ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនចិនមួយ ឱ្យបុគ្គលិកឈប់សម្រាកមួយថ្ងៃដើម្បីលេងហ្គេមស៊ុនអ៊ូខុងថ្មីដែលទើបនឹងបញ្ចេញ

1 ខែ មុន

(ចិន)៖ យោងតាមគេហទំព័រព័ត៌មាន ASIA ONE បានឱ្យដឹងថា ក្រុមហ៊ុនចិន Sichuan Muziyang Technology បានអនុញ្ញាតឱ្យបុគ្គលិកទាំងអស់សម្រាកមួយថ្ងៃដើម្បីបានលេងហ្គេម…

(ចិន)៖ យោងតាមគេហទំព័រព័ត៌មាន ASIA ONE បានឱ្យដឹងថា ក្រុមហ៊ុនចិន Sichuan Muziyang Technology បានអនុញ្ញាតឱ្យបុគ្គលិកទាំងអស់សម្រាកមួយថ្ងៃដើម្បីបានលេងហ្គេម Black Myth: Wukong ជាប្រភេទហ្គេមខ្នាតធំ A3 ដំបូងដែលចិនបានផលិតផ្ទាល់ ដែលនេះជាការបង្ហាញពីការគាំទ្រដល់វិស័យហ្គេមក្នុងស្រុករបស់ខ្លួន។

Black Myth: Wukong បង្កើតឡើងដោយស្ទូឌីយោ Game Science ដែលមានមូលដ្ឋាននៅទីក្រុង Hangzhou យកខ្លឹមសារពី Journey to the West ដែលជាស្នាដៃបុរាណនៃអក្សរសិល្ប៍ចិន។

ជាការពិតជាមួយនឹងក្រាហ្វិកកំពូល និងសាច់រឿងដ៏ជក់ចិត្ត ធ្វើឱ្យ Black Myth ក្លាយជាឈ្មោះដែលសហគមន៍ហ្គេមពិភពលោកមានការរំពឹងទុកខ្ពស់។ ហ្គេមនេះក៏ត្រូវបានគេចាត់ទុកថាបានបង្កើតនូវរបកគំហើញដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មហ្គេមរបស់ចិន ជាហ្គេម AAA ដំបូងរបស់ប្រទេសនេះ។

មិនចំលែកនោះទេ ដោយទើបតែបញ្ចេញហ្គេមនេះរកចំណូលបានច្រើនជាង ៥៦លានដុល្លារ ក្នុងការបញ្ជាទិញទុកមុនតែឯង ដែលបំបែកកំណត់ត្រាហ្គេមក្នុងស្រុករបស់ចិន។ ហើយក្នុងរយៈពេល ៥០នាទីនៃការចេញផ្សាយហ្គេមនៅថ្ងៃទី២០ ខែសីហា ចំនួនអ្នកលេងស្របគ្នាលើអ៊ីនធឺណិតនៅលើ Steam លើសពី ១.២២លាននាក់។

Black Myth: Wukong បានចាប់ផ្តើមអភិវឌ្ឍនៅឆ្នាំ២០១៨ ហើយត្រូវបានប្រកាសពីការផលិតជាលើកដំបូងនៅក្នុងខែសីហា ឆ្នាំ២០២០។ ដូច្នេះអ្នកគាំទ្រវិស័យហ្គេមបានរង់ចាំការបញ្ចេញហ្គេមនេះអស់រយៈពេល៤ឆ្នាំ ដោយក្រុមហ៊ុនបានចាយទុនផលិតជាង៤០លានដុល្លារអាមេរិក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ