ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជូត មមី និង​រកា លុយ​តូច​កាន់តែ​ចេញ លុយ​ធំ​កាន់តែ​ចូល

3 អាទិត្យ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំជូត ឆ្នាំជូត តែងតែមាន​អ្នក​តាម​ជួយ​ពីក្រោយ​ជា​និច្ច​។ ជា​ពិសេស មិន​ថា​គេ​ចង់​ធ្វើ​អ្វី​ទេ គឺ​តែងតែ​ទទួល​បាន​ជោគជ័យ​ជា​និច្ច​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ?

ឆ្នាំជូត

ឆ្នាំជូត តែងតែមាន​អ្នក​តាម​ជួយ​ពីក្រោយ​ជា​និច្ច​។ ជា​ពិសេស មិន​ថា​គេ​ចង់​ធ្វើ​អ្វី​ទេ គឺ​តែងតែ​ទទួល​បាន​ជោគជ័យ​ជា​និច្ច​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ផ្លូវ​ក្នុង​ការ​កើប​បាន​ប្រាក់​ក្រាស់​គឺ​ងាយស្រួល​ដើរ​ចូល​ខ្លាំង​ណាស់​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ក្រដាសប្រាក់​តែងតែ​ហូរ​ចូល​មក​មិន​ចេះ​ឈប់​ឡើយ​។ ដូចនេះ ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​នឹង​ប្រែជា​ល្អ​ទៅ​ៗ មិន​លំបាក​នោះ​ទេ​។

ឆ្នាំមមី

ឆ្នាំមមី តាំងពី​តូច​ដល់​ធំ​តែងតែមាន​លាភ​ល្អ​តាម​ជាប់​ជិត​ខ្លួន​ជា​និច្ច​។ ជា​ពិសេស ក្នុង​ការងារ​ក៏​មាន​អ្នក​តាម​ជួយ​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ឲ្យ​តែ​គេ​ចង់​ប្រកប​របរ​អ្វី គឺ​ទទួល​បាន​ប្រាក់​ចំណេញ​ខ្ពស់​ជា​និច្ច​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ប្រាក់​ដែល​មាន​ចាយ​ក្នុង​ដៃ​នឹង​មិន​ចេះ​តិច​នោះ​ឡើយ​។

ឆ្នាំរកា

ឆ្នាំរកា ធ្វើ​អ្វី​ក៏​ចង់បាន​សម្រេច​ដែរ​។ ជា​ពិសេស គេ​មាន​ស្មារតី​ដែល​តស៊ូ​ខ្លាំង មិន​ងាយ​ចុះចាញ់​នឹង​អ្វី​ឡើយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ផល​ធំ​តែង​ចូល​ក្រោយ​ការ​ខិតខំ​ប្រឹងប្រែង​ជា​និច្ច​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ចំណូល​តែងតែ​ហូរ​ចូល​មក​មិន​ចេះ​ឈប់​នោះ​ឡើយ​។ ដូចនេះ ការ​រស់នៅ​ប្រចាំ​ថ្ងៃ​នឹង​មិន​ចេះ​ខ្វះខាត​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ