ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​ទេ​! ស្រី​ស្អាត ទូច ស្រី​ល័​ក្ខ បង្ហាញ​តម្រុយ​ជិត​ចូល​រោងការ​ជាមួយ​តារា​វ័យក្មេង​១​រូប

1 ឆ្នាំ មុន
  • ភ្នំពេញ

មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​សម្តែង​ការ​ភ្ញាក់ផ្អើល​ក្នុង​ពេល​ដែល​តារាចម្រៀង​មេម៉ាយ​កូន​មួយ គឺ​អ្នក​នាង ទូច ស្រី​ល័​ក្ខ បាន​បង្ហើប​តម្រុយ​ជិត​ចូល​រោងការ​ជាមួយនឹង​ដៃគូរ​ចម្រៀង ដែល​ជា​បុរស​សង្ហា​វ័យក្មេង គឺ​លោក

រាជធានី​ភ្នំពេញ ៖ មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​សម្តែង​ការ​ភ្ញាក់ផ្អើល​ក្នុង​ពេល​ដែល​តារាចម្រៀង​មេម៉ាយ​កូន​មួយ គឺ​អ្នក​នាង ទូច ស្រី​ល័​ក្ខ បាន​បង្ហើប​តម្រុយ​ជិត​ចូល​រោងការ​ជាមួយនឹង​ដៃគូរ​ចម្រៀង ដែល​ជា​បុរស​សង្ហា​វ័យក្មេង គឺ​លោក វង ជី​វ័​ន្ទ ក្រោយ​ពេល​អ្នក​ទាំង​២​បាន​ផ្តើម​ទំនាក់ទំនង និង​ចាប់ដៃ​គូរ​ច្រៀង​ជាមួយ​គ្នា​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ។

ការ​បង្ហាញ​តម្រុយ​ខាងលើ​ពី​តារាចម្រៀង​អ្នក​នាង ទូច ស្រី​ល័​ក្ខ នា​ពេល​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​បេក្ខភាព​ដ៏​លេចធ្លោ​មួយ​រូប​ក្នុង​កម្មវិធី «The Voice Cambodia» រដូវ​កាល​ទី​៣ គឺ​លោក វង ជី​វ័​ន្ទ បាន​សារភាព​ដោយ​មិន​លាក់លៀម​ពី​ការ​លួច​ស្រឡាញ់​អ្នក​នាង ទូច ស្រី​ល័​ក្ខ ជា​ចំហ​នៅ​លើ​វេទិកា​តន្ត្រី​ផ្សាយ​​ផ្ទាល់​នៅ​ស្ថានីយទូរទស្សន៍​មួយ​កាលពី​ពេល​ថ្មី​ៗ​នេះ ។

ក្រោយ​ពី​មានការ​សារភាព​ស្នេហ៍​ពី​បុរស​ខាងលើ​នេះ អ្នក​នាង ទូច ស្រី​ល័​ក្ខ គេ​តែងតែ​ឃើញ​នាង​បង្ហាញ​រូបភាព​ស្និទ្ធស្នាល​ជាមួយ​លោក វង ជី​វ័​ន្ទ ជា​បន្តបន្ទាប់​នៅ​លើ​បណ្តាញ​សង្គម ដោយ​អម​ជា​មួយនឹង​សំ​ណេ​រការ​លើក​សរសើរ​ពី​ចំណុច​ល្អ​ៗ​ពី​លោក វង ជី​វ័​ន្ទ មិន​ដាច់​ពី​មាត់ ។ ជា​ពិសេស​ទៅ​ទៀត​នោះ ថ្មី​ៗ​នេះ អ្នក​នាង ទូច ស្រី​ល័​ក្ខ ក៏​បាន​បញ្ចេញ​សំ​ណេ​រ​កាន់តែ​ស៊ីជម្រៅ​អំពី​ទំនាក់ទំនង​រវាង​នាង និង​លោក វង ជី​វ័​ន្ទ ដោយនៅ​ក្នុង​នោះ​នាង​ក៏​បាន​បង្ហាញ​តម្រុយ​ជិត​ចូល​រោងការ​ផង​ដែរ ។

អ្នក​នាង ទូច ស្រី​ល័​ក្ខ បាន​បង្ហោះ​សារ​ថា «​ការ​លំបាក​បង្រៀន​ឲ្យ​យើង​ចេះ​តស៊ូ​ពី​មនុស្ស​ម្នាក់​មិន​ដែល​ធ្លាប់​ស្គាល់គ្នា​ពី​មុន​មក​សោះ ស្រាប់តែ​គ្រប់យ៉ាង​មក​ត្រឡប់ បែរជា​ផ្លាស់​ប្តូរ​គ្រប់យ៉ាង មាន​តែ​ស្នាមញញឹម កម្លាំងចិត្ត គោរព ផ្តល់​តម្លៃ​អោយ​គ្នា អត់ឱន​ឲ្យ​គ្នា មិន​ចង់​ឈ្នះ​គ្នា សំខាន់​អត្ត​ចរិត​យើង​ទាំង​២​ត្រូវ​គ្នា គោលដៅ​ដូច​គ្នា ស្រលាញ់​ចម្រៀង​ដូច​គ្នា សំខាន់​លេងសើច​ស្មើ​ដៃ​គ្នា ត្រៀម​អោយ​ហើយ​អ្នក​ជំពាក់​ចំណងដៃ​»​។

យ៉ាងណា​ម៉ិ​ញ តាម​រយៈ​សំ​ណេ​រ​ចុង​ក្រោយ​របស់​អ្នក​នាង ទូច ស្រី​ល័​ក្ខ ខាងលើ​នេះ គេ​នៅ​មិន​ទាន់​អាច​​ចាត់​ទុក​ថា តើ​អ្នក​នាង​ពិតជា​មាន​គម្រោង​ចូល​រោងការ​ឬ​យ៉ាងណា​នោះ​ទេ? ខណៈ​ពេល​ប៉ុន្មាន​ម៉ោង​ក្រោយ នាង​ក៏​បាន​លុប​ឃ្លា​ចុង​ក្រោយ​នោះ​ចោល​វិញ ។

ជា​ការ​កត់សម្គាល់ កាលពី​ពេល​ថ្មី​ៗ​នេះ នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​របស់​ទូរទស្សន៍ CNC ដែល​មាន​វត្តមាន​អ្នក​នាង ទូច ស្រី​ល័​ក្ខ និង​លោក វន ជី​វ័​ន្ត ជាតា​រា​កិត្តិយស ដោយ​បាន​បកស្រាយ​បទ​ចម្រៀង​រួម​គ្នា​ជា​ច្រើន​បទ​។ ក្រោយ​ពេល​ច្រៀង​ចប់ ពិធីករ និង​ពិធី​ការិនី​បាន​ធ្វើការ​សាកសួរ​អំពី​ទំនាក់ទំនង​ដ៏​គួរ​ឱ្យ​សង្ស័យ​រវាង​អ្នក​ទាំង​ពីរ​។ ដោយ​ក្នុង​ពេល​នោះ តារាចម្រៀង​លោក វន ជី​វ័​ន្ត បាន​លើក​ឡើង​ថា «​ទំនាក់ទំនង​ពិត ឥឡូវ​កំពុង​សុំ​ស្រលាញ់ តែ​បេះដូង​រាង​លំបាក​បន្តិច រាង​ចង្អៀត កំពុង​មើលចិត្ត​»​។

ដោយឡែក​សម្រាប់​អ្នក​នាង ទូច ស្រី​ល័​ក្ខ វិញ បាន​ធ្វើការ​ឆ្លើយ​តប​វិញ​ថា «​ពេល​ខ្លះ​យើង​ធ្លាប់​ពិបាក​ម្ដង​ហើយ អ៊ីចឹង​ទៅ យើង​ក៏​ទុក​ពេលវេលា​ក្នុង​ការ​មើល​ដែរ ប៉ុន្តែ​គាត់​មាន​អាក្រក់​ឯណា? ឥឡូវ​នាង​ខ្ញុំ​កំពុង​តែ​មើលចិត្ត ចិត្ត​ហ្នឹង​សំខាន់​ណាស់​» ។

បន្ទាប់​មក​ទៀត​នោះ អ្នក​នាង ទូច ស្រី​ល័​ក្ខ ក៏​បាន​បញ្ចេញ​សារ​បង្ហោះ​លើ​បណ្តាញ​សង្គម ដោយ​សង្កត់ធ្ងន់​ថា «​ពេល​គាត់​ឲ្យ​តម្លៃ​នៃ​ការ​ស្រឡាញ់​របស់​គាត់​មក​កាន់​យើង នឹង​ភាព​ក្លាហាន​របស់​គាត់​បាន​បង្ហាញ​អោយ​មនុស្ស​គ្រប់​គ្នា​មើលឃើញ ដោយ​មិន​បាន​ខ្វល់​ពី​ពាក្យ​សំដី​អ្នក​ដទៃ​។ អ្វី​ដែល​គាត់​បាន​ធ្វើ មិន​និយាយ​ច្រើន តែ​អនុវត្ត​ច្រើន​ជាង​និយាយ​ដោយ ច្បាស់លាស់​ជា​គាត់ ។

ទោះជា​យ៉ាងណា​ក៏​ដោយ សម្រាប់​មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​បាន​សម្តែង​អបអរ និង​សាទរ ប្រសិនបើ​ទំនាក់ទំនង​រវាង​អ្នក​នាង ទូច ស្រី​ល័​ក្ខ និង​លោក វង ជី​វ័​ន្ទ ពិតជា​ទំនង​ទំនង​ស្នេហា ហើយ​អាច​ឈាន​ដល់​មង្គលការ​ថែម​ទៀត​នោះ ក្នុង​ពេល​ដែល​នាង​អាច​ស្វែងរក​អ្នក​យល់ចិត្ត និង​ស្អំ​បេះដូង​បាន បន្ទាប់​ពី​រស់​មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ក្រោយ​បែកបាក់​អតីត​ស្វាមី​ជា​ជនបរទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ