ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​កប់​ពពក​! មក​ស្គាល់​កង់​ថ្លៃ​បំផុត​ទាំង​៥​គ្រឿង​ នៅ​លើ​ពិភពលោក

3 ខែ មុន

អន្តរជាតិ ៖ ដូច​ដឹង​ស្រាប់​ហើយ​ថា «Tour de France» គឺជា​ព្រឹត្តិការណ៍​ប្រណាំង​កង់​បុរស​ច្រើន​ដំណាក់​

អន្តរជាតិ ៖ ដូច​ដឹង​ស្រាប់​ហើយ​ថា «Tour de France» គឺជា​ព្រឹត្តិការណ៍​ប្រណាំង​កង់​បុរស​ច្រើន​ដំណាក់​ប្រចាំឆ្នាំ​ដ៏​ធំ​បំផុត ដែល​ធ្វើ​ជា​ចម្បង​នៅ​ប្រទេស​បារាំង ហើយ​ក៏​ជា​ព្រឹត្តិការណ៍​ប្រណាំង​កង​កម្រិត​ខ្ពស់​ដ៏​ចំណាស់​ជាងគេ​នៅ​ក្នុង​ចំណោម​ព្រឹត្តិការណ៍​ប្រណាំង Grand Tours ទាំង​៣​រួម​ជាមួយ Giro d’Italia របស់​ប្រទេស​អ៊ី​តា​លី និង Vuelta a España របស់​ប្រទេស​អេ​ស្ប៉ា​ញ ប៉ុន្តែ​ជា​ទូទៅ Tour de France ត្រូវ​បាន​ចាត់ទុកជា​ព្រឹត្តិការណ៍​ប្រណាំង​កង់​ដ៏​ធំ និង​ល្បីល្បាញ​បំផុត​របស់​ពិភពលោក​។

នៅ​ក្នុងថ្ងៃនេះ កោះសន្តិភាព សូម​ធ្វើការ​បង្ហាញ​ជូន​អំពី​កង់​ថ្លៃ​បំផុត​ទាំង ៥ នៅ​លើ​ពិភពលោក ដែល​ជា​ទិន្នន័យ​ចុង​ក្រោយ​របស់​គេហទំព័រ Financesonline ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៤ កន្លង​ទៅ ៖

១-Trek Butterfly Madone តម្លៃ ៥០០,០០០​ដុល្លារ​អា​មេ​រិ​ក
លោក Damien Hirst បាន​រំលេច​ស្លាប​មេអំបៅ​ពិតប្រាកដ​លើ​តួ និង​កាំ​កង់​។ កង់​នេះ​ជិះ​ដោយ​កីឡាករ​អា​មេ​រិ​ក Lance Armstrong នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង Tour de France ឆ្នាំ ២០០៩​។ Trek Butterfly Madone លក់​ក្នុង​តម្លៃ ៥០​ម៉ឺន​ដុល្លារ​នៅ​ឯការ​ដេញថ្លៃ​សប្បុរសធម៌​របស់​សាជីវកម្ម Sotheby’s នឹង​ឈរ​នៅ​ចំណាត់ថ្នាក់​កំពូល​នៅ​ក្នុង​បញ្ជី​កង់​ថ្លៃ​បំផុត​របស់​ពិភពលោក​។

២-Trek Yoshimoto Nara តម្លៃ ២០០,០០០​ដុល្លារ​អា​មេ​រិ​ក
កង់​នេះ​លក់​ក្នុង​តម្លៃ ២០​ម៉ឺន​ដុល្លារ​នៅ​ក្នុង​ការ​ដេញថ្លៃ Sotheby’s​។ Yoshmito Nara រំលេច​ជាមួយ​រូប​តុក្កតា​ក្មេង​ពាក់​ស្រោមដៃ​ប្រដាល់ ថាសហោះ ឬ UFO និង​និមិត្តសញ្ញា Livestrong​។ កង់​នេះ​ជិះ​ដោយ​កីឡាករ Lance Armstrong ក្នុង​ការ​ប្រកួត​ដំណាក់កាល​ទី​១៨ ព្រឹត្តិការណ៍ Tour de France ឆ្នាំ​២០០៩​។

៣-Kaws – Trek Madone តម្លៃ ១៦០,០០០​ដុល្លារ​អា​មេ​រិ​ក
កង់​នេះ​រចនា​ឡើង​ដូច​ជា​ធ្មេញ ដោយ​មាន​ហត្ថលេខា​របស់​លោក Brian Donnelly ដែល​គ្រប់​ស្គាល់​ថា Kaws អ្នក​រចនា​ម៉ូត​ជនជាតិ​អា​មេ​រិ​ក​នៅ​លើ​តួ និង​កាំ​កង់​។ កង់​នេះ​លក់​ក្នុង​តម្លៃ ១៦​ម៉ឺន​ដុល្លារ​ក្នុង​ការ​ដេញថ្លៃ Sotheby’s ដែល​នេះ​បង្ហាញ​ថា កង់​ណាមួយ​ដែល​ត្រូវ​បាន​ជិះ​ដោយ​អតីត​កីឡាករ​អា​មេ​រិ​ក Lance Armstrong សុទ្ធតែ​លក់​បាន​ថ្លៃ​ក្នុង​ការ​ដេញថ្លៃ​។

៤-Auramania Crystal Edition Gold Bike តម្លៃ ១១៤,០០០​ដុល្លារ​អា​មេ​រិ​ក
ក្រុមហ៊ុន​បារាំង Auramania បាន​រចនា​កង់​បង្ហាញ​នូវ​ភាព​ស្រស់​ស្អាត ដែល​មាន​តម្លៃ ១១៤,០០០​ដុល្លារ ដោយសារ​តែ​តួ​ទាំងអស់ កាំ​កង់​ធ្វើ​ពី​មាស ហើយ​និង​ស្ពឺ​កង់​ធ្វើ​ពី​គ្រី​ស្តា​ល់ Swarovski​។ ដៃ និង​កែបកង់​ធ្វើ​ពី​ស្បែក​មានគុណ​ភាព​ខ្ពស់ ហើយ​ផ្លា​ក​សញ្ញា​ស្បែក​នៅ​ខាង​មុខ​កង់​បង្ហាញ​លេខ​ដែល​មាន​ចំនួន​កំណត់​។

៧-Trek Madone 7 – Diamond តម្លៃ ៧៥,០០០​ដុល្លារ​អា​មេ​រិ​ក
កង់​នេះ​ត្រូវ​បាន​ដាក់​ដេញថ្លៃ​នៅ​ឯ​មូលនិធិ Lance Armstrong Foundation Gala ទីក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក កាលពី​ឆ្នាំ ២០០៥ ហើយ​លក់​ក្នុង​តម្លៃ ៧៥,០០០​ដុល្លារ ដោយសារ​ការ​តុបតែង​ដ៏​មាន​តម្លៃ​ជាមួយ​ពេជ្រ​ពណ៌​លឿង និង​ស ជា​ពិសេស​ពេជ្រ Gemesis ពណ៌​លឿង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ