ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែ​ភាពយន្ត​រឿង​​ «ដើម​ឈើជីវិត» ​របស់អាមេរិក​​ឈ្នះ​ពាន​រង្វាន់​​​​ស្លឹក​ដូង​​មាស​ក្នុង​មហោស្រព​​​ភាពយន្តក្រុង​កាន​

14 ឆ្នាំ មុន

​មហោស្រព​​​ភាពយន្ត​​ជា​លក្ខណៈអន្តរ​ជាតិ​​​លើកទី​​​៦៤ ​ប្រចាំ​ឆ្នាំ​​២០១១ ​ដែលប្រារព្ធ​ធ្វើ​ឡើង​​​នៅក្នុងទីក្រុងកាន ​ភាគ​ខា​ងត្បូង​​ប្រទេស​បារាំង ​​បានបញ្ចប់​​​ជាស្ថាពរ​​ហើយ​កាលពី​​យប់​ថ្ងៃ​ទី​​​២២ ឧសភា ​​កន្លង​មក ។ នៅ​​ឆ្នាំនេះ​ជ័យ​លាភី​​​ជា​ខ្សែ​ភាពយន្ត​​ដែលល្អ​បំផុត​ ហើយទទួល​បាន​ពាន​​រង្វាន់​ស្លឹកដូង​មាស ​បាន​​ទៅលើ​រឿង «ដើម​ឈើ​ជីវិត» ​និពន្ធ​ដោយ​​​អ្នកនិពន្ធ​​​ដ៏ល្បី​ឈ្មោះ​​ម្នាក់​របស់​​អាមេរិក​​លោក Terrence Malick ។ ក្រៅពីនេះ​ក៏​មាន​អ្នកនិពន្ធ​​​ និង​តារា​ភាព​​យន្ត​​​​ប្រុស-ស្រី​​ជាច្រើន​រូបទៀត ​​ដែល​ទទួល​បានពាន​រង្វាន់​​​ស្លឹក​ដូងមាស​​​សម្រាប់​ស្នាដៃ​​និពន្ធ​​​និង​ សម្តែង​​​​ប្រចាំ​ឆ្នាំ​​របស់ពួកគេ ។​

មហោស្រព​​​ភាពយន្ត​​ជា​លក្ខណៈអន្តរ​ជាតិ​​​លើកទី​​​៦៤ ​ប្រចាំ​ឆ្នាំ​​២០១១ ​ដែលប្រារព្ធ​ធ្វើ​ឡើង​​​នៅក្នុងទីក្រុងកាន ​ភាគ​ខា​ងត្បូង​​ប្រទេស​បារាំង ​​បានបញ្ចប់​​​ជាស្ថាពរ​​ហើយ​កាលពី​​យប់​ថ្ងៃ​ទី​​​២២ ឧសភា ​​កន្លង​មក ។ នៅ​​ឆ្នាំនេះ​ជ័យ​លាភី​​​ជា​ខ្សែ​ភាពយន្ត​​ដែលល្អ​បំផុត​ ហើយទទួល​បាន​ពាន​​រង្វាន់​ស្លឹកដូង​មាស ​បាន​​ទៅលើ​រឿង «ដើម​ឈើ​ជីវិត» ​និពន្ធ​ដោយ​​​អ្នកនិពន្ធ​​​ដ៏ល្បី​ឈ្មោះ​​ម្នាក់​របស់​​អាមេរិក​​លោក Terrence Malick ។ ក្រៅពីនេះ​ក៏​មាន​អ្នកនិពន្ធ​​​ និង​តារា​ភាព​​យន្ត​​​​ប្រុស-ស្រី​​ជាច្រើន​រូបទៀត ​​ដែល​ទទួល​បានពាន​រង្វាន់​​​ស្លឹក​ដូងមាស​​​សម្រាប់​ស្នាដៃ​​និពន្ធ​​​និង​សម្តែង​​​​ប្រចាំ​ឆ្នាំ​​របស់ពួកគេ ។​ ក្នុងនោះ​​​ជ័យ​លាភី​​​​ជា​​អ្នកនិពន្ធ​​ដែលមានស្នា​ដៃ​​ល្អបំផុត​បាន​ទៅលើ​​​លោក Nicolas Winding Ren ​ហើយ​តារា​​សម្តែង​មាន​ស្នា​ដៃ​​​ល្អបំផុត​បានទៅលើ​នាង Kirsten  Dunst សម្រាប់​​ស្នាដៃ​​​សម្តែង​​របស់​នាង​ក្នុង​រឿង “Melancholia” ។ ជ័យលាភី​​​ជា​តារា​សម្តែង​​​ប្រុសដែល​មានទេពកោសល្យ​​​ល្អ​បំផុត​​​​បានទៅ​លើ​​លោក Jean Dujarin សម្រាប់​ស្នាដៃ​​​សម្តែង​របស់លោក​ក្នុង​​រឿង “The Artist” ។​
នាង Kirsten Dunst និងលោក Jean  Dujarin ជា​តារាភាពយន្ត​​​ហូលីវូដ​​ល្បីឈ្មោះ​។​ រឿង ​«ដើមឈើជីវិត» ​​ចូលរួម​សម្តែង​ដោយ​​លោកប្រេតភីត ​ជាគូស្នេហ៍​របស់នាង​អេនចេ លីណា ជោលី ​ជាតារា​ភាពយន្ត​​ហូលីវូដ​​ល្បី​​ឈ្មោះ៕