ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេង ស្រីលក្ខណ៍​​បុបា្ផ​​ក្រូច​ឆ្មារ​ម្ចាស់​ផលិត​កម្ម​ថត​ចម្រៀង​​និង​កាយវិការ​ខារ៉ាអូខេ

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​មហា​ជន​ទូទៅ​​​ពិត​​ជា​មិន​ស្គាល់​កញ្ញា​ខេង ស្រី​លក្ខណ៍ ទេ ​ប៉ុន្តែសម្រាប់​​អ្នក​រស់នៅក្នុង​ខេត្ត​កំពង់​ចាម ក្នុង​ស្រុកក្រូចឆ្មារ​​​ពិត​ជាស្គាល់​នាង​យ៉ាងច្បាស់​ ព្រោះ​នាង​គឺជា​អ្នក​ចម្រៀង​​មួយរូប​ប្រចាំ​ក្រុម​តន្ត្រី​ខេត្ត​កំពង់ចាម ​​ដែល​បានកសាង​កេរិ៍្ត​ឈ្មោះតាមរយៈ​ទឹកដម​សំនៀងដ៏ពីរោះ​​សម្រាប់​ពិធីមង្គល​ ការ​ ។ នៅ​ឆ្នាំ២០០៤ ស្រីលក្ខណ៍​​បាន​មក​រស់​នៅ​ទីក្រុង​ភ្នំពេញ​​ចាប់អាជីព​​ជា​អ្នកចម្រៀង​​​ នៅតាម​ភោជ​នីយដ្ឋាន​​ និង​​ថត​​សំឡេង​​ចូលស៊ីឌី​​ឱ្យ​ផលិត​កម្មក្រៅ​ប្រទេស​​មួយចំនួន ។

រាជធានីភ្នំពេញ ៖ ​មហា​ជន​ទូទៅ​​​ពិត​​ជា​មិន​ស្គាល់​កញ្ញា​ខេង ស្រី​លក្ខណ៍ ទេ ​ប៉ុន្តែសម្រាប់​​អ្នក​រស់នៅក្នុង​ខេត្ត​កំពង់​ចាម ក្នុង​ស្រុកក្រូចឆ្មារ​​​ពិត​ជាស្គាល់​នាង​យ៉ាងច្បាស់​ ព្រោះ​នាង​គឺជា​អ្នក​ចម្រៀង​​មួយរូប​ប្រចាំ​ក្រុម​តន្ត្រី​ខេត្ត​កំពង់ចាម ​​ដែល​បានកសាង​កេរិ៍្ត​ឈ្មោះតាមរយៈ​ទឹកដម​សំនៀងដ៏ពីរោះ​​សម្រាប់​ពិធីមង្គល​ការ​ ។ នៅ​ឆ្នាំ២០០៤ ស្រីលក្ខណ៍​​បាន​មក​រស់​នៅ​ទីក្រុង​ភ្នំពេញ​​ចាប់អាជីព​​ជា​អ្នកចម្រៀង​​​នៅតាម​ភោជ​នីយដ្ឋាន​​ និង​​ថត​​សំឡេង​​ចូលស៊ីឌី​​ឱ្យ​ផលិត​កម្មក្រៅ​ប្រទេស​​មួយចំនួន ។

ក្រៅពីច្រៀង​​នៅ​តាម​ភោជ​នីយដ្ឋាន​ ​ម្តង​ម្កាល​​នាង​ឡើងច្រៀង​ក្នុងកម្ម​វិធីប្រគំត​ន្ត្រី​តាម​ស្ថានីយ​​ទូរទស្សន៍​​មួយចំនួន​ ។​ ការ​ចាប់​អាជីព​​ជា​អ្នក​ចម្រៀង​​ និងសម្តែង​​កាយវិការ​ខារ៉ាអូខេ​​ពីមួយថ្ងៃទៅមួយថ្ងៃ ​នាង​មាន​​ការរីកចំរើន​​ទៅ​មុខ​ជា​និច្ច ជាក់ស្តែង​ក្នុង​ឆ្នាំ២០១១ នេះ​នាង​​បាន​បើ​ក​ផលិត​កម្ម​ខ្លួន​ឯង​មួយ​សម្រាប់​​​ផលិត​បទចម្រៀង និងខារ៉ាអូខេ ​​ហើយ​​ថែមទាំងមាន​គម្រោង​​ថត​ភាព​យន្ត​​ទៀត​ផង​ ។

ស្រី​លក្ខណ៍ ឱ្យ​ដឹង​ថា ​ផលិត​​​កម្ម​នាង​បាន​ចេញ​ថត​ខារ៉ា​អូខ​បាន​មួយវ៉ុល​ហើយ​​​ ហើយ​កំពុង​ត្រៀម​ចេញ​ថត​មួយវ៉ុល​ថ្មីទៀត។ នាងក៏​ជា​ម្ចាស់​ហាង​​​អ៊ុត​សក់​​មួយ​ក្នុង​រាជ​ធានី​​​ភ្នំពេញ​ផង​ដែរ ។ ​​ក្នុង​វ័យ​២៩ឆ្នាំ ស្រីលក្ខណ៍​និយាយ​ថា «​នាង​ខ្ញុំអាយុ​កាន់​តែ​ច្រើន​ សម្ផស្ស​កាន់តែ​ចាស់ ​តែ​មិនទាន់គិត​រឿង​ស្នេហា​ទេ  ដោយជាប់រវល់​ការ​ងារ​​រកស៊ីមមាញឹក​ពេក ក៏​ភ្លេច​រឿងស្នេហា ។ ​តែ​​នាង​​ខ្ញុំកំណត់ថា ​នៅ​ឆ្នាំ ២០១២ ​​នឹង​​គិតគូរ​បើក​បេះដូង​រកគូ​ស្រករ​ហើយ»។

កញ្ញា​ខេង ស្រីលក្ខណ៍​​មានស្រុកកំណើត​​នៅស្រុក​ក្រូចឆ្មារ ខេត្ត​កំពង់ចាម ​។ នាង​មាន​បង​ប្អូន​៦នាក់ ក្នុងនោះប្រុស​៣នាក់ ​ចំណែក​រូបនាង​ជាកូនពៅ​ ។ នាង​​តាំងចិត្ត​​ថា​ នឹង​ខិតខំ​​​ធ្វើ​​យ៉ាង​ណា​ឱ្យផលិតកម្ម​របស់នាង​​ល្បីឈ្មោះ​នៅ​ក្នុង​ពិភព​​​​សិល្បៈ​ដូ​ច​ផលិត​កម្មផ្សេងៗដែរ ៕