ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៊ី សុធា​រី ចំណាយពេល​ជាង​១០​ថ្ងៃ​ដោយ​មិន​សម្រាក​ មុន​គ្រង​មកុដ Miss Grand កំពង់ឆ្នាំង

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅ​ទីបំផុត​ អតីត Miss Universe Cambodia ២០១៧ កញ្ញា ប៊ី សុធា​រី បាន​គ្រង​ម្កុដ

រាជធានីភ្នំពេញ ៖ នៅ​ទីបំផុត​ អតីត Miss Universe Cambodia ២០១៧ កញ្ញា ប៊ី សុធា​រី បាន​គ្រង​​មកុដ Miss Grand Kampong Chhnang ដូច​បំណង​ហើយ បន្ទាប់​ពី​ការ​តស៊ូ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ជាមួយ​បេ​ក្ខ​នារី​ជា​ច្រើន​រូប​នៅ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៤ ។

ជ័យ​ជំនះ​នា​ពេល​នេះ ​ត្រូវ​បាន ប៊ី សុធា​រី ចាត់ទុកជា​ការ​ចាប់ផ្តើម​ថ្មី​មួយទៀត​របស់​ខ្លួន នៅ​ក្នុង​ដំណើរ​លើ​វិ​ថី​ប្រកួតប្រជែង​លើ​ផ្នែក​សម្រស់ ក្នុង​ពេល​ដែល​នាង​បាន​ចំណាយពេល​ប្រមាណ​ជាង​១០​ថ្ងៃ​ដោយ​មិនសូវ​បាន​សម្រាក មុន​ពេល​ដែល​នាង​អាច​មានឱកាស​គ្រង​ម្កុដ​នា​ពេល​នេះ ។

បន្ទាប់​ពី​កម្មវិធី​បាន​បិទ​បញ្ចប់​ជាមួយនឹង​ភាព​ជោគជ័យ​នៅ​ក្នុង​ការ​គ្រង​ម្កុដ​នា​ពេល​នេះ ប៊ី សុធា​រី បាន​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម​របស់​ខ្លួន​ថា មិនមែន​ជា​កា​បញ្ចប់ តែ​ជា​ការ​ចាប់ផ្ដើម​ថ្មី​មួយទៀត រយៈពេល​១៧​ថ្ងៃ​ពេញ​ដែល​នាង​ខ្ញុំ​មិន​បាន​សម្រាក ដើម្បី​កម្មវិធី​ប្រកួត​មួយ​នេះ ។

នាង​បញ្ជាក់​ថា ទីបំផុត​ការ​ខិតខំ​មួយ​នេះ​ទទួល​បានការ​តបស្នង​វិញ​ហើយ នាង​ខ្ញុំ ប៊ី សុធា​រី Miss Grand Kampong Chhnang 2024 សូម​អរគុណ​ទៅ​បងស្រី @kateis.11 ដែល​ជា PD នៃ​កម្មវិធី​មួយ​នេះ ដែល​បាន​ខិតខំ​ប្រឹងប្រែង​រៀបចំ​កម្មវិធី​មួយ​នេះ​អោយ​បាន​ល្អ និង​បាន​មើលថែ​ពួក​យើង​ទាំង​១២​រូប​បាន​យ៉ាង​ល្អ​មិន​ថា​ខ្លួនឯង​ហត់​ឈឺ​ជា​យ៉ាងណា​នោះ​ទេ ។

នាង​ក៏​សូម​អរគុណ​ទៅ​ក្រុមការងារ​មួយ​ចំនួន​ដែល​បាន​បង្ហាញ​បង្ហាត់បង្រៀន​ពួក​យើង​ទាំង​១២​រូប អរគុណ​ដល់​ក្រុមការងារ​ទាំងអស់​ដែល​នៅ​ពីក្រោយ​រូបភាព​ស្អាត​ៗ និង​កម្មវិធី​ទាំងមូល​យប់មិញ​នេះ ហើយ​ក៏​សូម​អរគុណ​ដល់​អ្នក​ឧ​ប​ត្ថ​ម​កម្មវិធី​យើង​ទាំងអស់​ដែល​បាន​ជួយ​អោយ​កម្មវិធី​យើង​ដំណើរការ​ទៅ​មុខ​បាន​យ៉ាង​ល្អ​បែប​នេះ ។

ជា​ចុង​ក្រោយ​នាង​ខ្ញុំ​សូម​អរគុណ​ទៅ​ដល់​បណ្ដាល​អ្នកគាំទ្រ​រូប​នាង​ខ្ញុំ​ទាំងអស់​សម្រាប់​ការ​ស្រលាញ់ និង​គាំទ្រ​ដល់​រូប​នាង​ខ្ញុំ អ្នក​ទាំងអស់​គ្នា​គឺជា​កំលាំងចិត្ត​ដល់​ធំ​សម្រាប់​នាង​ខ្ញុំ ។

ជា​ការ​កត់សម្គាល់ មុន​ពេល​ចូលរួម​ប្រកួត និង​គ្រង​ម្កុដ Miss Grand កំពង់ឆ្នាំង​នា​ពេល​នេះ ប៊ី សុធា​រី បាន​លើក​ឡើង​តាម​រយះ​បណ្តាញ​សង្គម​ថា​«​ឆ្នាំ 2024 នេះ សុំ​ចូលរួម​ប្រកួត​ម្ដងទៀត​។ ព្រោះ​ពេល​នេះ ប៊ី សុធា​រី មាន​ឆន្ទៈ ខ្ពស់ និង មិនមែន​ជា ប៊ី សុធា​រី ដែល​អ្នក​គ្រប់​គ្នា​ធ្លាប់​ស្គាល់​ពី​មុន​ទៀត​ទេ​។

នាង​បញ្ជាក់​ថា នាង​ខ្ញុំ​នឹង​វិល​ត្រលប់​មក​វិញ ជាមួយនឹង​គ្រប់យ៉ាង​ថ្មី ជាមួយ​មេរៀន​ដែល​ធ្លាប់​ឆ្លងកាត់ ពេល​នេះ​នាង​ខ្ញុំ​សុំ​កំលាំងចិត្ត​ពី​ប្រជាជន​កម្ពុជា​គ្រប់​រូប និង​ឱកាស​ពី​គណៈកម្មការ អោយ​នាង​ខ្ញុំ​ប្រើ​កម្លាំង និង​បទ​ពិសោធន៍​គ្រប់យ៉ាង​ដើម្បី​សម្រេច​គោលដៅ​រួម​គ្នា ជាមួយ​កម្ពុជា​យើង​។

កម្មវិធី​លើក​នេះ ជា​កម្មវិធី​ដែល ប៊ី សុធា​រី ត្រលប់​មក​វិញ ជាមួយ​រឿង​ថ្មី​គ្រប់យ៉ាង និង​ជា​កម្មវិធី​ប្រកួតប្រជែង​ចុង​ក្រោយ​ក្នុង​វិស័យ Beauty Pageant ។ ដូច្នេះ​នាង​ខ្ញុំ​សង្ឃឹមថា​បងប្អូន​ទាំងអស់​គ្នា​នឹង​នៅ​តែ​ស្រលាញ់ និង​បន្ត​គ្រាំ​ទ្រ​ដល់​រូប​នាង​ខ្ញុំ សូម​អរគុណ​» ។

គួរ​បញ្ជាក់​ថា​ក្រោយ​គ្រង​ម្កុដ​នា​ពេល​នេះ ប៊ី សុធា​រី នឹង​ត្រូវ​ចូលរួម​ប្រកួតប្រជែង​ជាមួយ​បេ​ក្ខ​នារី​ដែល​ព​ពេញ​ដោយ​ទេព​កោសល្យ និង​រូប​សម្រស់​ជា​ច្រើន​រូប​នៅ​ក្នុង​កម្មវិធី​Miss Grand Cambodia ២០២៤ ដែល​គ្រោង​នឹង​រៀបចំ​ធ្វើ​ឡើង​នៅ​ក្នុង​ពេល​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ