យោងតាម របាយការណ៍វិភាគហិរញ្ញវត្ថុរបស់ Bloomberg គិតត្រឹមថ្ងៃទី៦ ខែកញ្ញា Selena Gomez ទទួលបានទ្រព្យសម្បត្តិសុទ្ធចំនួន ១.៣ពាន់លានដុល្លារ ។ ក្នុងនោះ ៨១.៤% នៃទ្រព្យសម្បត្តិរបស់អតីតតារា Disney នេះបានមកពីប្រាក់ចំណេញរបស់ម៉ាកគ្រឿងសំអាង Rare Beauty ដែលនៅសេសសល់រួមមាន តន្ត្រី ការថតរឿង ការផ្សាយពាណិជ្ជកម្ម ជាដើម។

ដូច្នេះបន្ទាប់ពី Taylor Swift ដែលបច្ចុប្បន្នមានទ្រព្យសម្បត្តិ ១.៣ពាន់លានដុល្លារ មិត្តជិតស្និទ្ធរបស់នាងក៏បានចូលបញ្ជីជាមហាសេដ្ឋីហូលីវូដដែលមានចំនួនទ្រព្យសម្បត្តិដូចគ្នា។ ក្នុងនោះក៏អត្ថបទមួយសរសើរទេពកោសល្យ និងសមត្ថភាពរកចំណូលបានច្រើនរបស់តារាស្រីល្បីពីររូបដែលទាំងស្អាត និងមានសមត្ថភាព។

Taylor Swift និង Selena Gomez ត្រូវបានគេស្គាល់ថាជាមិត្តជិតស្និទ្ធបំផុតដែលតែងតែគាំទ្រគ្នាទៅវិញទៅមក។ អ្នកទាំង២តែងចាត់ទុកគ្នាថាជាមនុស្សជិតស្និទ្ធបំផុត និងគួរឱ្យទុកចិត្តបំផុត។

តារាស្រីទាំង២បានជួបគ្នាដំបូងនៅពេលពួកគេ កំពុងមានទំនាក់ទំនងជាមួយបងប្អូនប្រុសត្រកូល Jonas ក្នុងឆ្នាំ២០០៨ (Selena Gomez ស្រលាញ់ Nick ហើយ Taylor Swift គឺជាមិត្តស្រីរបស់ Joe) ពួកគេបានក្លាយជាមិត្តភក្តិយ៉ាងឆាប់រហ័ស ហើយ Selena តែងតែហៅ Taylor Swift ថា “បងស្រី” ៕



ចែករំលែកព័តមាននេះ