ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ជម្លោះ​ក្នុង​វិស័យ​បវរកញ្ញា​ជាមួយ​ស្ថាប័ន​ថៃ ខាត់ សុ​ឃី​ម ស្នើ​មហាជន​ងាក​មក​ឱ្យ​តម្លៃ​សិល្បៈ​ខ្មែរ

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​ពហុ​ជំនាញ អ្នក​នាង ខាត់ សុ​ឃី​ម បាន​ស្នើ​ឲ្យ​មហាជន​ងាក​មក​ជួយ​គាំទ្រ​សិល្បៈ និង​វប្បធម៌​របស់​ខ្មែរ​យើង​ឲ្យ​បាន​ច្រើន​ជាង​មុន ជា​ជាង​អោយ​តម្លៃ​ទៅ​ប្រទេស​ផ្សេង ហើយ​មើល​រំលង​តម្លៃ​សិល្បៈ​ក្នុង​ប្រទេស​ខ្លួនឯង…

រាជធានី​ភ្នំពេញ ៖ តារា​ពហុ​ជំនាញ អ្នក​នាង ខាត់ សុ​ឃី​ម បាន​ស្នើ​ឲ្យ​មហាជន​ងាក​មក​ជួយ​គាំទ្រ​សិល្បៈ និង​វប្បធម៌​របស់​ខ្មែរ​យើង​ឲ្យ​បាន​ច្រើន​ជាង​មុន ជា​ជាង​អោយ​តម្លៃ​ទៅ​ប្រទេស​ផ្សេង ហើយ​មើល​រំលង​តម្លៃ​សិល្បៈ​ក្នុង​ប្រទេស​ខ្លួនឯង ។

ការ​លើក​ឡើង​ខាងលើ​របស់​អ្នក​នាង ខាត់ សុ​ឃី​ម នា​ពេល​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​ជម្លោះ​ក្នុង​វិស័យ​បវរកញ្ញា​រវាង​ស្ថាប័ន​នៅ​កម្ពុជា និង​ភាគី​ថៃ ដែល​ជា​រឿងរ៉ាវ​មួយ​កំពុង​ផ្ទុះ​កក្រើក​យ៉ាង​ក្តៅ​គគុក​តាមបណ្តាញ​សង្គម ។

ជម្លោះ​មួយ​នេះ មិន​ត្រឹម​បាន​ធ្វើ​ឲ្យ​មហាជន​ផ្ទុះ​កំហឹង​នោះ​ឡើយ ពោល​គេ​ក៏​ឃើញ​មាន​អ្នកសិល្បៈ​ជា​ច្រើន​ក៏​បាន​ចេញ​មុខ​សម្តែង​ការ​មិន​ពេញ​ចំពោះ​ទ​ង្វើ​ពី​ក្រុមការងារ​របស់​ស្ថាប័ន​ថៃ ដែល​បាន​ធ្វើ​រឿង​មិន​គប្បី​មក​ក្រុមការងារ​នៅ​កម្ពុជា​ជាមួយនឹង​ការ​ប្រើប្រាស់​សកម្មភាព និង​ពាក្យ​សំដី​មិន​សមរម្យ​មួយ​ចំនួន​ធ្វើ​អោយ​ប៉ះពាល់​មក​លើ​មុខមាត់​ប្រទេស​កម្ពុជា ។

ស្រប​ពេល​ដែល​មាន​ចេញ​មុខ​សម្តែង​មតិ​មិន​ពេញចិត្ត​នា​ពេល​នេះ តារាចម្រៀង​និង​សម្តែង អ្នក​នាង ខាត់ សុ​ឃី​ម បាន​ចេញ​មុខ​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​រឿង​ខាងលើ​នេះ​ដូច​គ្នា ខណៈ​ពេល​ដែល​អ្នក​នាង​ក៏​បាន​ស្នើ​ដល់​មហាជន​បងប្អូន​ខ្មែរ គួរតែ​ងាក​មក​អោយ​តម្លៃ​ដល់​សិល្បៈ​វប្បធម៌​ខ្មែរ​យើង​ឲ្យ​បាន​ច្រើន​ជាង​មុន ក្រោយ​មាន​ជម្លោះ​នេះ​កើតឡើង ។

តាម​រយៈ​សំ​ណេ​រដែ​ល​បាន​ស​សេរ​បង្ហោះ​តាម​បណ្តាញ​សង្គម​អ្នក​នាង ខាត់ សុ​ឃី​ម បាន​លើក​ឡើង​ថា បន្ទាប់​ពី​មានរឿង​ជម្លោះ​រវាង​អ្នក​ផលិតកម្ម​វិធី MGI សង្ឃឹម​បងប្អូន​ខ្មែរ​យើង​គួរ​អោយ​តំលៃ​ខ្លួនឯងឱ្យ​តំលៃ​ប្រទេស​យើង ឱ្យ​តំលៃ​សិល្បៈ​ខ្មែរ​យើង តំលៃ​វប្ប​ធ​ម៍​ខ្មែរ​យើង តំលៃ​ទឹកដី​អច្ឆរិយៈ​របស់​ខ្មែរ​យើង​អោយ​បាន​ច្រើន​ជាង​មុន ប្រសើរ​ជាង​អោយ​តំលៃ​ទៅ​ប្រទេស​ផ្សេង ជា​ពិសេស គឺ​អ្នកសិល្បៈ​យើង​តែ​ម្តង​។

អ្នក​នាង​បញ្ជាក់​ថា ខ្ញុំ​សង្កេត​ឃើញ​ថា ប្រជាជន​ខ្មែរ​យើង​អិ​យ​តំលៃ​អ្នកសិល្បៈ​ប្រទេស​គេ​ខ្លាំង​ពេក​រហូត​មើល​រំលង​តំលៃ​អ្នកសិល្បៈ​ក្នុង​ប្រទេស គឺ​មិនសូវ​អោយ​តំលៃ​អ្នកសិល្បៈ​ខ្មែរ​យើង​ទេ ជា​ពិសេស គឺ​បង​ៗ​ខាង​online​ធំ​ៗ គឺ​ភាគច្រើន​យក​តារា​ប្រទេស​គេ​មក ជា​ពិសេស គឺ​តារា​មក​ពី​ប្រទេស​ថៃ គឺ​លើកដំ​កើន​គេ​ឡើង​ផុត​ក្បាល ដល់​សិល្បៈ​ខ្មែរ​យើង​បាន​ត្រឹម​អម​ៗ​គេ ពេល​ខ្លះ​សឹងតែ​មិន​មាន​កន្លែង​ឈរ​ផង​។

បើ​តាម​អ្នក​នាង ខាត់ សុ​ឃី​ម ខ្ញុំ​មិន​បាន​ហាម​មិន​អោយ​គាំទ្ររ​តារា​ក្រៅ​ស្រុក​ទេ ស្រលាញ់​គាំទ្រ​ជា​សិទ្ធិ របស់​បងប្អូន​ទេ តែ​គ្រាន់តែ​គួរ​អោយ​តំលៃ​អ្នកសិល្បៈ​ខ្មែរ​យើង​ជា​មុន ព្រោះ​អ្នកសិល្បៈ​ខ្មែរ​គឺជា​ជាតិ​សាន៍​មាន​ឈាម​ជា​ខ្មៃ​រ​ដូច​គ្នា ដូចនេះ យើង​ត្រូវ​លើក​តំ​កើន កាន់ជើង​ខ្មែរ​យើង​មុន​ហើយ ។

ដូចនេះ គ្មាន​អី​ជាង​ការ​អោយ​តំលៃ​សំរាប់​អ្នកសិល្បៈ​ខ្មែរ​ជា​មុន ទើប​អ្នក​ដទៃ​មិន​អាច​មើលងាយ ជាន់​យើង​បាន ជា​ពិសេស អ្នកគាំទ្រ​គឺ​ដើរតួ​នាទី​សំខាន់​ជាងគេ ក្នុង​ការ​លើក​តំ​កើន​គាំទ្រ​អ្នក សិល្បៈ​យើង​អោយ​ខ្លាំង​ដូច​យើង​គាំទ្រ​អ្នកសិល្បៈ​ប្រទេស​គេ នោះ​អ្នកសិល្បៈ​ខ្មៃ​រ​យើង​ក៏​មាន​តំលៃ ក៏​មាន​ទីផ្សារ ក៏​លែង​ឯការ​ជា​ពិសេស​រឹតតែ​មាន​ឥទ្ធិពល​នៅ​ពេល​យើង​ទៅ​ប្រទេស​ផ្សេង​ៗ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ