ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រៀវសាច់! កំពូលតារាហុងកុង Andy Lau អាយុ៦០ឆ្នាំ សម្តែងជ្រុលវិះ​នឹងធ្លាក់ពីលើឆាកកម្ពស់៤ម៉ែត្រ

2 ខែ មុន

(សៀងហៃ)៖ កំពូលតារាហុងកុង Andy Lau មហាជនកម្ពុជាស្គាល់ថាជា លី តាវហួរ ធ្វើឱ្យទស្សនិកជនបុកពោះមិនស្ទើរក្រោយតារាប្រុសរូបនេះសម្តែងជ្រុលវិះ​នឹងធ្លាក់ពីលើឆាកកម្ពស់៤ម៉ែត្រ អំឡុងពេលប្រគុំតន្ត្រីរបស់គាត់នៅទីក្រុងសៀងហៃ។ កាល​ពី​ថ្ងៃ​ទី​៦…

(សៀងហៃ)៖ កំពូលតារាហុងកុង Andy Lau មហាជនកម្ពុជាស្គាល់ថាជា លី តាវហួរ ធ្វើឱ្យទស្សនិកជនបុកពោះមិនស្ទើរក្រោយតារាប្រុសរូបនេះសម្តែងជ្រុលវិះ​នឹងធ្លាក់ពីលើឆាកកម្ពស់៤ម៉ែត្រ អំឡុងពេលប្រគុំតន្ត្រីរបស់គាត់នៅទីក្រុងសៀងហៃ។

កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា Andy Lau ពេល​កំពុង​សម្តែង​បទ Practice តារា​វ័យ​៦៣​ឆ្នាំ​ស្ទើរ​តែ​រអិល​ធ្លាក់​ពី​កម្ពស់​៤​ម៉ែត្រ។ ក្នុង​ឃ្លីប​ដែល​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម Andy Lau បានលុតជង្គង់និងអូសខ្លួន ស្ទើរតែ​បាត់​បង់​លំនឹង ហើយ​​ស្ទើរតែ​ធ្លាក់​ពីលើឆាកកម្ពស់ខ្ពស់ សំណាង​ហើយ​ដែល​តារា​ចម្រៀង​ប្រុស​អាច​ចាប់​ដៃ​ទប់​លំនឹង​បាន​មុន​ពេល​មាន​គ្រោះ​ថ្នាក់​កើត​ឡើង។

ហេតុការណ៍​នេះ​បាន​ធ្វើ​ឱ្យ​ទស្សនិកជន​ជា​ច្រើន​នាក់​ដែល​ចូល​រួម​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​ភ័យ​ស្លន់​ស្លោ ហើយនៅលើ​បណ្តាញ​សង្គម​មហាជន​ជាច្រើន​បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ការសម្តែង​ប្រកបដោយ​គ្រោះថ្នាក់​របស់​តារាចម្រៀង​ប្រុស​រូបនេះ​។

ឆ្លើយតបនឹងការព្រួយបារម្ភរបស់ទស្សនិកជន ថ្មីៗនេះ Andy Lau បានសុំទោសចំពោះទង្វើប្រថុយប្រថានរបស់គាត់ យ៉ាងដូច្នេះថា «ខ្ញុំសុំទោសដោយស្មោះ។ ខ្ញុំមិននឹកស្មានថារឿងនេះកើតឡើងទេ។

លោក​បាន​ទទួល​ស្គាល់​ថាវា​គឺ​ជា​រឿង​មិន​នឹក​ស្មាន​ដល់​ព្រោះ​ឆាករលោង​ពេក។ ឧបទ្ទវហេតុ​ដែល​មិន​នឹក​ស្មាន​ដល់​ក៏​ធ្វើ​ឱ្យ​គាត់​មាន​អារម្មណ៍​ភ័យ​ខ្លាច​ដែរ៕ ប្រភព៖ dimsumdaily

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ