កូនពៅមហាសេដ្ឋីឥណ្ឌា ជូននាឡិកាតម្លៃជាង១០ម៉ឺនដុល្លារអាមេរិក ឱ្យភ្ញៀវចូលរួមថ្ងៃមង្គលការខ្លួន ជាកាដូ
(ឥណ្ឌា)៖ យោងតាម Indian Express ពិធីមង្គលការរបស់លោក Anant Ambani កូនប្រុសពៅមហាសេដ្ឋីឥណ្ឌា Mukesh Ambani…
(ឥណ្ឌា)៖ យោងតាម Indian Express ពិធីមង្គលការរបស់លោក Anant Ambani កូនប្រុសពៅមហាសេដ្ឋីឥណ្ឌា Mukesh Ambani…
(ឥណ្ឌា)៖ យោងតាម Indian Express ពិធីមង្គលការរបស់លោក Anant Ambani កូនប្រុសពៅមហាសេដ្ឋីឥណ្ឌា Mukesh Ambani បានក្លាយជាពិធីមង្គលការដែលមានតម្លៃថ្លៃជាងគេបំផុតក្នុងពិភពលោក ដោយចំណាយថវិកាអស់ប្រមាណ ៦០០លានដុល្លារអាមេរិក។
លោក Anant Ambani កូនប្រុសរបស់មហាសេដ្ឋីឥណ្ឌា Mukesh Ambani បានរៀបចំពិធីមង្គលការជាផ្លូវការនៅថ្ងៃទី១២ ខែកក្កដា ដែលជាថ្ងៃបញ្ចប់នៃពិធីមង្គលការដ៏ប្រណីតដែលមានរយៈពេលជិត ៧ខែ។ ពិធីមង្គលការនេះបានធ្វើឱ្យពិភពលោកទាំងមូលភ្ញាក់ផ្អើល ដោយផ្តោតការយកចិត្តទុកដាក់លើទ្រព្យសម្បត្តិដ៏ច្រើន និងឥទ្ធិពលរបស់បុរសមានបំផុតនៅអាស៊ី។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ មហាសេដ្ឋីរូបនេះបានផ្តល់កាដូដល់ភ្ញៀវពិសេស និងអ្នកកំដរការរបស់ខ្លួនចំនួន១០នាក់ នូវនាឡិកា Audemars Piguet (limit edition) តម្លៃប្រហែល ១០៥,០០០ដុល្លារ ។
នាឡិការនេះមានកម្រាស់ ៩.៥ មីលីម៉ែត្រ ស្រោមមាស៤១មីលីម៉ែត្រ ជាមួយនឹងគ្រីស្តាល់ត្បូងកណ្តៀង។ នាឡិកានេះធន់នឹងទឹករហូតដល់ ២០ម៉ែត្រ។ នៅលើ Instagram កូនកំលោះបានចែករំលែកវីដេអូដែលបង្ហាញពីអំណោយដ៏ប្រណិតនេះ។
ពិធីមង្គលការដ៏អស្ចារ្យតម្លៃរាប់រយលានដុល្លាររបស់កូនប្រុសមហាសេដ្ឋីអាស៊ី បានប្រារព្ធឡើងចាប់ពីថ្ងៃទី ១២-១៤ ខែកក្កដា ក្នុងទីក្រុងបុមបៃ។
ព្រឹត្តិការណ៍នេះនាំមកនូវភ្ញៀវល្បីៗ និងមានឥទ្ធិពលក្នុងវិស័យកម្សាន្ត កីឡា ជំនួញ និងនយោបាយ។ បងប្អូនស្រីត្រកូល Kim និង Khloé Kardashian, Nick Jonas និង Priyanka Chopra អតីតនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson , John Cena, Ivanka Trump… បានបង្ហាញខ្លួនចូលរួមនិងស្លៀកពាក់យ៉ាងប្រណិតក្នុងពិធីមង្គលការ។
យោងតាម Reuters មហាសេដ្ឋី Mukesh បានជួលយន្តហោះចំនួន ១០០គ្រឿង រួមទាំងយន្តហោះ Falcon-2000 ចំនួន ៣គ្រឿង ដើម្បីដឹកជញ្ជូនភ្ញៀវទៅចូលរួមពិធីមង្គលការ៕ ប្រភព៖ preview.ph
ចែករំលែកព័តមាននេះ