ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​តា​ភិរម្យ​​ប្រាជ្ញ ឈួន ​ចូល​​មន្ទីរពេទ្យ​កាល់ម៉ែត​ដើម្បី​វះកាត់

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បន្ទាប់ពីសម្រាកព្យា​បាលអស់រយៈពេលបីថ្ងៃនៅមន្ទីរ​ពេទ្យ​ខេត្ត​តាកែវរួចមក លោកព្រឹទ្ធា​ចារ្យភិរម្យប្រាជ្ញ ឈួន ហៅលោកតាចាប៉ីដងវែងត្រូវបានគ្រូពេទ្យ​បញ្ជូនមកមន្ទីរពេទ្យកាល់ម៉ែតកាលពីរសៀលថ្ងៃ​ទី២១ ខែមិថុនា ឆ្នាំ២០១១ ដើម្បីធ្វើការវះ​កាត់​ដុំសាច់ដុះនៅតម្រងនោម

រាជធានីភ្នំពេញ ៖ បន្ទាប់ពីសម្រាកព្យា​បាលអស់រយៈពេលបីថ្ងៃនៅមន្ទីរ​ពេទ្យ​ខេត្ត​តាកែវរួចមក លោកព្រឹទ្ធា​ចារ្យភិរម្យប្រាជ្ញ ឈួន ហៅលោកតាចាប៉ីដងវែងត្រូវបានគ្រូពេទ្យ​បញ្ជូនមកមន្ទីរពេទ្យកាល់ម៉ែតកាលពីរសៀលថ្ងៃ​ទី២១ ខែមិថុនា ឆ្នាំ២០១១ ដើម្បីធ្វើការវះ​កាត់​ដុំសាច់ដុះនៅតម្រងនោម ។

ភរិយាលោកព្រឹទ្ធាចារ្យភិរម្យប្រាជ្ញ ឈួន​ មាន​ប្រសាសន៍​ទាំងទឹកមុខក្រៀមក្រំថា លោក​តា​ប្រាជ្ញ ឈួន មាន​ជំងឺប្រចាំកាយលើសឈាម ​បណ្តាលឲ្យស្លាប់មួយចំហៀងខ្លួន ហើយ​បាន​មកពេទ្យព្យាបាលច្រើនលើកក្រោមការជួយ​ឧបត្ថម្ភយ៉ាងយកចិត្តទុកដាក់ពីសម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង​សប្បុរស​ជនជិតឆ្ងាយជាច្រើនទៀតធ្វើឲ្យលោក​តា​ចាប៉ីដងវែងជាសះស្បើយវិលត្រលប់ទៅស្រុក​កំណើតវិញនៅភូមិស្រម៉ ឃុំខ្វាវ ស្រុកទ្រាំង​ ខេត្ត​តាកែវ។ ក៏ប៉ុន្តែនៅថ្ងៃទី១៨ ខែមិថុនា ស្រាប់តែលោកតាចាប់ផ្តើមឈឺចុកចាប់ពេញខ្លួនខុស​ប្លែកពីធម្មតា ទើបកូនចៅបញ្ជូនទៅមន្ទីរ​ពេទ្យ​​ខេត្ត​តាកែវ ដេកសម្រាកនៅទីនោះ​អស់​រយៈ​​ពេល​បីថ្ងៃក្រោមការយកចិត្តទុកដាក់ពី​គ្រូ​ពេទ្យ ។ ក្រោយពីពិនិត្យឃើញលោកព្រឹទ្ធាចារ្យ​ភិរម្យ​ប្រាជ្ញ ឈួន ដុះដុំសាច់នៅក្នុងតម្រងនោម​ដែល​ត្រូវតែវះកាត់​គ្រូពេទ្យ​ក៏សម្រេច​បញ្ជូន​​គាត់​មក​កាន់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ។

លោកព្រឹទ្ធាចារ្យភិរម្យប្រាជ្ញ ឈួន ហៅ​លោក​​តាចាប៉ីដងវែង នឹងត្រូវធ្វើការវះកាត់​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ២០១១ នៅមន្ទីរ​ពេទ្យ​កាល់ម៉ែត ។ នេះបើតាមការឲ្យ​ដឹងពី​ក្រុម​​​គ្រួសារ​របស់​លោក​តា។ នៅលើគ្រែដែកក្នុងមន្ទីរពេទ្យកាល់ម៉ែត លោកតាព្រឹទ្ធាចារ្យភិរម្យប្រាជ្ញ ឈួន បានថ្លែង​ទាំង​ដក​ដង្ហើម​ធំនិងយកដៃគងថ្ងាសថា ពេល​នេះ​ប្រៀប​ដូចជាសត្វលង់ទឹក​ កាល​សម្រាក​ព្យា​បាល​នៅ​មន្ទីរពេទ្យ​ខេត្តតាកែវបានការ​ជួយ​ឧបត្ថម្ភ​ពី​កាក​បាទក្រហមខេត្តទាំងថ្លៃព្យាបាល និង​ថវិកា​ធ្វើ​ដំណើរមកមន្ទីរពេទ្យកាល់ម៉ែត។

នៅ​មន្ទីរ​ពេទ្យកាល់ម៉ែតក៏មានការខ្វះខាតច្រើនដែរតែ​ទោះជាយ៉ាងណាលោកតាសង្ឃឹម​យ៉ាង​មុត​មាំ​ទៅលើ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​លោកជំនាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មិនមើលរំលងនោះទេ ហើយ​សប្បុរស​​ជន​ជិតឆ្ងាយនឹងជួយស្រោចស្រង់​ជីវិត​លោក​​តា​មិនខានឡើយ ៕