ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​បាន​! ស្រី​ស្អាត ម៉ាច ដា​វី វិល​មក​ប្រកួត​កញ្ញា​ឯក​ជា​ថ្មី ជាមួយ​ការ​តាំងចិត្ត​គ្រង​មកុដ

2 ខែ មុន
  • ភ្នំពេញ

តារា​សម្តែង និង​បង្ហាញ​ម៉ូត ស្រី​ស្អាត ម៉ាច ដា​វី បាន​វិល​មក​រក​ការ​ប្រកួតប្រជែង​លើ​ផ្នែក​សម្រស់​ជា​ថ្មី​ម្ដងទៀត​ហើយ តាម​រយៈ​ការ​កម្មវិធី «Miss Grand Cambodia 2024» សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​ខេត្តរតនៈគិរី ។ ជាមួយនឹង​ការ​វិល​មក​វិញ​នា​ពេល​នេះ អតីត

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​បង្ហាញ​ម៉ូត ស្រី​ស្អាត ម៉ាច ដា​វី បាន​វិល​មក​រក​ការ​ប្រកួតប្រជែង​លើ​ផ្នែក​សម្រស់​ជា​ថ្មី​ម្ដងទៀត​ហើយ តាម​រយៈ​ការ​កម្មវិធី «Miss Grand Cambodia 2024» សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​ខេត្តរតនៈគិរី ។ ជាមួយនឹង​ការ​វិល​មក​វិញ​នា​ពេល​នេះ អតីត «Miss Universe Cambodia 2020» បាន​ដាក់​ការ​តាំងចិត្ត​ខ្ពស់​នៅ​ក្នុង​ការ​គ្រង​មកុដ​កម្មវិធី​មួយ​នេះ ដើម្បី​សម្រេច​ក្តី​ស្រមៃ​ដ៏​ធំ​របស់​នាង ខណៈ​ពេល​ដែល​នាង​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​។

ស្រី​ស្អាត ម៉ាច ដា​វី បាន​លើក​ឡើង​ថា «​កាលដែល​នាង​ចូលរួម​ប្រកួត​កម្មវិធី Miss Grand 2024 នា​ពេល​នេះ គឺ​ដោយសារ​នាង​សម្លឹង​ឃើញ​ពី​សមត្ថភាព​របស់​ខ្លួន​ដែល​មាន សម្រាប់​កម្មវិធី​ដែល​គេ​តម្រូវការ​។ ខណៈ​ពេល​នេះ ជា​កម្មវិធី​ចុង​ក្រោយ​ដែល​នាង​ចូលរួម​ប្រកួត​»​។

នាង​បន្ត​ថា «​សម្រាប់​ការ​ប្រកួតប្រជែង​ក្នុង​កម្មវិធី​ខាងលើ​នេះ​ដែរ គឺ​នាង​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច និង​សិក្សា​ស្វែង​យល់​ពី​កម្មវិធី​បន្ថែម បើ​ទោះបីជា​ពេល​នេះ នាង​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​ប្រកួត​ប្រចាំ​ខេត្តរតនៈគិរី​ក៏​ដោយ​»​។ នាង​បញ្ជាក់​ថា «​នាង​មក​ទី​នេះ ដើម្បី​ដណ្តើម​មកុដ ដូច្នេះ​នាង​ត្រូវ​តែ​បញ្ចេញ​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​សម្រេច​ក្តី​ស្រមៃ​ដ៏​ធំ​នេះ​»​។

ជា​ការ​កត់សម្គាល់ អាច​និយាយ​បាន​ថា នេះ​គឺជា​ការ​ត្រឡប់​មក​សារ​ជា​ថ្មី ពី​តារា​សម្តែង ម៉ាច ដា​វី ដែល​ជា​បេក្ខភាព «Miss Grand Ratanakiri 2024» ។ ថ្វី​ដ្បិតតែ​ការ​ត្រឡប់​មក​លើក​នេះ មិន​ទាន់​សូវ​មាន​អ្នក​ស្គាល់​ច្រើន​ក៏​ពិតមែន ប៉ុន្ដែ​បើ​និយាយ​ពី​រូប​សម្រស់ និង​ការ​រៀបចំ​ខ្លួន​ក្នុង​ការ​ប្រកួត គឺ​ល្អ​តែ​ម្ដង ។

ដោយឡែក​បើ​ក្រឡេក​មក​មើល​ពី​កម្ពស់ និង​កម្រិត​ចំណេះដឹង​របស់​នាង​វិញ គឺ​ញាក់សាច់​តែ​ម្ដង ដោយ​សារ​នាង​មាន​កម្ពស់​រហូត​ដល់​ទៅ 176cm និង​ជា​និស្សិត​ឆ្នាំ​ទី​២ របស់​សកល​វិទ្យាល័យ «build bridge university»​។ ហើយ​សព្វ​ថ្ងៃនេះ នាង​ក៏​ជា​តារា​សម្ដែង​នៅ​ក្នុង​ខ្សែភាពយន្ដ​របស់​ផលិតកម្ម​ហង្ស​មាស និង​ជាតា​រា Model ព្រមទាំង​មាន business ផ្ទាល់ខ្លួន​ថែម​ទៀត​ផង ។ ជាង​នេះ​ទៅ​ទៀត ស្រី​ស្អាត ម៉ាច ដា​វី អាច​និយាយ​បាន​រហូត​ដល់​ទៅ​៤​ភាសា គឺ​ភាសា​ខ្មែរ អង់គ្លេស​󠁧󠁢󠁥󠁮󠁧󠁿 ថៃ និង​ភាសា​ចិន ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​សម្រាប់​ការ​ចូលរួម​ប្រកួត​កម្មវិធី «Miss Grand Cambodia 2024» របស់​ស្រី​ស្អាត ម៉ាច ដា​វី នា​ពេល​នេះ អាច​ចាត់​ទុក​ថា នាង​គឺ​ស្ថិត​ក្នុង​ចំណោម​បេ​ក្ខ​នារី​មួយ​ចំនួន​ទៀត​ដែល​មាន​សមត្ថភាព និង​រូប​សម្រស់​ស្រស់​ស្អាត​បាន​ចូលរួម​ប្រកួតប្រជែង​នៅ​ក្នុង​កម្មវិធី​ខាងលើ​នេះ​ដូច​គ្នា ក្នុង​រួម​មាន ៖ ព្រះ កាយ​ច័ន្ទ​, ប៊ី សុធា​រី និង ឌី បញ្ញា​វិ​មាលា ជាដើម ។​ល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ