនូរ​«​សហ​សម័យ​» រូប​នេះ​បាន​ព្យ​ល់​មួយ​ៗ និង​យ៉ាង​លម្អិត​ដូច្នេះ​ថា «​តាម​ពិត​ទៅ​គំនូរ​សហ​សម័យនេះ បើ​យើង​មើល​នឹង​ភ្នែក​ពិ​បាន​បាក​យល់​ណាស់ បើ​អ្នក​គូរគំនូរ​នេះ​មិន​បកស្រាយ ។ វា​មិន​ស្អាត មិនល្អ គ្មាន​សម្រស់​ទេ តែ​វា​មាន​បង្កប់​នូវ​ខ្លឹមសារ និង​អត្ថន័យ​ជ្រាល​ជៅ​បំផុត នៅ​ក្នុង​រូបភាព​នៃ​ផ្ទាំងគំនូរ​នីមួយ​ៗ»​។

លោក ចន្ទ​រស្មី បាន​ពន្យល់​ពី​ខ្លឹមសារ​ពិត​លើ​ផ្ទាំងគំនូរ​ដ៏​រញ៉េរញ៉ៃ​មួយ​ដែល​លោក​បាន​ពណ៌រ​នា​ពី​ស្នាមញញឹម និង​សេចក្ដីសុខ​ក្នុង​គ្រួសារ​មួយ​ដែល​មាន​សមាជិក​ច្រើន ។ វិចិត្រករ​រូប​នេះ​បាន​ពន្យល់​ដូច្នេះ​ថា « រូប​នេះ បើ​មើល​នឹង​ភ្នែក​មិន​យល់​ទេ ។ មិនដឹង​ថា ខ្ញុំ​ចង់​គូរ​ពី​រូប​អ្វី​ទេ ។ ប៉ុន្តែ​រូប​នេះ​ខ្ញុំ​ចង់​បង្ហាញ​ពី​ជីវភាព​រស់នៅ​ដែល​មាន​តែ​ស្នាមញញឹម និង​ក្ដី​សុខសាន្ត ពេល​ជួបជុំ​គ្នា​នៅ​ក្នុង​គ្រួសារ​មួយ ដែល​មាន​សមាជិក​ច្រើន​នាក់​» ។

មនុស្ស​រាប់រយ​នាក់ បាន​ដើរ​កម្សាន្ត និង​ទស្សនា វត្ថុ​តាង​អនុ​ស្សាវ​រី​យ៌ ឬ​ទំនិញ​នានា ដែល​ដាក់​តាំង​តាម​តូប​តាំង​ពិ​ព័រ​ណ៌​ក្នុង​រាត្រី «​មហោស្រព​សិល្បៈ​ជំនោរ​ART»​។ ក្នុង​រាត្រី​ពិ​ព័រ​ណ៌​នោះ​ផ្ទាំងគំនូរ​«​សហ​សម័យ​» ជា​គោលដៅ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​សម្រាប់​អ្នក​ដើរ​ទស្សនា ។ មនុស្ស​ជា​ច្រើន​បាន​ឈរ​មើល​ផ្ទាំងគំនូរ​ដ៏​ក្រ​វេ​មក្រ​វ៉ា​ម​នោះ ។ អ្នក​មើល​ខ្លះ​គ្រវីក្បាល ពេល​សួរនាំ ។ អ្នកខ្លះ​បាន​ឈរ​បង្ហាញ​នូវ​ស្នាមញញឹម​ជាមួយនឹង​ការ​អ៊ួ​ត​សរសើរ​ពី​ភាព​ប៉ិនប្រសព្វ​នៃ​អ្នក​គូររូប​ដែល​មើល​ស្ទើរ​មិន​យល់​ទាំងនោះ ។ ប៉ុន្តែ​ក្នុង​នោះ អ្នក​ឈរ​មើល​ស្ទើរ​៥០% ហាក់​បង្ហាញ​ពី​ការ​យល់​ដឹង​ពី​«​ខ្លឹមសារ និង អត្ថន័យ​» នៅ​ក្នុង​រូបភាព​។

ក្នុង​ចំណោម​អ្នក​ឈរ​មើល​ផ្ទាំងគំនូរ យុវជន​ម្នាក់​បាន​និយាយ​យ៉ាង​ខ្លី​ដូច្នេះ​ថា​«​ពី​មុន​ខ្ញុំ​មើល​គំនូរ​នេះ​មិន​យល់​ទេ ។ មិនដឹង​គេ​ចង់​គូរ​ពី​អ្វី​ឡើយ ។ មើលទៅ​ដូច​ក្រ​វេ​មក្រ​វ៉ា​ម​ណាស់​មើល​មិន​យល់​សោះ ។ ប៉ុន្តែ​ពេល​អ្នក​គូរ​បាន​ពន្យល់​ពី​ខ្លឹមសារ​នៃ​គំនូរ​នីមួយ​ៗ​ទើប​ខ្ញុំ​យល់​ខ្លះ ។ ពេល​នេះ​ខ្ញុំ​អាច​ស្វែង​យល់​ដោយ​ខ្លួន​ខ្លះ​ៗ​ហើយ​ក្រោយ​បាន​ពិនិត្យ​យ៉ាង​ល្អិតល្អន់​លើ​ផ្ទាំងគំនូរ និង​តាម​ការ​ពន្យល់​ពី​ជាងគំនូរ​» ។ គំនូរ​«​សហ​សម័យ ឬ​សហសវត្ស​» ត្រូវ​បាន​ក្រុម​សិល្បៈ​របស់​អង្គការ​«​ហ្វា​ពន្លឺ​សិល្បៈ​» ដើរ​គូរ​តាម​ជញ្ជាំង​សំណង់​សាធារណៈ ឬ​តាម​សំណង់​ជញ្ជាំង​ផ្ទះ​នានា ដែល​គេ​ទុក​ចោល ។ គំនូរ​ទាំងនោះ​ភាគច្រើន​គេ​គូរ​ពណ៌រ​នា​ពី​មនុស្ស សត្វ ឬ​ធម្មជាតិ ដែល​មាន​លក្ខណៈ​ស្រ​ដៀង​គ្នា​ទៅ​នឹង​គំនូរ​«​ជី​វច​ល​» ប៉ុន្តែ​កម្រ​មាន​អ្នក​មើល​យល់​ណាស់ ។ អ្នក​ឈរ​មើល​បាន​ត្រឹមតែ​ជ្រួញ​ចិញ្ចើម​ឆ្ងល់​តែ​ប៉ុណ្ណោះ ។ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មនុស្ស​ជា​ច្រើន​បាន​ចាប់​អារ​ម្ម​ណ៌ និង​ស្វែង​យល់​ពី​គំនូរ​ដ៏​ក្រ​វេ​មក្រ​វ៉ា​ម​នេះ ។

លោក ឃួ​ន ចន្ទ​រស្មី បាន​លើក​ឡើង​ថា គ្រប់​ផ្ទាំងគំនូរ​«​សម​ហ​សម័យ​» សុទ្ធ​មាន​បង្កប់​នូវ​«​ខ្លឹមសារ និង អត្ថន័យ​» ដ៏​ជ្រាលជ្រៅ​នៅ​ក្នុង​រូបភាព ។ វិចិត្រករ​ជំនាញ​គូររូប​ក្រ​វេ​មក្រ​វ៉ា​ម​រូប​នេះ​បាន​ទទួលស្គាល់​ថា កាលពី​ឆ្នាំ​មុន​ពិតជា​មិនសូវ​មាន​អ្នក​មើល​យល់​មែន ចំពោះ​រូបគំនូរ​«​សហ​សម័យ​»​នេះ តែ​មក​ដល់​សព្វថ្ងៃ មាន​អ្នក​ស្វែង​យល់​ច្រើន ។

លោក ឃួ​ន ចន្ទ​រស្មី បាន​បញ្ជាក់​ថា ពេល​នេះ​ក្រុមការងារ​របស់​លោក​បាន​គូររូប​ប្លែក​ៗ​ផុស​ចេញពី​គំនិត​ដ៏​ប៉ិនប្រសព្វ ដែល​មាន​គោលដៅ​ជាក់លាក់​ទៅ​លើ​កម្មវត្ថុ​ដែល​ពួក​គេ​រក​ឃើញ និង​បាន​ស្វែង​យល់ ។ ភាគច្រើន​នៃ​ផ្ទាំងគំនូរ​បាន​ដាក់​បង្ហាញ​ជា​សាធារណៈ​នៅ​តាម​កម្មវិធី​ប្រគុំ​តន្ត្រី​សម្ដែង​សិល្បៈ ឬ​ពិធី​តាំង​ពិ​ព័រ​ណ៌​ផ្សេង​ៗ ដើម្បី​ឲ្យ​មហាជន​បានឃើញ និង​ស្វែង​យល់​ពី​ខ្លឹមសារ និង​អត្ថន័យ​ពី​ផ្ទាំងគំនូរ​«​សហ​សម័យ ឬ សហសវត្ស​» ដែល​គូរ​ដោយ​ក្រុម​សិល្បៈ​របស់​អង្គការ​«​ហ្វា​ពន្លឺ​សិល្បៈ​» ប្រចាំ​ខេត្តបាត់ដំបង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ