ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកមើលផ្ទះដ៏ប្រណិតតម្លៃរាប់សិបម៉ឺនដុល្លាររបស់ តារាសម្តែងចិន Zhao Lusi

4 អាទិត្យ មុន

(ចិន)៖ តារាសម្តែងចិន Zhao Lusi ទាំងមានទេពកោសល្យ សម្រស់ស្រស់ស្អាត កំពុងមានភាពល្បីល្បាញទាំងក្នុងប្រទេសចិន និងនៅក្រៅប្រទេស។ ជាតារាសម្តែងកំពុងលេចធ្លោច្បាស់ណាស់ថាតារាស្រីវ័យ២៥ឆ្នាំរូបនេះ រកចំណូលបានធម្មតាពីវិស័យសិល្បៈ។…

(ចិន)៖ តារាសម្តែងចិន Zhao Lusi ទាំងមានទេពកោសល្យ សម្រស់ស្រស់ស្អាត កំពុងមានភាពល្បីល្បាញទាំងក្នុងប្រទេសចិន និងនៅក្រៅប្រទេស។ ជាតារាសម្តែងកំពុងលេចធ្លោច្បាស់ណាស់ថាតារាស្រីវ័យ២៥ឆ្នាំរូបនេះ រកចំណូលបានធម្មតាពីវិស័យសិល្បៈ។

ក្នុងវ័យ២៥ឆ្នាំ  Zhao Lusi បានកាន់កាប់អាផាតមិនដ៏ប្រណិតមួយដែលមនុស្សគ្រប់គ្នាស្រមៃចង់បាន។ ហើយនរណាក៏ដឹងថានាងជាអ្នកស្រលាញ់សត្វចិញ្ចឹម ហើយក្នុងអាផាតមិននាងមានឆ្មា​២​ក្បាល និង​កូន​ឆ្កែ​៣​ក្បាល។ នៅលើបណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួន តារាស្រីរូបនេះមិនស្ទាក់ស្ទើរក្នុងការចែករំលែករូបភាពប្រចាំថ្ងៃ បង្ហាញពីជីវិតដ៏ប្រណិតរបស់នាង។

ផ្ទៃសរុបនៃអាផាតមិននេះត្រូវបានគេប៉ាន់ស្មានថាជាង៣០០ម៉ែត្រការ៉េ ដោយគ្រាន់កន្លែងបន្ទប់ទទួលភ្ញៀវតែឯងគឺជាង១៤០ម៉ែត្រការ៉េ។ ឈ្មួញកណ្តាលអចលនទ្រព្យម្នាក់បាននិយាយថាអាផាតមិននេះមានតម្លៃរហូតដល់ជាង៣២ម៉ឺនដុល្លារអាមេរិក។

អាផាតមិនរបស់ Zhao Lusi នៅ Chengdu ត្រូវបានរចនាឡើងតាមបែបទំនើប ប្រណិត គ្រប់ជ្រុងទាំងអស់គឺស្រស់ស្អាត តាំងពីបន្ទប់ទទួលភ្ញៀវនាងតែងតែបង្ហោះរូបថតនៅក្នុងបន្ទប់នេះ ដែលបង្ហាញថានេះជាកន្លែងសំណព្វចិត្តរបស់នាង។

ទន្ទឹមនឹងនោះ ផ្ទះបាយ និងបន្ទប់ទទួលទានអាហារគឺ ធំទូលាយ បែបបស្ចិមប្រទេសដ៏ទំនើប និងផាសុកភាព។ ជារឿយៗ តារាស្រីរូបនេះ តែងតែចែករំលែកវីដេអូនៃការចម្អិនម្ហូប នៅក្នុងផ្ទះបាយមួយនេះ។

ចំណែកបន្ទប់គេងរបស់ Zhao Lusi ​មាន​រចនាបថ​តូច​បែប​ទំនើប ប៉ុន្តែ​មាន​លក្ខណៈ​ឯកជន និង​ស្ងប់ស្ងាត់​បំផុត។ ហើយ​បន្ទប់ទឹក​ដែល​មាន​អាង​ងូតទឹក​បើក​ចំហ​នៅ​ជាប់​បង្អួច​ ធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណែតរាប់ពាន់លាននាក់បានសួរសំណួរជាច្រើនអំពីការរចនាបន្ទប់ទឹកនេះ។ ប៉ុន្តែតាមការពិត អគារអាផាតមិនប្រណិត បង្អួចត្រូវបានរចនាពិសេសអ្នកខាងក្រៅអ្នកមិនអាចមើលឃើញខាងក្នុងបានឡើយ។

គេដឹងថាអាផាតមិននេះគ្រាន់តែជាផ្នែកមួយនៃអចលនទ្រព្យ ដែល Zhao Lusi កាន់កាប់ នៅរថយន្ត និងអចលនទ្រព្យផ្សេងទៀតដែលតារាស្រីរូបនេះពុំទាន់នឹងបង្ហាញ៕ ប្រភព៖ min.news/ Kenh14

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ