ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល ! លោក អុីណូ ទម្លាយការពិតជីវិតកំពុងទាល់ច្រកខ្លាំងជាមួយការជំពាក់បំណុលជាង១០មុឺនដុល្លារ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​បណ្តាញ​សង្គម​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្នុង​ពេល​ដែល​គេ​បានឃើញ​តារាចម្រៀង​លោក អ៊ី​ណូ បាន​ទម្លាយ​រឿងរ៉ាវ​ពិត​នៅ​ក្រោយ​ឆាក​សម្តែង​ដែល​លោក​កំពុង​ជួប​បញ្ហា​ជីវិត​ទាល់ច្រក​ខ្លាំង​ជាមួយនឹង​បំណុល​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ ។ តារាចម្រៀង​រូប​នេះ​បាន​ដាច់​ចិត្ត​លេង​លាក់បាំង​ប្រាប់​ដល់​មហាជន​នូវ​បញ្ហា​ជីវិត​ពិត​របស់​លោក​នា​ពេល​បច្ចុប្បន្ន ដែល​កំពុង​ជួប​បញ្ហា​ចាក់​ស្រះ​រើខ្លួន​មិន​រួច​ជាមួយនឹង​បំណុល ដែល​ផ្ទុយ​ស្រលះ​ពី​ការ​មើលឃើញ​របស់​ទស្សនិកជន​ឃើញ​លោក​ហ៊ឺហា…

រាជធានី​ភ្នំពេញ ៖ មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​បណ្តាញ​សង្គម​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្នុង​ពេល​ដែល​គេ​បានឃើញ​តារាចម្រៀង​លោក អ៊ី​ណូ បាន​ទម្លាយ​រឿងរ៉ាវ​ពិត​នៅ​ក្រោយ​ឆាក​សម្តែង​ដែល​លោក​កំពុង​ជួប​បញ្ហា​ជីវិត​ទាល់ច្រក​ខ្លាំង​ជាមួយនឹង​បំណុល​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ ។

តារាចម្រៀង​រូប​នេះ​បាន​ដាច់​ចិត្ត​លេង​លាក់បាំង​ប្រាប់​ដល់​មហាជន​នូវ​បញ្ហា​ជីវិត​ពិត​របស់​លោក​នា​ពេល​បច្ចុប្បន្ន ដែល​កំពុង​ជួប​បញ្ហា​ចាក់​ស្រះ​រើខ្លួន​មិន​រួច​ជាមួយនឹង​បំណុល ដែល​ផ្ទុយ​ស្រលះ​ពី​ការ​មើលឃើញ​របស់​ទស្សនិកជន​ឃើញ​លោក​ហ៊ឺហា និង​តែងតែ​ផ្តល់​ភាព​រីករាយ​នៅ​ពេល​សម្តែង​លើ​ឆាក​ម្តង​ៗ ។

ក្នុង​ពេល​ដែល​ភាព​លំបាក​បាន​ឈាន​រហូត​ដល់​ភាព​ទាល់ច្រក តារាចម្រៀង​លោក អ៊ី​ណូ បាន​បរិយាយ​រឿងរ៉ាវ​ពិត​របស់​ខ្លួន តាម​រយៈ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា ជំរាបសួ​រពុក​ម៉ែ​បងប្អូន​ខ្ញុំ​ឈប់​លាក់​ហើយ ខ្ញុំ​ទៅ​មុខ​លែង​រួច​ហើយ សល់​តែ​ភាព​ល្បីល្បាញ ដែល​ពុក​ម៉ែ​បងប្អូន​គាំទ្រ​ផ្តល់​អោយ​ជិត​១៨​ឆ្នាំ​មកនេះ​ទេ ខ្ញុំ​អស់ពី​ខ្លួន​ហើយ ខ្ញុំ​ឈប់​លាក់​ហើយ ខ្ញុំ​លែង​ខ្លាច​ខ្មាស់​គេ​ហើយ ពេល​មានបាន​ខ្ញុំ​មិន​ដែល​អួតអាង​អី​ទេ ខ្ញុំ​តែងតែ​ជួយ​គេ តែ​ហេតុ​អ្វី​ឥឡូវ​ខ្ញុំ​មានកម្ម​ពារ​បែប​នេះ ។

លោក​បញ្ជាក់​ថា សុំ​គោរព​សុំ​ម្ចាស់​បំ​ណ​ល់ ដែល​ខ្ញុំ​បាន​ជំពាក់​សរុប​ចូល​គ្នា​១០​ម៉ឺន​ដុល្លា​ជាង សូម​គិតតែ​ដើម​ខ្ញុំ​បាន​ហើយ ខ្ញុំ​មិន​បាន​គេចវេស​ទៅ​ណា​ទេ ខ្ញុំ​នៅ​តែ​មាន​ទំនួល​ខុស​ត្រូវ និង​គុណ​ធ​ម៍ ហើយ​សុំ​ពេល​បន្តិច រីឯ​ថ្ងៃ​ទី​17-​ខែ​03 នេះ 3​ម៉ឺន​ដុល្លារ ការ​2400$ ខ្ញុំ​រក​អត់​ទាន់​ទេ តើ​ខ្ញុំ​ត្រូវធ្វើ​ដូច​ម្តេច ? ។ លោក​ថា លោក​ពុក​ទាហាន​ពិការ​ចូល​និវត្ត កំពុង​ឈឺ​ជម្ងឺ​ប្រចាំ​កាយ អ្នក​ម្តាយ​គ្រូបង្រៀន​ចូល​និវត្ត​ចាស់​ៗ​អស់ហើយ ផ្ទះ​ពួក​គាត់​ក៏​ត្រូវ​ជាប់​ធានា​គារ​បង់​គេ​យឺត​រហូត​អោយ​ខ្ញុំ​ត្រូវធ្វើ​បែប​ណា វា​ជា​កំហុស​របស់ខ្ញុំ ។

លោក អ៊ី​ណូ បន្ថែម​ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​បន្ទាប់​ពី​ក្ស័យ​ធន់​ការងារ​រកស៊ី​ខ្លាំង ចាប់តាំងពី​កូ​វី​ដរ​ហូត​មក​ដល់​សេដ្ឋកិច្ច​ធ្លាក់​មកនេះ ដោយ​មិនមែន​យក​ទៅ​លែង​ល្បែ​.​ង​អី​ទេ ខ្ញុំ​ហ៊ាន​ស្បថ ។ លោក​ថា ខ្ញុំ​បាន​លាក់បាំង​រហូត​ធ្វើ​អោយ​លោក​ពុក​អ្នក​ម្តាយ​ធ្លាក់ខ្លួន​ឈឺ ដោយសារ​តែ​កូន​ជាប់​បំ​ណ​ល់​គេ​ច្រើន​លាក់បាំង​គេ​ប្រឹង​សើច​ប្រឹង​ច្រៀង​លើ​ឆាក ប្រឹង​ឆ្កួត​ប្រឹង​ជា ប្រឹង​លក់ដូរ​អោយ​គេ ដើម្បី​សង​បំ​ណ​ល់​រាល់ថ្ងៃ ធ្លាក់ខ្លួន​មក​នៅផ្ទះ​ជួល រក​ខន​សឺត​បាន​មួយ​សូរ​ៗ​ពី​ភាព​ល្បីល្បាញ​ខ្លួន ដែល​ពុក​ម៉ែ​បងប្អូន​បាន​ផ្តល់​អោយ​បាន​មក​ទប់​តែ​បំ​ណ​ល់បង់​គេ​ប្រចាំ​ថ្ងៃ ពេល​ខ្លះ​គេង​អត់បាយ​ទៀត​ក៏​មាន អស់​នាក់​រាប់រក​ក្បែរ​ខ្លួន​ធ្វើ​អោយ​ហ៊ាន​ជ្រុលខ្លួន ហ៊ាន​ទៅ​ខ្ចី​កម្ចី​លុយរាប់​លុយ​ឈរ ឬ​លុយ​ខែ ដែល​មានការ​ថ្លៃ​ៗ​មក​ទប់​បំ​ណ​ល់​ការ​រកស៊ី​ដែល​បាន​ក្ស័យ​ធន់ និង​ទប់​បំ​ណ​ល់​គេ សង​គេ​មិន​ទាន់​ខ្លាច​គេ​ផុស​រូប ខ្លាច​ខ្មាស់​គេ ខ្លាច​គេ​ខឹង ខ្លាច​គេ​ប្តឹង ហ៊ាន​ប្រថុយ​ខ្លួន​ទៅ​កម្ចី Online ចិន​ថែម​ទៀត​ដឹង​ហើយ​លឺ​ហើយ​ថា មិនល្អ តែ​គេ​ឆាត​ទាក់ទាញ​អារម្មណ៍​ខ្ញុំ​តាម Telegram ធ្វើ​អោយ​ខ្ញុំ​ខ្វះ​អ្នក​ប្រឹក្សា​យោបល់ ហ៊ាន​ទៅ​ខ្ចី​កម្ចី online ចិន ដែល​មានការ​ច្រើន​ជាង​ពាក់កណ្តាល ទៅ​ទប់​បំ​ណ​ល់​ពី​ម្ចាស់បំណុល​មួយ ទៅ​ម្ចាស់បំណុល​មួយ រហូត​កើតជា​កូន​ត​គ្នា ។ តែ​ខ្ញុំ​មិន​បាន​ខឹង​ម្ចាស់បំណុល​ទាំង​អស់នោះ​ទេ អរគុណ​ដែល​គេ​អោយ​ខ្ញុំ​ខ្ចី ដោយសារ​គេ​មាន​ទំនុកចិត្ត​ពី​ភាព​ល្បីល្បាញ​ខ្លួនឯង តែ​ដោយសារ​គេ​មិនដឹង​ថា ខ្ញុំ​កំពុង​ពិបាក​ខ្លាំង ដើម្បី​យក​សង​គេ​ត​គ្នា ។

យ៉ាងណា បើ​តាម​លោក អ៊ី​ណូ ខ្ញុំ​ផុស​រៀបរាប់​ទាំង​ទៀប​ភ្លឺ​នេះ ដោយសារ​ខ្ញុំ​ទប់​លែង​ជាប់​ហើយ ពេល​ខ្លះ​សង​គេ​រៀង​រាល់​ប្រចាំ​ថ្ងៃ​អស់ ១​ថ្ងៃ​ជិត​មួយ​ពាន់​ទៅ​មួយ​ពាន់​ជាង តែ​រយៈពេល​ចុង​ក្រោយ​នេះ ខ្ញុំ​អស់ពី​ខ្លួន​អស់​អ្វី​ៗ​ទាំងអស់ អស់​សមត្ថភាព​ហើយ ពេល​ខ្លះ​សង​គេ​ប្រចាំខែ​អស់ អស់​លុយ​រលីង​សូ​ម្បី​តែ​១​ដុល្លារ​ក៏​គ្មាន​ដែរ ពេល​ខ្លះ​បង់​ផ្ទះ​ជួល​គេ​យឺត គេ​យក​សោរ​មក​ចាក់​មិន​អោយ​ចូល​ពី​ក្រៅ​ក៏​មាន ។ ចឹ​ង​ខ្ញុំ សូម​សំពះ​អោយ​ម្ចាស់បំណុល​ដែល​បានឃើញ​ខ្ញុំ​ផុស​ជួយ​អាណិត​ខ្ញុំ អោយ​ខ្ញុំ​សង​តែ​ដើម​បាន​ហើយ ហើយ​សុំ​ពេល​បន្តិច​ឈប់​ជេ​ដៀល​ខ្ញុំ​គំ​រា​.​ម​ខ្ញុំ​ទៀត​ទៅ ខ្ញុំ​ពិតជា​ភ័យ​ខ្លាំង​ណាស់ ខ្ញុំ​មិន​បាន​គេចវេស​ទេ ខ្ញុំ​ប្រឹង​លក់​កុំព្យូទ័រ ប្រឹង​លក់​ទូរស័ព្ទ​អោយ​គេ​ប្រឹង​ទៅ​ច្រៀង​ទម្លាក់​ទាំង​តម្លៃ​ខ្លួន​ទៀត ដើម្បី​សង​បង​បងហើយ សូម​ម្ចាស់ Events ម្ចាស់​ខន​សឺត ម្ចាស់​ផលិតផល​ផ្សេង​ៗ និង​ពុក​ម៉ែ​បងប្អូន​ឃើញ​ហើយ​កុំ​ខឹង​ខ្ញុំ កុំ​ស្អប់​ខ្ញុំ សូម​នៅ​តែ​គាំទ្រ​នៅ​តែ​ស្រលាញ់ ផ្តល់​ការងារ​អោយ​ខ្ញុំ​ធ្វើ​បន្ត​ផង ខ្ញុំ​ទប់​លែង​ជាប់​ហើយ ថ្ងៃនេះ​បាន​ខ្ញុំ​ហ៊ាន​ផុស​ដោយ​លែង​ខ្មាស់​អៀន ។ ខ្ញុំ​អស់​អ្វី​ៗ​ពី​ខ្លួន​ហើយ សល់​តែ​ភាព​ល្បីល្បាញ​ដែល​ពុក​ម៉ែ​បងប្អូន​បាន​ផ្តល់​អោយ​នោះ​ទេ ខ្ញុំ​ចង់​រស់​ឡើង​វិញ ជួយ​ខ្ញុំ​ផង សូ​ម្បី​ស្បែកជើង​ខោអាវ គេ​ឃើញ​ខ្ញុំ​ពាក់​ដដែល​ៗ ដោយសារ​ខ្ញុំ​គ្មាន​លុយ​ក្នុង​ការ​ទិញ​យក​មក​ឆ្នៃ​ពាក់​ដដែល សុំ​កុំ​ជាន់ពន្លិច​ខ្ញុំ​អី គ្មាន​អ្នក​ណា​ចង់​ជំពាក់​គេ​ទេ ។ សុំ​ទោស​លោក​ពុក​អ្នក​ម្តាយ ដែល​កូនប្រុស​ម្នាក់​នេះ​ធ្វើ​មិន​បាន​ល្អ សុំ​ទោស​ហ្វេ​ន​ៗ និង​ពុក​ម៉ែ​បងប្អូន ដែល​ខ្ញុំ​លាក់បាំង និង​កំសាក​យ៉ាងនេះ ខ្ញុំ​អស់ពី​ខ្លួន​ហើយ ។

យ៉ាងណា​ក្រោយ​ឃើញ​ការ​បង្ហោះ​សារ​ខាងលើ​ពី​តារាចម្រៀង​លោក អ៊ី​ណូ ខាងលើ​នេះ​មហាជន ជា​ពិសេស​មិត្តភក្តិ​ក្នុង​សិល្បៈ​បាន​នាំ​គ្នា​លើកទឹកចិត្ត និង​អោយ​តារាចម្រៀង​រូប​នេះ​រឹង​មាំ និង​តស៊ូ​បន្ត​ទៀត​កុំ​មានការ​អស់សង្ឃឹម ត្បិត​នៅ​នៅ​មាន​ទស្សនិកជន​គាំទ្រ​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ