ផ្លែប៊្លូបឺរីយក្ស ដាំក្នុងកសិដ្ឋានមួយនៅអូស្ត្រាលី បំបែកឯតទគ្គកម្មពិភពលោក
អូស្ត្រាលី ៖ កសិដ្ឋានមួយនៅក្នុងប្រទេសអូស្ត្រាលី បានបំបែកឯកទគ្គកម្មសម្រាប់ការដាំផ្លែប៊្លូបឺរីយក្ស
អូស្ត្រាលី ៖ កសិដ្ឋានមួយនៅក្នុងប្រទេសអូស្ត្រាលី បានបំបែកឯកទគ្គកម្មសម្រាប់ការដាំផ្លែប៊្លូបឺរីយក្ស
អូស្ត្រាលី ៖ កសិដ្ឋានមួយនៅក្នុងប្រទេសអូស្ត្រាលី បានបំបែកឯតទគ្គកម្មសម្រាប់ការដាំផ្លែប៊្លូបឺរីយក្ស (Blueberry) ធំបំផុតនៅលើពិភពលោក ដែលមានផ្លែទំហំប៉ុនគ្រាប់ប៉េងប៉ុង។ នេះបើយោងតាមប្រភពពីសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។
ចាប់តាំងពីបេះនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ហើយដាក់ក្នុងទូរបង្កកចាប់តាំងពីនោះមក ផ្លែប៊្លូបឺរីយក្សមួយគ្រាប់ដ៏ចម្លែកនេះមានទទឹងជិត៤សង់ទីម៉ែត្រ និងទម្ងន់ ២០.៤ក្រាម ពោលគឺធំជាងប្រហែល ១០ដងនៃផ្លែប៊្លូបឺរីធម្មតា។ ម្ចាស់កំណត់ត្រាឯតទគ្គកម្មពិភពលោកចាស់ត្រូវបានកាន់កាប់ដោយផ្លែប៊្លូបឺរីមានទម្ងន់១៦.២ក្រាម ដែលបានដាំដុះនៅភាគខាងលិច ប្រទេសអូស្ត្រាលី កាលពីឆ្នាំ ២០២០។
ផ្លែប៊្លូបឺរីយក្សម្ចាស់កំណត់ត្រាថ្មី គឺជាពូជថ្មី ដែលបង្កើតឡើងដោយក្រុមហ៊ុន Costa Group ដែលជាក្រុមហ៊ុនសាកវប្បកម្មដ៏ធំបំផុតរបស់ប្រទេសអូស្ត្រាលី ដើម្បីបំពេញតម្រូវការអតិថិជន។ ផ្លែប៊្លូបឺរីយក្សម្ចាស់កំណត់ត្រាថ្មី ត្រូវបានចំណាយពេលរហូត១២សប្តាហ៍ ទម្រាំទទួលបានការបញ្ជាក់ជាផ្លូវការ ដោយស្ថាប័ន Guinness World Records នៅក្នុងសប្តាហ៍នេះ។
សូមជម្រាបជូនថា ក្រុមហ៊ុន Costa Group គឺជាក្រុមហ៊ុនសាកវប្បកម្មដ៏ធំបំផុតរបស់ប្រទេសអូស្ត្រាលី ហើយក៏ជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលដ៏សំខាន់ដល់បណ្តាក្រុមហ៊ុនលក់អាហារ ហើយក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ IPO នៅក្នុងឆ្នាំ ២០១៥ សម្រាប់ការចុះបញ្ជីជាផ្លូវការនៅលើទីផ្សារមូលបត្ររបស់ប្រទេសអូស្ត្រាលី៕
ចែករំលែកព័តមាននេះ