ឃើញតែញញឹមមុខកាម៉េរ៉ា! Youtuber កូរ៉េដ៏ល្បី ទម្លាយរឿងឈឺចាប់ដែលត្រូវបានអតីតមិត្តប្រុសធ្វើបាប និងយកលុយដែលនាងរកបាន រយៈពេល៤ឆ្នាំ
(កូរ៉េ)៖ កាលពីពេលថ្មីៗនេះ Youtuber mukbang កូរ៉េដ៏ល្បី គឺនាង Tzuyang ដែលមានឈ្មោះពិត Park Jung-won…
(កូរ៉េ)៖ កាលពីពេលថ្មីៗនេះ Youtuber mukbang កូរ៉េដ៏ល្បី គឺនាង Tzuyang ដែលមានឈ្មោះពិត Park Jung-won…
(កូរ៉េ)៖ កាលពីពេលថ្មីៗនេះ Youtuber mukbang កូរ៉េដ៏ល្បី គឺនាង Tzuyang ដែលមានឈ្មោះពិត Park Jung-won បានចេញទម្លាយរឿងឈឺចាប់ដែលលាក់ទុករាប់ឆ្នាំដោយនាងលើកឡើងថា នាងត្រូវបានអតីតមិត្តប្រុសរបស់នាងធ្វើបាប គំរាមកំហែង បញ្ចេញឃ្លីបក្តៅសាច់ ហើយជននោះទៀតសោតបានបង្ខំឱ្យនាងធ្វើការជាអ្នកបម្រើនៅហាងស្រាមួយដើម្បីរកលុយឱ្យខ្លួនចាយ។
តារាយូធូបដ៏ល្បីបំផុតរបស់កូរ៉េដែលមាន subscriber ជាង១០លាននាក់រូបនេះបាននិយាយថានាងបានស្គាល់មិត្តប្រុសនេះមុននឹងក្លាយជា YouTuber ។ ជននេះបានវាយដំនាងជាច្រើនដង ហើយពេល Tzuyang ចង់បញ្ចប់ទំនាក់ទំនង ជនល្មើសបានគំរាមផ្សព្វផ្សាយឃ្លីបក្តៅសាច់ដែលជននោះបានលួចថតដោយសម្ងាត់។ នាងបានបន្តថាអតីតមិត្តប្រុសរបស់នាងបានយកលុយទាំងអស់ដែលនាងរកបាន។
នៅពេលដែល Tzuyang បើក ឆែននែលយូធូប ហើយកាន់តែល្បី អតីតមិត្តប្រុសនាង បានបង្កើតក្រុមហ៊ុនមួយ ហើយបង្ខំនាងឱ្យចុះកិច្ចសន្យាការងារមិនយុត្តិធម៌ ដោយជននោះយក៧០% នៃចំណូលដែលនាងរកបាន ពោលគឺនាងបានតែ៣០%ប៉ុណ្ណោះ។
ប្រភពបានបន្តទៀតថាដោយទ្រាំមិនបាន Tzuyang បានដាក់ពាក្យប្ដឹងអតីតមិត្តប្រុសរបស់នាង ប៉ុន្តែករណីនេះត្រូវបានបញ្ចប់ ដោយនាងពុំបានរកនូវយុត្តិធម៌ ព្រោះតែអតីតមិត្តប្រុសចិត្តឃោរឃៅរូបនោះបានសម្លាប់ខ្លួនដើម្បីគេចវេសពីបញ្ហា។
នៅក្នុងវីដេអូនាងបានបន្តថា មូលហេតុដែលនាងចេញមុខនិយាយអំពីបញ្ហាទាំងនេះ ក៏ព្រោះតែមាន YouTubers មួយចំនួនកំពុងគម្រាមលាតត្រដាងជីវិតឯកជនរបស់នាង និងបង្ខូចកេរ្តិ៍ឈ្មោះនាងជុំវិញបញ្ហាអតីតកាលរបស់នាង៕ ប្រភព៖ Korea Times
ចែករំលែកព័តមាននេះ