ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុន សុទ្ធា ចេញមុខការពារ សឿន វីតា ក្រោយរងការប្រមា.ថពីស្ត្រីម្នាក់

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​ជា​មិត្តភក្តិ​ដ៏​ស្និត​ស្នាល​តារា​សម្តែង លោក អ៊ុ​ន សុទ្ធា បាន​ចេញ​មុខការ​ពារ​លោម សឿ​ន វី​តា បន្ទាប់​ពី​រង​នូវ​ការ​ប្រមាថ​ពី​ស្ត្រី​ម្នាក់​ដោយ​ពាក្យ​សម្តី​សមគួរ​នៅ​លើ​បណ្តាញ​សង្គម…

រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​ជា​មិត្តភក្តិ​ដ៏​ស្និត​ស្នាល​តារា​សម្តែង លោក អ៊ុ​ន សុទ្ធា បាន​ចេញ​មុខការ​ពារ​លោម សឿ​ន វី​តា បន្ទាប់​ពី​រង​នូវ​ការ​ប្រមាថ​ពី​ស្ត្រី​ម្នាក់​ដោយ​ពាក្យ​សម្តី​សមគួរ​នៅ​លើ​បណ្តាញ​សង្គម ។

ការ​ចេញ​មុខការ​ពារ​លោក សឿ​ន វី​តា ពី​សំណាក់​លោក អ៊ុ​ន សុទ្ធា នា​ពេល​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​មាន​ស្ត្រី​ម្នាក់​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​របស់​ខ្លួន​ចូល​ទៅ​ធ្វើការ​ខំ​មិន ដោយ​ប្រើប្រាស់​ពាក្យ​ប្រមាថ​មក​លើ​លោក សឿ​ន វី​តា ដែល​កំពុង​ធ្លាក់ខ្លួន​ថា សាច់​ឈា​.​ម សុខភាព​ល្អ​ម៉ា​ទំហឹង ហើយ​និយាយ​រក​លុយ​ទិញ​ទឹកដោះគោ​មិន​បាន​ជំពាក់​ថ្លៃ​ពេទ្យ​ទៀត លើក​ក្រោយ​គ្រៀ​.​វប្រ​ដា​.​ប់​ទៅ ឈប់​បង្ក​កំណើត​ទៀត​អី​មានកូន​លំបាក​អ​ញ្ចឹ​ង​នោះ ។

ក្រោយ​ឃើញ​ការ​ខំ​មិន ដោយ​ប្រើ​ពាក្យ​សម្តី​ប្រមាថ​មក​លើស​ម្លា​.​ញ់​របស់​ខ្លួន​នោះ តារា​សម្តែង​លោក អ៊ុ​ន សុទ្ធា ក៏​បាន​ចេញ​មុខការ​ពារ​ជាមួយ​ការ​វា​.​យ​បក​ដោយ​ពាក្យ​សម្តី​ថា ណាស់​ហើយ​សម្លាញ់ បើ​អញ​ចេះ​ទាយ​ហើយ​ដឹង​ពី​វាសនា​មនុស្ស អញ​ទាយ​អោយ​ហែ​.​ង​មុន មិន​អោយ​ហែ​.​ង​ធ្លាក់ខ្លួន​ជំពាក់​គេ ហើយ​មក​វេទនា​ដល់​ប្រពន្ធ​កូន​ហែ​.​ង​ចឹ​ង​ទេរ​ហូត​ដល់​អ៊ុំ​ស្រី​នេះ​អោយ​ហែ​.​ង​ទៅ​គ្រៀ​.​វប្រ​ដា​.​ប់​ទៀត ។

លោក​បញ្ជាក់​ថា បើ​មនុស្ស​ដឹង​ពី​វាសនា​នឹង​អនាគត​មុន គេ​ក៏​មិន​មក​លែង​សើច​នឹង​វាសនា​ខ្លួនឯង​អោយមក​វេទនា​ទាំង​គ្រួសារ​ចឹ​ង​ទេ​អ៊ុំ​ស្រី ហើយ​រឿង​គ្រៀ​.​វប្រ​ដា​.​ប់​នេះ​ទៀត​សោត បើ​គ្រៀ​.​វហើយ​មានបាន​សង​គេ​រួច​អស់​ប្រហែល​មិត្តភក្តិ​ខ្ញុំ​អា​ស្រ​ម៉ូ​ម​សឿ​ន វី​តា វា​ក៏​ហ៊ាន​គ្រៀ​.​វ​ដែរ តែ​វា​មិន​អាច​ហើយ បើ​អាច​មែន ក៏​ប្រពន្ធ​វា​មិន​អោយ​គ្រៀ​.​វ​ដែរ យល់​ទេ​អ៊ុំ​ស្រី ! ។ យី​អ៊ុំ​ស្រី​នេះ មិន​ជួយ​ចូកចែវ​ហើយ ច្រាន​អោយ​ក្រពើ​ស៊ី​ថែម​ទៀត អស់ទាស់​ហ្មង ។ ចង់​សំណូមពរ អោយ​ខេ​ម​និពន្ធ​បទ (​វាសនា​អ្នកមាន​) វិញ​ម្តង ហើយ​អោយ​ហែ​.​ង​ទៅ​សម្តែង​ប្តូរ​វាសនា​មក​វិញ​ហា ។

លោក អ៊ុ​ន សុទ្ធា បន្ថែម​ថា ជីវិត​ពិត​វា​ស្តែង​ចេញ​មក​ហើយ ទើប​អ្នកនិពន្ធ​សរសេរ​ចេញ​ជា​ចំរៀង​នឹង​សាច់​រឿង (​រឿង​ពិត ប្រឌិត​ផ្សំ​) ។ Soeun Vita khmer king Food ខ្ញុំ​ដឹង​ថា ការ​សរសេរ​របស់ខ្ញុំ​នេះ​ច្បាស់​ជា​ប៉ះ​អារម្មណ៍​អ៊ុំ​ស្រី​ហើយ ហើយ​បើ​ប៉ះ​មែន វា​ក៏​មិន​ខុស​អី​នឹង​ប៉ះ​អារម្មណ៍​មិត្តភក្តិ​ខ្ញុំ​ដូច​គ្នា ចំពោះ​ខ​មិន​អ៊ុំ​ស្រី សេចក្តី​គួរ​ពុំគួរ​សូម​អធ្យាស្រ័យ​ផង ។

ជា​ការ​កត់សម្គាល់ តារា​សម្តែង​លោក សឿ​ន វី​តា បាន​ធ្លាក់ខ្លួន​ស្ទើរ​ដល់​ចំណុចសូន្យ​បន្ទាប់​ពី​លោក​ធ្លាក់ខ្លួន​ផុង​ក្នុង​បំណុល​ស្ទើរ​រើខ្លួន​មិន​រួច ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ។ យ៉ាងណា ក្រោយ​ពី​មានការ​លើកទឹកចិត្ត​ពី​សប្បុរសជន​នានា ជា​ពិសេស​បណ្តា​មិត្តភក្តិ​ក្នុង​សង្គម​សិល្បៈ​ដូច​គ្នា​នោះ តារា​សម្តែង​លោក សឿ​ន វី​តា បាន​ខិតខំ​ជ​ន្នះ​តស៊ូ​ក្នុង​ព្យុះ​ភ្លៀង ដើម្បី​រក​ប្រាក់​សងបំណុល​គេ និង​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ។

ក្រោយ​អាច​ក្រោកឈរ​ឃើញ​ពន្លឺជីវិត​ថ្មី​ជា​បណ្តើរ​ៗ​នោះ លោក សឿ​ន វី​តា ក៏​តែងតែ​រំលឹក​គុណ​អ្នក​ដែល​ជួយ​លោក ជា​ពិសេស​លោក អ៊ុ​ន សុទ្ធា ដែល​តែងតែ​ជួយ​គាំទ្រ​លោក​នៅ​ពេល​ដែល​លោក​ធ្លាក់​ដល់​ចំណុចសូន្យ ។

លោក សឿ​ន វី​តា បាន​លើក​ឡើង​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​នៅ​ក្នុងស្រុក​មួយ​នេះ​ថា នៅ​ពេល​ដែល​លោក​ពិបាក​បំផុត គឺ​មាន​តែ​លោក អ៊ុ​ន សុទ្ធា ដែល​តែងតែ​ជួយ​លោក​ទាំង​ថវិកា ជា​ពិសេស​ជួយ​ទិញ​ទឹកដោះគោ​អោយ​កូន​របស់​លោក និង​អង្ករ​សម្រាប់​ក្រុម​គ្រួសារ​លោក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ