អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រកាសពីការសម្រេចរបស់តុលាការ ខេត្តកំពង់ឆ្នាំង លើសំណុំរឿងផ្តន្ទាទោសមេក្លោងជួញដូរគ្រឿងញៀន ៥តោន
- ភ្នំពេញ
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយនូវព័ត៌មានថា រឿងនៅខេត្តកំពង់ឆ្នាំង មន្ត្រីអនុវត្តច្បាប់ផ្ញើសារមកបង្ហាញអារម្មណ៍អន់ចិត្ត ចំពោះលោកចៅក្រម ដែលបានផ្តន្ទាទោសមេក្លោងជួញដូរគ្រឿងញៀន ៥តោន ជាប់ពន្ធនាគារត្រឹម ១០-២០ឆ្នាំ ខណៈកន្លងមក មេក្លោងជួញដូរគ្រឿងញៀនត្រឹម ៤-១០ គីឡូក្រាម ជាប់ពន្ធនាគារអស់មួយជីវិត…។
ក្រសួងយុត្តិធម៌ បញ្ជាក់ថា ការសម្រេចរបស់សាលាដំបូងខេត្តកំពង់ឆ្នាំង គឺជាការសម្រេច ដែលត្រឹមត្រូវ និងតឹងរ៉ឹង ដោយបានផ្តន្ទាទោសដាក់ពន្ធនាគារ និងពិន័យជាប្រាក់ ដល់កម្រិតអតិបរមានៃទោស ដែលច្បាប់បានកំណត់។



ចែករំលែកព័តមាននេះ